រាជធានីភ្នំពេញ : ក្រោយពេលដែលសារព័ត៌មានជាច្រើនបានចុះផ្សាយភ្លូកទឹកភ្លូកដី អំពីព័ត៌មានដែល “ចន ច័ន្ទលក្ខិណា ទទួលបានអំណោយគ្រឿងអលង្ការមួយឈុតពីគូស្នេហ៍របស់នាងក្រោយ ដោយអ្នកខ្លះបានរិះគន់មកលើនាងយ៉ាងធ្ងន់។ នៅមិនឆ្ងាយពីនេះ ក្នុងបណ្តាញសង្គមទំនាក់ទំនងយក្សមួយរបស់ អ្នកស្រី កែវ ច័ន្ទបូរណ៍ បានរៀបរាប់បកអាក្រាតអតីតតារាសម្តែងលោក យុត្ថារ៉ាឆានី នាំស្រីក្មេងដើរលេងខេត្តព្រះសីហនុ ហើយហូបអាហាររបស់គេមិនឲ្យលុយ។
នៅក្នុងប្រធានបទនេះបានបង្ហាញថា ៖« ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញគេផ្សាយពត៌មាន ទាក់ទងនឹងតារា ចនច័ន្ទលក្ខិណា និង យុទ្ធារ៉ាឆានី ក៏នឹកឃើញ ដល់ហេតុការណ៍ចៃដន្យមួយ "ដែលខ្ញុំបានជួបប្រទះ ដោយផ្ទាល់" កាលពីខែ៦ ឆ្នាំ២០០៦ នៅទឹកជ្រោះក្បាលឆាយ កំពង់សោម ពេលខ្ញុំ ទៅលេង ស្រុកខ្មែរ។ កាលនោះ ខ្ញុំបាននាំញាតិមិត្តច្រើននាក់ ទៅលេងទឹកជ្រោះក្បាលឆាយ ហើយបានជួលរាន ក្នុងរោងស្បូវមួយ ជិតកន្លែងចតឡាន សម្រាកលេង ទទួលទានអាហារខ្មែរ។
កំពុងតែអង្គុយយោលអង្រឹងលេង ស្រាប់តែមានក្មេងស្រីអាយុប្រហែល១០ឆ្នាំ ជាកូនរបស់ម្ចាស់តូប នាំបុរសស្រី្ត ស្អាតៗពីររូប មកដល់រានអង្គុយលេង ជាប់នឹងរានរបស់ខ្ញុំ ហើយឃើញមនុស្សម្នា ជ្រួលជ្រើម ចោមរោមអើតអើម ដកកសម្លឹងមើល មិនដាក់ភ្នែក គ្រប់ៗគ្នា។ ភ្លាមនោះ ញាតិរបស់ខ្ញំ លាន់មាត់ឡើងថា បុរសស្អាតនោះ ជាយុទ្ធារ៉ាឆានី តែស្ត្រីស្អាតនោះ មិនមែនចនច័ន្ទលក្ខិណាទេ។
មួយសន្ទុះក្រោយមក ឃើញក្មេងស្រីកូនរបស់ម្ចាស់តូបនោះ លើកអាហារឆ្ងាញ់ៗ ជាច្រើនមុខ មកអោយបុរសស្ត្រីស្អាត ទាំងពីររូប។ ខ្ញុំឃើញហើយ បែរមុខចេញ មិនមាត់មិនស្តីអ្វីទេ ព្រោះជារឿង ពេលវេលា ផ្ទាល់ខ្លួនរបស់គេ មិនត្រូវមាន យោបល់អ្វីឡើយ ហើយក៏បិទភ្នែក សម្ងំស្តាប់ចម្រៀងខ្មែរ ដែលគេចាក់ ពីតូបក្បែរនោះ ឮគ្រលួច សែនពិរោះត្រជាក់ចិត្ត។
មិនដឹងថា ខ្ញុំគេងលើអង្រឹង បិទភ្នែកស្តាប់ចម្រៀង ភ្លេចខ្លួន អស់ប៉ុន្មានបទទេ ស្រាប់តែខ្ញុំុឮ ក្មេងស្រីយំង៉ោងឡើងយ៉ាងខ្លាំង ហើយឮសម្លេងស្ត្រីចាស់ ជេរមិនបណ្តាក់មាត់ នូវពាក្យយ៉ាងអសុរស ព្រមទាំងឮសម្លេង ខ្វាប់។ ខ្ញុំភ្ញាក់ព្រើត បើកភ្នែកឡើង ឃើញម្ចាស់តូប កំពុងលើករំពាត់ឬស្សី វាយកូនស្រីរបស់ខ្លួន ដោយកំសួលកំហឹង យ៉ាងខ្លាំងគួរអោយខ្លាច។ ឃើញក្មេងរងកន្ទួល មានឈាមហូររឹមៗចេញពីស្បែក ដែលប៉ោងឡើង ធ្វើអោយខ្ញុំ នឹកស្រណោះក្នុងចិត្តយ៉ាងខ្លាំង ស្ទើរស្រក់ទឹកភ្នែកខ្លួនឯង ក៏ស្ទុះទៅឃាត់ ស្រាប់តែគាត់លើករំពាត់ ចង្អុលមុខស្តី ហើយអោយខ្ញុំថា ៖
– អ៊ីឯងមកចេះឃាត់អីដែរ? មីមួយនេះ (គាត់យកដៃចង្អុលកូនស្រីរបស់គាត់) វាបម្រើភ្ញៀវ អោយភ្ញៀវរត់បាត់ មិនគិតលុយ។ ភ្ញៀវវាកុំម៉ង់ម្ហូប អស់ជាង១៥ដុល្លារ អាលូវវាឡើងឡានទៅបាត់ តើអោយខ្ញុំទៅយកលុយពីក្បាលអាណាបាន? ត្រូវតែវ៉ៃ មីមួយនេះ អោយវារាង! វាធ្វើការពព្លីពព្លើណាស់ មិនចេះទារលុយភ្ញៀវ ពេលម៉ែវារវល់ក្នុងចង្ក្រាន។
កូនស្រីរបស់គាត់ ក៏ឆ្លើយវិញ ទាំងយំអណ្តឺតអណ្តក់ថា ៖
– ញ៉ុមទារគាត់តើហ៍ម៉ែ! តែគាត់ថា ចុះទៅលេងទឹកម៉ាភ្លែត បន្តិចទៀត គាត់យកលុយមកអោយហើយ។ ស្រាប់តែញ៉ុមឃើញគាត់ទាំងពីរ ឡើងឡានត្រុយទៅ រត់តាមអត់ទាន់។
– មីល្ងង់! ល្ងង់ណាមីល្ងង់!! ល្ងើសែនល្ងើ ភ្លើរបៀបហ្នឹង បានអីស៊ីថ្ងៃនេះ??ហ្អា៎!!!
ស្ត្រីនោះស្រែកជេរគំហកខ្លាំងជាងមុន ព្រមទាំងលើករំពាត់ ប្រុងវាយ កូនស្រីថែមទៀត។ ទ្រាំមិនបាន ខ្ញុំក៏យកដៃ ចាប់រំពាត់ ឃាត់មិនអោយវាយហើយស្តីតបវិញថា ៖
– ប្អូនស្រីឈប់វ៉ៃកូនទៅ បានទេ? បងសុំចិត្តប្អូនចុះ!! ចាំខ្ញុំជូន ប្អូនស្រី ២០ដុល្លារ!!! (ខ្ញុុំដកប្រាក់ហុចទៅគាត់) ប៉ុន្តែ នេះមិនមែនបានន៌យថា ខ្ញុំចេញប្រាក់ថ្លៃបាយ អោយបុរសស្ត្រីស្អាតពីរនាក់នោះទេណា៎!! គឺខ្ញុំ ជូនប្អូនស្រី $15 សម្រាប់បំពេញ ការខាតបង់របស់ប្អូន ថ្ងៃនេះ អោយស្មើដើមវិញ។ ចំណែក $5 ទៀត ខ្ញុំទុកអោយប្អូន ទិញក្រមួនក្រឡា និងថ្នាំបំបាត់ការឈឺចាប់ អោយកូនលេប ទម្រាំជារបួស។ ហើយសូមឈប់វ៉ៃកូន បញ្ជោះបន្សោក ដោយសារខឹងអ្នកដទៃប្រព្រឹត្តកំហុស ដូច្នេះតទៅទៀត ព្រោះនាងក៏ជាជនរងគ្រោះ ដូចប្អូនអញ្ចឹងដែរ គឺបម្រើអាហារបាត់កម្រៃ ថែមទាំងទទួលរងទណ្ឌកម្មពីម្តាយ ថែមមួយជាន់ទៀត ពិតជាគួរអោយស្រណោះណាស់!!!

នៅពេលស្ត្រីនោះទទួលប្រាក់ពីខ្ញុំហើយ ស្រាប់តែគាត់រលីងរលោងទឹកភ្នែក ចាប់កូនស្រីលើកឡើងអោប ទ្រហោរយំហ៊ូ ៖
– មីអូនអើយ! អញខឹងពេក បានអញវ៉ៃឯង តែអញស្រឡាញ់ឯងទេ ឯងកុំខឹងនឹងម៉ែអីណា៎កូន!!!
នៅពេលនោះ អ្នកស្រុកឈរចោមរោម មើលខ្ញុំ រួចមើលទៅ ម្តាយកូនពីររូបនោះ រួចហើយក៏រលីងរលោងទឹកភ្នែក គ្រវីក្បាលគ្រប់ៗគ្នា។
ព្រលប់សន្ធិយាក៏ឈានចូលមកដល់ ប៉ុន្តែ… ខ្ញុំពុំបានឃើញ បុរសស្ត្រីស្អាតពីររូបនោះ វិលវិញមកសងប្រាក់ ថ្លៃអាហាររបស់ខ្លួនឡើយ។ បន្តិចមក ខ្ញុំក៏កូកហៅ បងប្អូនខ្ញុំទាំងអស់គ្នា លាម្ចាស់តូប ត្រឡប់ទៅផ្ទះ ដោយពាំនាំ ទាំងអារម្មណ៍ ស្រងូតស្រងាត់ស្រងោចចិត្ត នឹកស្រណោះម្តាយកូនពីររូបនោះ ជាប់ក្នុងដួងចិត្ត មិនអស់មិនហើយ រហូតមកទល់សព្វថ្ងៃនេះ…
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំឈប់មើលវិឌីអូ សម្តែងរបស់ លោក យុទ្ធារ៉ាឆានី ព្រោះអោយតែខ្ញុំឃើញតារានេះ ដងណា ខ្ញុំតែងរំដួលចិត្ត នឹកឃើញដល់ក្មេងស្រីតូច មួយរូបនោះដងហ្នឹង មិនដែលខាន ហើយក៏រលីងរលោង ស្រក់ទឹកភ្នែកម្នាក់ឯង ព្រោះខ្ញុំពុំមានសមត្ថភាព ទៅដោះស្រាយជីវិតក្នុងសង្គម ប្រសើរជាងអ្វី ដែលខ្ញុំបានធ្វើរួចហើយ នោះឡើយ។

ម្យ៉ាងទៀត រឿងបុរសស្ត្រីស្អាត មិនបានបង់ប្រាក់ ក៏អាចមាន ករណីមូលហេតុ ច្រើនយើង ដែលយើងគួរពិចារណា ៖
១- បុគ្គលនោះ ប្រហែលជា មានការប្រញាប់ពេក ទើបងើបចេញទៅ ភ្លេចបង់ប្រាក់?
២- ភរិយា បានលេចធ្លោ មកដល់ទីនោះដែរ ក៏មិនដឹង
៣- អ្នកស្រុកជាញាតិក្បែរនោះ ចូលបន្លំខ្លួនគិតលុយជំនួសម្ចាស់តូប យកប្រាក់ហើយ បាត់ខ្លួន
៤- មូលហេតុផ្សេងទៀត ដែលយើងគិតមិនបានដល់

សូមអានរឿងខាងលើ ដោយប្រើការពិចារណា ដោយបញ្ញា មិនមែន ដោយការប្រើអារម្មណ៍ល្អក់កករ ឬ សេចក្តីស្រឡាញ់លំអៀង ដើម្បីវិភាគសេចក្តី និង អត្ថន័យក្នុងហេតុការណ៍ ដែលខ្ញុំបានប្រទះ ខាងលើនេះ។
សូមអរគុណក្រៃលែង!!
អ្នកស្រី កែវ ច័ន្ទបូរណ៍
ព័ន្ធពាន់នឹងការបកអាក្រាតរឿងអាស្រូវនេះ នៅមិនទាន់មានការបកស្រាយពីលោក យុត្ថារ៉ា ឆានី នៅឡើយទេ នៅរសៀលថ្ងៃទី២១ ខែមិថុនា។ ជុំវិញករណីនេះសារព័ត៌មានកំណើតថ្មី រង់ចាំទទួលការបកស្រាយរបស់លោក យុត្ថារ៉ា ឆានី៕

0 comments:
Post a Comment