Showing posts with label Phone news & Techniques. Show all posts
Showing posts with label Phone news & Techniques. Show all posts

Thursday, 7 May 2015

ចេញ​​​ស្រមោល​ Specs របស់​ Galaxy Note 5 ពិសេស​​ជាង​ម៉ូដែល​មុន

8 May, 2015

ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ធ្លាយ​​ពី​លក្ខណៈ​សម្បត្តិ​របស់​ Phablet (កូន​កាត់​ Smartphone និង Tablet) ​​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Samsung គឺ​ Galaxy Note 5 និង​មួយ​ម៉ូដែល​ទៀត​មាន​ផ្ទៃ​អេក្រង់​កោង​ទាំង​សងខាង​។

​​   Galaxy-Note-5-4

​Samsung Galaxy Note 5 ​ប្រហែល​ជា​នឹង​បំពាក់​មក​ជា​មួយ​​​អេក្រង់​ប្រភេទ​​ 2K ឬ​​ 4K ទំហំ ៥,៩ អ៊ីង Super AMOLED។ ​បន្ថែម​ទៅ​ទៀត​នោះ ​Phablet ជំនាន់​ថ្មី​មួយ​នេះ​​ប្រហែល​ជា​នឹង​បំពាក់​ដោយ​​ Processor ប្រភេទ​ Exynos 7422 ដោយ​ទាំង​ CPU, GPU, RAM, Memory និង​ Modem គឺ​ស្ថិត​នៅ​លើ​ chip តែ​មួយ។ ចំណែកឯម៉េមូរី​វិញ​​ទំហំ​ 64/128GB អាច​បន្ថែម​ MicrosSd ដល់​ទំហំ 256GB និង​កម្រិត​ថាមពល​ថ្ម 4100 mAh។ ក្រុមហ៊ុន​ក៏​កំពុង​តែ​ធ្វើ​ការ​តេស​ Chip ប្រភេទ​ថ្មី​មួយ​ទៀត​​គឺ​ 7430 chip ប៉ុន្តែ​ប្រហែល​ជា​វា​មិន​អាច​រួច​រាល់​ទាន់​ពេលបំពាក់​ក្នុង​​ ​Note 5 នោះ​ទេ។
​
whatever-820x420
​
​បន្ថែម​ទៅ​ទៀត​នោះ​ តាម​ប្រភព​ដែល​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ SamMobile​ បាន​ឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន Samsung ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បង្ហាញ​នូវ​ ​Phablet ​មួយ​​ម៉ូដែល​ផ្សេង​ទៀត ​ដែល​មាន​អេក្រង់​កោង​ទាំង​សង​ខាង​​​ មាន​ឈ្មោះ​កូដ​ថា “Project Zen” ឬ​អាច​ហៅ​បាន​ថា Galaxy Note 5 Edge ហើយ​វា​ទំនង​ជា​បំពាក់​ដោយ​អេក្រង់​ទំហំ ​៥,៤​អ៊ីង​ ឬ៥,៥​អ៊ីង​ AMOLED, CPU ប្រភេទ​ Snapdragon 808, ​កាមេរ៉ា​ក្រោយ​  16 MP, កាមេរ៉ា​មុខ​ 8 MP និង S Pen stylus។

​​យ៉ាង​ណា​ក្ដី​ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​មិន​ទាន់មាន​ការ​​​បញ្ជាក់​ពី​ក្រុមហ៊ុន​នៅ​ឡើយ​នោះ​ទេ។ ដូច្នេះ​មាន​តែ​ចាំ​មើល​នៅ​ពេល​​ក្រុមហ៊ុន​ Samsung ​​​ប្រហែល​ជា​នឹង​ធ្វើ​ការ​ប្រកាស​រួម​គ្នា​ទាំង Galaxy Note 5, ​ ​“Project Zen” និង Gear A Smartwatch ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​នេះ​​​​ក្នុង​ព្រឹត្តិការណ៍​​ IFA ​ក្នុង​ខែ​កញ្ញា៕

Galaxy-Note-5-1

​Galaxy-Note-5-2

​Galaxy-Note-5-5-1024x543

​Galaxy-Note-5-7

​Galaxy-Note-5-9

​Galaxy-Note-5-6





​ប្រែ​សម្រួល៖សំនៀង
ប្រភព៖ technobuffalo

Sunday, 8 March 2015

វិធី​ងាយៗ​​សាក​ថ្ម iPhone ចូល​លឿន​ជាង​ធម្មតា

ដោយសារ​ទូរសព្ទ iPhone មាន​មុខងារ​កម្សាន្ត​សម្បូរ​បែប ដូច​នេះ​ហើយ​ទើប​ប្រិយមិត្ត​មួយ​ចំនួន​​មាន​កង្វល់​រឿង​បញ្ចូល​ថ្ម ដែល​ត្រូវ​ចំណាយ​ពេល​យូរ និង​ការ​រង់ចាំ​ដោយ​ភាព​ធុញ​ថប់។ លើស​ពី​នេះ​ទៅ​ទៀត បើ​អ្នក​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ផង​នោះ ទូរសព្ទ​ស៊េរី​ទំនើប​របស់​អ្នក​មួយ​នេះ នឹង​នាំ​ភាព​មួម៉ៅ​ពេល​បញ្ចូល​ថ្ម​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ គេហទំព័រ Businessinsider បាន​បង្ហាញ ៤​វិធី​ងាយ​ៗ បញ្ចូល​ថ្ម iPhone លឿន​ជាង​ធម្មតា ដែល​អ្នក​អាច​យក​ទៅ​សាក​ល្បង​បាន។

1

១. ពេល​បញ្ចូល​ថ្ម ត្រូវ​ដាក់ Airplane mode ព្រោះ​ពេល​នោះ​ទូរសព្ទ​របស់​អ្នក​នឹង​គ្មាន​លោត​សញ្ញា​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​រាវរក​សេវា​ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​បញ្ចូល​ថ្ម​ដែរ

២. ដក​ស្រោម​ចេញ​ឲ្យ​អស់​ពេល​បញ្ចូល​ថ្ម ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ

៣. សាក​ល្បង​ឆ្នាំង​សាក​របស់ iPad ជំនួស​ឆ្នាំង​សាក​របស់ iPhone។ តាម​ការ​សាក​ល្បង បញ្ចូល​ថ្ម​ទូរសព្ទ iPhone ពី ០ភាគ​រយ ដល់​ពេញ ១០០​ភាគរយ ឆ្នាំង​សាក iPad ដែល​មាន​ទំហំ​ធំ​ជាង ប្រើ​ពេល​ត្រឹម ១២៧​នាទី​ប៉ុណ្ណោះ ខណៈ​ឆ្នាំង​សាក iPhone ប្រើ​ពេល​ដល់​ទៅ ២១១​នាទី។

៤. ពេល​បញ្ចូល​ថ្ម ត្រូវ​ដាក់​ទូរសព្ទ​របស់​អ្នក​ឲ្យ​នៅ​ឆ្ងាយ​ដាច់​តែ​ឯង៕

Friday, 27 February 2015

ទូរសព្ទ​​​លំដាប់​ខ្ពស់ៗ​លក់​ដាច់​បំផុត​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា


27 Feb, 2015 
ក្រុមហ៊ុន​ធំៗ​​នៅ​កម្ពុជា​ចំនួន​ ៤ ​បាន​បង្ហាញ​ពី​ទូរសព្ទ​​លំដាប់​ខ្ពស់​​ៗ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់​។ ទូរសព្ទ​ស៊េរី​ខ្ពស់​ៗ​​រាប់​រយ​ត្រូវ​បាន​ក្រុមហ៊ុន​​នានា​នាំ​ចូល​និង​​ចែកចាយ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា តែ​មាន​តែ​ប៉ុន្មាន​ម៉ូដែល​តែ​ប៉ុណ្ណោះដែល​ទទួល​បាន​ការ​គាំទ្រ​​ពី​ពលរដ្ឋ​កម្ពុជា​។ ចុះ​ទូរសព្ទ​ស៊េរីខ្ពស់ណា​ទៅ ដែលពលរដ្ឋ​មាន​ការ​ពេញនិយមបំផុត?

ទូរសព្ទ​ស៊េរី​ខ្ពស់ ៥ ម៉ូដែល​ដែល​ Huawei អះអាង​លក់​ដាច់​​បំផុត៖

@Ascend G620

Ascend G620

@Honor X1

Honor X1

@Ascend P6

Ascend P6

@Ascend G6

Ascend G6

@Ascend Mate 7

Ascend Mate 7

ចំណែក Microsoft ក៏​មាន​ទូរសព្ទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ម៉ូដែល​ដែល​ទទួល​ប្រជាប្រិយភាព​ក្នុង​ទីផ្សារ​អ្នក​ប្រើប្រាស់។

@Lumia 535 DS

nokia-lumia-535-ds-1

@Lumia 530

Lumia 530

@Nokia X

Nokia X

@Nokia XL

Nokia XL

@Lumia 1020

Lumia 1020

រី​ឯ Samsung ដែល​បាន​អះអាង​ថា​ម៉ាក​ទូរសព្ទ​របស់​ខ្លួន​កំពុង​កាន់កាប់​ចំណែក​ទីផ្សារ​ប្រើប្រាស់​ច្រើន​ជាង​គេ​មាន​ទូរសព្ទ​ចំនួន ៥ ដែល​លក់​ដាច់​បំផុត។

@Galaxy Grand 2

Galaxy grand 2

@Galaxy Grand Prime

Galaxy grand prime

@Galaxy A5

Galaxy A5

@Galaxy Grand Neo

Galaxy grand neo

@Galaxy Core II

Galaxy Core II

ចំពោះ LG ដែល​ជា​ម៉ាក​ទូរសព្ទ​ដ៏​ល្បី​មួយ​របស់​កូរ៉េ​ក៏​មាន​ទូរសព្ទ ៥ ម៉ូដែល​ដែល​លក់​ដាច់​បំផុត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

@L Bello

L bello

@LG G3

LG G3

@LG G3 Stylus

LG G3 Stylus

@L 90

LG L90



អត្ថបទ៖ ប៊ុណ្ណារ៉ា

Friday, 13 February 2015

Windows 10 for Phones



Source:https://www.youtube.com/watch?v=ckzhX1O6Lto

Sunday, 8 February 2015

របៀបស្វែងរក iPhone អ្នក​ដែល​ភ្លេច​ដៃ​ទុក ដោយ​គ្រាន់​តែ​ទះដៃ

ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង ដែលយើងត្រូវតែដាក់​វា​ជាប់​តាម​ខ្លួន​យើង​ជានិច្ច ហើយ​អ្វី​ដែល​យើង​ស្អប់​បំផុត​នោះ​គឺ​យើង​វង្វេង​ដៃ មិន​ដឹង​ទុក​វា​នៅ​ទីណា។ ក្រៅ​ពីខ្ចី​ទូរស័ព្ទ​អ្នក​ដទៃ Call​រក​ហើយ តើ​អ្នក​មាន​វិធី​ផ្សេង​ដើម្បីរក​ទូរស័ព្ទ​ដែល​អ្នក​ភ្លេចដៃ​ទុក​ដែរ​រឺទេ? ថ្ងៃ​នេះ​យើង​សូម​ណែនាំ Tweak ដ៏​អស្ចារ្យ​មួយ ដែល​វា​អនុញ្ញាត្តិ​អោយ​អ្នក​ស្វែង​រក iPhone ដែល​អ្នក​បាន​ភ្លេច​ដៃ​ទុក​បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ទះ​ដៃ​ប៉ុណ្ណោះ។
​​
Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ ព្រោះ​អីវា​អាច​អោយ​យើង​ស្វែង​រក​ទូរស័ព្ទ​ដែល​យើង​បាន​ភ្លេច​ដៃ​ទុក​ក្នុង​បន្ទប់ រឺ​លើ​រថយន្ត​បាន​ដោយ​ងាយ​ស្រួល​បំផុត។ Tweak នេះ​នឹង​ធ្វើ​អោយ iPhone របស់​អ្នក​បន្លឺ​សម្លេង​ឡើង​រៀង​រាល់​ពេល​វាលឺ​សម្លេង​ទះដៃ ដើម្បី​ជួយ​អោយ​យើង​មាន​ភាព​ងាយ​ស្រួល​ជាងមុន ក្នុង​ការ​រក​ទូរស័ព្ទ​យើង។ លក្ខណៈ​ពិសេស​នោះ​គឺថា វា​នឹង​ចាប់​យក​កម្រិត​សម្លេង​ទះ​ដៃ​តែ​ប៉ុណ្ណោះ ហើយ​រៀង​រាល់​ពេល​អេក្រង់​បិទ ពេល​អ្នក​ទុក​វា​ក្នុង​ហោ​ប៉ៅ រឺ​នរណា​ម្នាក់​កំពុង​កាន់​វា វា​នឹង​មិន​បន្លឺ​សម្លេង​នោះ​ទេ។ ពិសេស​ខ្លាំង​ណាស់​មែនទេ? ចង់​សាក​ល្បងទេ? តោះ​សាក​ល្បង​តម្លើងវា និង​ប្រើ​ប្រាស់​ទាំង​អស់គ្នា។
តម្រូវការ
  • iPhone ដែលដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 (iPod និង iPad នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយទេ)
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Manage > Source > Edit > វាយ​ពាក្យ “ Repo.biteyourapple.net” រួច​ចុច Add ដើម្បី​ដោន​ឡូដ Tweak នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ បើ​អ្នក​មាន​ហើយ សូម​ចុច Change > Refresh រួច​ចាំ​មួយ​ភ្លែត។
  • នៅក្នុងកម្មវិធី Cydia ដដែល សូម​ចុច​ក្រឡោន​ស្វែង​រក រួច​វាយ​ពាក្យ “ Clap “ និង​តម្លើង​វា
  • បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅ​កាន់ Setting > Clap ដើម្បី​ធ្វើ​ការ​កែ​សម្រួល។ ដំបូង​សូម​បើក Enable ហើយ​នៅ​ខាង​ក្រោម​មាន​មុខងារ​ចំនួន​បី​ទៀត​ដែល​យើង​ចង់​បើក​វា​ក៏​បាន បិទ​ក៏​បាន។
  • នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នក​នឹង​ឃើញ​មាន​កន្លែង​កែ​សម្រួល​ទាក់​ទង​នឹង​កម្រិត​សម្លេង​ដែល​វា​អាច​ចាប់​បាន ហេតុ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​កែ​សម្រួល​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។
បន្ទាប់ពីធ្វើការកែ​សម្រួល​អ្វី​នានា​ហើយ ឥលូវ​នេះ​សាក​ចាក់​សោរ​អេក្រង់ iPhone របស់អ្នក រួច​ហើយ​ទុក​វា​ចោល​អោយ​ឆ្ងាយ​ពីដៃ​អ្នក​ចំងាយ ពីរ រឺ​បី​ម៉ែត្រ ហើយ​សាក​ទះ​ដៃ​ចំនួន ពីរ បីដង នោះ​ទូរស័ព្ទ​អ្នក​នឹងរោទិ៍​ឡើង​ជាក់​ជាមិន​ខាន។ ដើម្បី​បិទ​សម្លេង​នោះ យើង​គ្រាន់​តែ​កាច់​ប៊ូតុង​សម្លេង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទូរស័ព្ទ​ចុះ​ក្រោម​ទៅ​ជា​ការ​ស្រេច។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទះដៃ ហើយ​វា​មិន​បន្លឺ​សម្លេង សូម​ចូល​ទៅ​កាន់ Setting > Clap រួច​ធ្វើ​ការ​កែ​សម្រួល Triger Value ទៅ​ជា​ការ​ស្រេច។ តាម​រយៈ​ការ​តេស្ត​សាក​ល្បង ឃើញ​ថា Tweak នេះ​មិន​សូវ​ស៊ី​ថ្ម​ប៉ុន្មាន​ទេ ហេតុ​ដូច្នេះ​ហើយ​សូម​កុំ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រើ​ប្រាស់​វាអី។

ប្រភពៈ Cydia
ដោយៈ​​ Vongthear

Saturday, 31 January 2015

វិធីការពារទូរស័ព្ទ Android ឲ្យ​ជៀស​ឆ្ងាយ​ពី​មេរោគ​ចង្រៃ

វិធីការពារទូរស័ព្ទ Android ឲ្យ​ជៀស​ឆ្ងាយ​ពី​មេរោគ​ចង្រៃ

<

ប្រព័ន្ធប្រតិបត្តិការ Android គឺ​ជាប្រព័ន្ធ​ប្រតិបត្តិ​ការមួយ​ដែល​ដំនើរការ​នៅ​លើ​ស្មាតហ្វូន និង​ថេប្លេត ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​ក្នុង​ចំនោម​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេងៗ។ ហើយ​មាន​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​ដែល​បាន​ជ្រើស​រើស​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android នេះ​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ម៉ូឌែល​ទូរស័ព្ទ​របស់​ពួក​គេ ដូច​ជា ក្រុម​ហ៊ុន Samsung, Motorola, LG, Sony និង​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ជា​ច្រើន។
 ​​
ប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិ​បត្តិការ​បើក​ទូលាយ អាចឲ្យ​អ្នក​ប្រើ​ប្រាស់​ដំឡើង​កម្មវិធី​ក្រៅ​ផ្សេងៗ​បាន​តាម​ចំនង់ចំនូល​ចិត្ត​អ្នក​ប្រើ​ប្រាស់ ថែម​ទាំង​អាច​ដោន​ឡូដ​កម្មវិធី​បាន​ច្រើន​លើស​លប់​មក​ប្រើ​ប្រាស់ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាស់​ចិត្ត ដូច​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ឡើយ។ សំរាប់​អ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិប​ត្តិការ Android តើ​ដែល​ខ្វាយ​ខ្វល់​ពី​មេរោគ​ឆ្លង​ចូល​ទៅ​ក្នុងទូ​រស័ព្ទ​របស់​អ្នក​ដែរ ឬទេ? សូម​មិត្តអ្នក​អាន​ត្រូវ​ប្រុងប្រយ័ត្ន ទោះ​បី​ជាប្រព័ន្ធ​ប្រតិបត្តិការ Android មាន​សុវត្ថិ​ភាព​ខ្លាំងក្លា ក៏​អាច​ឆ្លង​មេរោគ​បាន លុះ​ត្រា​តែ​ឆ្លង​មេរោគ​ដោយ​សារ​អ្នក​ប្រើប្រាស់​ដំឡើង​កម្មវិធី​ផ្សេងៗ ដែល​មាន​មេរោគ ឬ​ដោត​ផ្ទេរ​ទិន្នន័យ​ផ្សេងៗ​ពីកុំព្យូទ័រ​ដែល​មាន​មេរោគ​ចូល​ទូរស័ព្ទ ទើប​បាន​ជាវា​ឆ្លងមេរោគ​បែប​នេះ។ នៅ​ពេល​នេះយើង​នឹង​ណែនាំ​ពីវិធី​ការ​ពារ​កុំឲ្យឆ្លង​មេរោគ​ចូល​ទូរស័ព្ទ​របស់អ្នក ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់ Android ការពារ​ទុក​ជាមុន ប្រសើរ​ជាង​ព្យា​បាល។
1. អាប់ដេតប្រព័ន្ធប្រតិបត្តិការរបស់អ្នក
នេះក៏ជាចំនុចសំខាន់ដែល សំរាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ត្រូវ​តែ​អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ ដោយ​សារ​ការ​អាប់​ដេតថ្មី​តែង​តែ​មាន​មុខ​ងារ​ថ្មីៗ និង​កាន់​តែ​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ហើយ​ក៏​មាន​ការ​ជួសជុល​ថ្មី​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចាស់​ដែរ។ អ្នក​អាច​ចូល​ទៅ​កាន់ Setting​ -> About device -> Software update បន្ទាប់ចុចត្រង់ Check update បើ​សិន​ជាមាន​ការ​អាប់​ដេត​ថ្មី អ្នក​ត្រូវ​អាប់​ដេត​ភ្លាម។
 ​​
2. ការពារការដំឡើងកម្មវិធីផ្សេងៗពីប្រភពមិនច្បាស់លាស់
អ្នកត្រូវចូលទៅកាន់ Setting ->Security បន្ទាប់​អូស​ចុះក្រោម​អ្នក​នឹង​ឃើញ Unknown Sources ដូចនេះ​អ្នក​ត្រូវ​ដោះ​ធីក​ចេញ​ពី​ប្រអប់​នោះ ជា​ការ​ស្រេច។ ដូច​នេះ​អ្នក​មិន​អាច​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​អ្នកដោន​ឡូដ​មក​ពី​ប្រភព​ដែល​មិន​ច្បាស់​លាស់​បាន​ទៀត​ហើយ។
 ​​
3. ត្រូវអានការណែនាំមុនពេលដំឡើងកម្មវិធីនៅក្នុង Play Store
បន្ទាប់ពីអ្នកចុចពាក្យ Install កម្មវិធីអ្វីមួយនឹងមានលោតផ្ទាំងមួយ​ដែល​បង្ហាញ​ពី​តម្រូវ​ការ​របស់​កម្មវិធី​មួយ​នោះ ដូចនេះ​អ្នក​ត្រូវ​ចាប់​អារម្មណ៏ ហើយ​មើល​ឲ្យ​ច្បាស់ មុន​ពេល​ចុច​ពាក្យ Accept។
 ​​
4. ដំឡើងកម្មវិធីកម្ចាត់មេរោគដែលអាចទុកចិត្តបាន
បើសិនជាមិត្តអ្នកអាននៅតែមិនទាន់ទុកចិត្ត យើងបានណែនាំ​កម្មវិធី​កម្ចាត់ និង​ទប់ស្កាត់​មេរោគ​មួយ​ចំនួន​ទៀត​សំរាប់​មិត្ត​អ្នក​អាន ហើយ​មាន​ដូចជា ៖
ដូចនេះមិត្តអ្នកអានជ្រើសរើសកម្មវិធីណាមួយក៏បាន​ក្នុង​ចំណោម​កម្មវិធី​ទាំងនេះ ដែល​អ្នក​ពេញ​ចិត្ត ហើយ​អាច​ឲ្យ​អ្នក​ទុក​ចិត្តបាន។
 ​​
5. ការសង្កេតមើល
មិត្តអ្នកអានត្រូវតែឧស្សាហ៏ចាប់អារម្មណ៏ ការប្រើប្រាស់របស់អ្នក ដូច​ជា​នៅពេ​ល​ដែល​អ្នក​ធ្វើ​ការ​ផ្ទេរ​ឯកសារ​ពី​ឧបករណ៏​ផ្សេងៗ​ដូច​ជា​ទូរស័ព្ទ ឬ​កុំព្យូទ័រ តាម​រយៈ​ខ្សែ ឬ​តាម​រយៈ​ប្លូ​ធូស ឬ​ដោន​ឡូដ​អ្វីមួយ​ពី​អ៊ីនធើណេត ឬ​ដំឡើង​កម្មវិធី​ណា​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ក៏​អាច​ធ្វើឲ្យប៉ះ​ពាល់​ដល់​ទូរស័ព្ទ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​បាន​ដែរ ដូចនេះ​សូម​មិត្តអ្នក​អាន​ព្យាយាម​សង្កេត​ថា​តើ​ទូរស័ព្ទ​របស់​អ្នក​ខុស​ប្លែក​ពីមុន​ឬអត់ ​ហើយ​មាន​អ្វីប្លែក​ព្យាយាម​បំផ្លាញ​ទិន្នន័យ​របស់​អ្នក ឬ​បាត់​បង់​ទិន្នន័យ​ដោយ​មិនដឹងមូលហេតុ​ក៏​ថា​បាន។
 ​​

ប្រភពៈ​ Cambo-Report
ដោយៈ​​ Hong

Tuesday, 27 January 2015

ដំណឹងល្អ WhatsApp អាចប្រើប្រាស់ នៅលើកំព្យូទ័រ បានហើយ!

កម្មវិធីសន្ទនា ដែលល្បីបំផុត នៅលើពិភពលោក មានឈ្មោះថា WhatsApp អាចប្រើប្រាស់ នៅលើកំព្យូទ័រ បានហើយ នេះបើតាមសារព័ត៌មាន អន្តរជាតិជាច្រើន បានចុះផ្សាយ។
កម្មវិធីសម្រាប់ទំនាក់ទំនង តាមទូរស័ព្ទស្មាតហ្វូន និងថេប្លែត ដែលមានអ្នកប្រើប្រាស់ រហូតដល់ទៅ ៧០០ លាននាក់ មួយនេះ អាចប្រើប្រាស់ នៅលើកំព្យូទ័រ បានហើយ ដោយតម្រូវឲ្យធ្វើការ ភ្ជាប់ជាមួយនឹង កម្មវិធីនៅក្នុងទូរស័ព្ទ។ ក្នុងនោះដែរ មានតែអ្នកប្រើប្រាស់ ប្រព័ន្ធ Android, ប្រព័ន្ធ Window និង ប្រព័ន្ធ Blackberry ប៉ុណ្ណោះ ដែលអាចប្រើប្រាស់ កម្មវិធី WhatsApp តាមកំព្យូទ័របាន ខណៈអ្នកប្រើប្រាស់ ប្រព័ន្ទ iOS របស់ទូរស័ព្ទ iPhone ត្រូវរង់ចាំ មួយរយៈពេល បន្តទៀត។
ដើម្បីប្រើប្រាស់ WhatsApp នៅលើកំព្យូទ័របាន លោកអ្នកត្រូវចូលទៅកាន់ គេហទំព័រhttp://web.whatsapp.com ជាមួយនឹង Web Browser Chrome តែប៉ុណ្ណោះ។ បន្ទាប់មក bar code មួយនឹងលេចឡើង ទាមទារឲ្យធ្វើការស្កែន ដោយប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងទូរស័ព្ទស្មាតហ្វូន របស់លោកអ្នក ជាការស្រេច។
គួរបញ្ជាក់ផងដែរថា WhatsApp គឺជាកម្មវិធីទូរស័ព្ទមួយ ដែលបង្កើតឡើងដោយ អតីតបុគ្គលិក របស់ក្រុមហ៊ុន យ៉ាហ៊ូ កាលពីឆ្នាំ ២០០៩ កន្លងទៅ រហូតដល់ខែ កុម្ភៈ ឆ្នាំ ២០១៤ ទើបក្រុមហ៊ុន បណ្តាញសង្គមយក្ស Facebook ធ្វើការទិញយក ក្នុងតម្លៃ ១៩ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក៕



ប្រភព៖ Sky
ដោយ RoMeo
ខ្មែរឡូត

Friday, 16 January 2015

សម័យកាលប្រើ 5G ឈានសន្សឹមៗ


imageimage


ការគ្របដណ្តប់លើបណ្តាញ 4G ជិតផុតកំណត់ នៅពេលដែលលេចលើគម្រោងកាន់តែពិសេសដែលបង្ហាញពីវិសាលភាពធំធេងរបស់បណ្តាញ 5G។ 4G មានសមត្ថភាពពិសេសប្រើភ្ជាប់បានលើឧបករណ៍មួយចំនួនដូចជា ទូរស័ព្ទ Tablet ​ កុំព្យូទ័រ។

image
សម្រាប់ 5G បានកំណត់ល្បឿនអតិបរមា​​​​​​​​​​រត្រូវយកជាស្តង់ដារនៅ 100 មេហ្គាបៃក្នុងមួយវិនាទី (Mbit/s) សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទលឿនជាងបណ្តាញ 3G បីដង។ការទាញយក 5G ស្តង់ដារពឹងផ្អែកទាំងស្រុងលើម៉ូលេគុលបណ្តាញដែលមានប្រេកង់ខុសគ្នា។

image
សម្រាប់ល្បឿនទាញយកកម្មវិធីវិញ អ្នកស្រាវជ្រាវរំពឹងទុកថាវានឹងមានសមត្ថភាព​10 Gbits/s។ក្នុងការអនុវត្តសាកល្បង ល្បឿនទាញយកវីដេអូរនឹងប្រើរយះពេលតិចជាងកន្លះម៉ោង។

image
អ្នកស្រាវជ្រាវក៏បានសង្កត់ធ្ងន់ដោយលើកឡើងថា បណ្តាញ 5G  នឹងបញ្ចូលបន្ថែមបច្ចេកវិទ្យា cloud  បណ្តាញបំលែង ​និងចង្កោមសេវាកម្មដែលមានប្រសិទ្ធភាព។
ការគ្របដណ្តប់លើបណ្តាញ 4G ជិតផុតកំណត់ នៅពេលដែលលេចលើគម្រោងកាន់តែពិសេសដែលបង្ហាញពីវិសាលភាពធំធេងរបស់បណ្តាញ 5G។, 4G មានសមត្ថភាពពិសេសប្រើភ្ជាប់បានលើឧបករណ៍មួយចំនួនដូចជា ទូរស័ព្ទ Tablet ​ កុំព្យូទ័រ។

image
5G បានកំណត់ល្បឿនអតិបរមា​​​​​​​​​​រត្រូវយកជាស្តង់ដារនៅ 100 មេហ្គាបៃក្នុងមួយវិនាទី (Mbit/s) សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទលឿនជាងបណ្តាញ 3G បីដង។ការទាញយក 5G ស្តង់ដារពឹងផ្អែកទាំងស្រុងលើម៉ូលេគុលបណ្តាញដែលមានប្រេកង់ខុសគ្នា។សម្រាប់ល្បឿនទាញយកកម្មវិធីវិញ អ្នកស្រាវជ្រាវរំពឹងទុកថាវានឹងមានសមត្ថភាព​10 Gbits/s។ក្នុងការអនុវត្តសាកល្បង ល្បឿនទាញយកវីដេអូរនឹងប្រើរយះពេលតិចជាងកន្លះម៉ោង។

image
អ្នកស្រាវជ្រាវក៏បានសង្កត់ធ្ងន់ដោយលើកឡើងថា បណ្តាញ 5G  នឹងបញ្ចូលបន្ថែមបច្ចេកវិទ្យា cloud  បណ្តាញបំលែង ​និងចង្កោមសេវាកម្មដែលមានប្រសិទ្ធភាព។

កម្មវិធី Ringo ល្អដាច់ក្នុងការហៅចេញឆ្លងប្រទេស

ប្រភព៖PTI/itcity

Play Store និង App Store មួយ​ណា​សម្បូរ​កម្មវិធី​ និង​រក​លុយ​ច្រើន​ជាង?



យោង​តាម​របាយការណ៍​ថ្មី​បាន​ឲ្យ​ដឹង​ថា កម្មវិធី (apps) នៅ​ក្នុង Play Store សម្រាប់ Android របស់​ Google បាន​កើន​ឡើង​ជាង ៥០ ភាគរយ ដែល​នេះ​ធ្វើ Play Store មាន​កម្មវិធី​ច្រើន​ជាង App Store សម្រាប់ iOS របស់ Apple ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។
 
Ascani_HTC-10

ស្ថិតិ​ចុងក្រោយនេះ​ ទទួល​បាន​ក្រុមហ៊ុន​វិភាគ appFigures ដែល​គ្រប់គ្រង​ទិន្នន័យ​លើ​រាប់ពាន់​កម្មវិធី​ដែល​ប្រើប្រាស់ platform របស់​ខ្លួន។ របាយការណ៍​បង្ហាញ​ថា Play Store (Android), App Store (iOS) និង Appstore របស់ Amazon មាន​កម្មវិធី​កើន​ឡើង​យ៉ាង​ច្រើន តែ Play Store កើន​ឡើង​យ៉ាង​គំហុក​រហូត​ដល់​ផ្ដល់ App Store។

ឯ​ក្រុមហ៊ុន​វិភាគ​មួយ​ទៀត App Annie ដែល​តាមដាន​ទិន្នន័យ Google Play និង App Store ក៏​បាន​អះអាង​ដូច​គ្នា​ដែរ​ថា Google Play មាន​កម្មវិធី​ច្រើន​ជាង iOS App Store ប្រមាណ​ជា ១៧​ភាគរយ​ឯណោះ ខណៈ​ដែល​ Google Play បច្ចុប្បន្ន​មាន​កម្មវិធី​ជិត ៣០០.០០០។

active_apps_2

Android មាន​ទីផ្សារ​ពិភពលោក​ធំ​ជាង iOS ដូច្នេះ អ្នក​បង្កើត​កម្មវិធី (developer) ជាក់​ស្ដែង​ប្រាកដ​ជា​ចាប់​អារម្មណ៍​ platform របស់​ Google។ ម្យ៉ាង​ទៀត Google ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ច្រើន​សម្រាប់​ developer ក្នុង​ការ​បង្កើត​កម្មវិធី​ថ្មីៗ ខុស​ពី Apple ដែល​ developer ត្រូវ​រង់ចាំ​​យូរ ដើម្បី​ឲ្យ​ Apple អនុញ្ញាត​ដាក់​កម្មវិធី​ខ្លួន​លើ App Store។

ប៉ុន្តែ អ្នក​បង្កើត​កម្មវិធី​លើ iOS រក​ចំណូល​បាន​ច្រើន​ជាង​អ្នក​បង្កើត​កម្មវិធី​លើ Android ឆ្ងាយ​ណាស់ រហូត​ដល់ ៦០​ភាគរយ​ឯណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​សន្ទស្សន៍​ទីផ្សារ​ដែល App Annie បាន​រក​ឃើញ​នៅ​ឆ្នាំ​២០១៤៕

ដោយ៖ សុផាត
ប្រភព៖ mashable/sabay

Thursday, 15 January 2015

ទៀត​ហើយ! Nokia N1 លក់​ដាច់​អស់​​ពី​ស្តុក​ត្រឹម​​ប៉ុន្មាន​នាទី​សោះ



សប្ដាហ៍​មុន​ Nokia N1 ទទួល​បានការ​កុម្ម៉ង់​ទិញ​​​នៅ​ចិន​​​រហូត២ម៉ឺន​គ្រឿង​ត្រឹម​តែ​៤​នាទី ​ ហើយ​​លើក​​ទីពីរ​នេះ​ទៀត​សោត​​ក៏​ទទួល​ការ​កុម្ម៉ង់​​ទិញ​រហូត​អស់​រលីង​ពី​ស្តុក​​។​ នេះ​បើ​តាម​គេហទំព័រ​ដាក់​លក់​​ Nokia N1​ ​អនឡាញ​​របស់​ចិន​ឈ្មោះ​ Zol។​​

gsmarena_006
<!--

ចំពោះ​ចំនួន​នៃ​ការ​កុម្ម៉ង់​ទិញ​ Tablet Nokia N1 ប្រភព​​ពុំ​បាន​បញ្ជាក់​​ជា​ផ្លូវ​ការ​នោះ​ទេ តែ​គ្រាន់​តែ​ដឹង​ថា​ការ​ដាក់​លក់​លើក​ទីពីរ​នេះ​គឺ​មិន​ចាញ់​លើក​ទី​មួយ​​ប៉ុន្មាន​ទេ។ បើ​តាម​របាយការណ៍​ពី​ប្រភព​ដដែល អតិថិជន​ចិន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ទៅ​លើ Nokia N1 មួយ​នេះ​​។

​​​​ប្រិយមិត្ត​ដែល​តែង​តែ​គាំ​ទ្រ​ផលិតផល​របស់ Nokia ​ចាប់​អារម្មណ៍​ជា​ខ្លាំង​​ចំពោះ​​ Tablet Nokia N1 មួយ​នេះ​តាំង​ពី​ពេល​ដែល​វា​ត្រូវ​បាន​ប្រកាស​ដំបូង​មក​ម្ល៉េះ​។ ​ ដោយឡែក​ចំពោះ​ផ្នែក Hardware និង​ Software របស់​ Nokia N1 គឺ​ត្រូវ​បាន​រចនា​ដោយ​​ក្រុមហ៊ុន Nokia ផ្ទាល់ រី​ឯ​ការ​ផលិត ​និង​ការ​ចែក​ចាយ​លើ​ទីផ្សារ​គឺ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​រោង​ចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​តៃវ៉ាន់ Foxconn។

Nokia N1

Specs របស់ Nokia N1៖



-អេក្រង់៖ ៧,៩អ៊ីញ​និង Resolution 1536 x 2048 pixels
-កញ្ចក់​ការពារ​៖ ​Corning Gorilla Glass 3
-Memory ម៉ាស៊ីន៖​ 32 GB​, RAM 2GB
-CPU៖ Quad-core​ មាន​ល្បឿន 2.3 GHz
-Chip៖ Intel Atom Z3580
-ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Lollipop (Version 5.0) ជាមួយ​បច្ចេកវិទ្យា ​Nokia’s Z launcher
-តម្លៃ​ប្រហាក់​ប្រហែល៖ ២៦០ដុល្លារ
-តួ​ស្រោប​ដោយ​អាលុយមីញ៉ូម​

nokia-n1-tablet

Nokia_N1_03

ចាំ​មើល​ត​ទៅ​ទៀត ​ថា​តើ​ការ​លក់ Nokia N1 ​លើក​ទី​បី​អាច​នឹង​​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​លើក​ទី​មួយ​និង​ទី​ពីរ​ឬ​អត់​? ​
​​​

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ phonearena

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan