RAM ដែលគេអាចហៅបានម្យ៉ាងទៀតថា Memory គឺជាផ្នែកមួយដ៏សំខាន់នៃកុំព្យូទ័រ។ កុំព្យូទ័រដែលមាន RAM ទំហំធំប្រហែលជាធ្វើឲ្យអ្នកយល់ថា វាដំណើរការបានលឿន ជាពិសេសនៅពេលដែលអ្នកបើកកម្មវិធីច្រើនក្នុងពេលតែមួយ ប៉ុន្តែតាមពិត ទំហំ RAM កាន់តែធំ មិនបានបង្កើនល្បឿននៃដំណើរការនោះទេ។

ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ (Windows ឬ OS X ) និងកម្មវិធី Browser គឺជាប្រភពដែលប្រើប្រាស់ RAM ច្រើនជាងគេបំផុត។ គេហទំព័រព័ត៌មានដែលបង្ហាញអក្សរធម្មតា គឺប្រើប្រាស់ RAM អស់ទំហំតិចតួចទេ តែចំពោះគេហទំព័រមួយចំនួនដូចជា Gmail និង Youtube វិញគឺប្រើប្រាស់ RAM អស់ច្រើន។ កម្មវិធីមួយចំនួនផ្សេងទៀតក៏ប្រើប្រាស់ RAM អស់ច្រើនដែរ ជាពិសេសគឺកម្មវិធី Excel ឬ Photoshop ដែលប្រើប្រាស់ RAM អស់ដល់ទៅជាងមួយជីហ្គាបៃ។ ចំណែកឯហ្គេម 3D វិញគឺប្រើប្រាស់ RAM អស់ប្រមាណជា៣ទៅ៤ជីហ្គាបៃឯណោះ។
ជ្រើសរើស RAMសម្រាប់ Laptop
RAM ទំហំ ៤GB គឺគ្រប់គ្រាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ឬ OS X។ ប៉ុន្តែប្រសិនបើអ្នកមានបំណងចង់បើកគេហទំព័រច្រើនក្នុងពេលតែមួយ ឬចង់ធ្វើកិច្ចការដូចជាកែរូបភាពទំហំធំ គួរតែជ្រើសរើសយក RAMទំហំ ៨GB។ ការដំឡើង RAM ពី ៤GBទៅ៨GB ពីរោងចក្រដោយផ្ទាល់គឺត្រូវចំណាយអស់ប្រមាណ ១០០ដុល្លារ។

ជ្រើសរើស RAMសម្រាប់ Desktop
ដូចគ្នានេះដែរ សម្រាប់ Desktop គឺត្រូវការ RAMទំហំ៤GB គ្រប់គ្រាន់សម្រាប់បំពេញការងារប្រចាំថ្ងៃ។ ដោយសារតែ RAMកុំព្យូទ័រលើតុមានតម្លៃថោកជាង RAM របស់ Laptopអ្នកអាចពិចារណាដំឡើងវាទៅទំហំ ១២GB ឬ១៦GBបាន ប្រសិនបើអ្នកចង់លេងហ្គេមប្រភេទ 3Dបានដោយគ្មានភាពរអាក់រអួល។

ត្រូវចងចាំថា RAM មិនដូចជា CPU ដែលអាចបង្កើនល្បឿនគ្រប់កម្មវិធីរបស់អ្នកនោះទេ។ ដំឡើងRAM ទំហំ១៦GBគឺឥតប្រយោជន៍ប្រសិនបើអ្នកប្រើវាមិនដល់ ៨GBផងនោះ។ ដូចនេះអ្នកត្រូវពិចារណាឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យខាតបង់ប្រាក់កាសរបស់អ្នកដោយអសារបង់៕
0 comments:
Post a Comment