Thursday 7 May 2015

ចេញ​​​ស្រមោល​ Specs របស់​ Galaxy Note 5 ពិសេស​​ជាង​ម៉ូដែល​មុន

8 May, 2015

ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ធ្លាយ​​ពី​លក្ខណៈ​សម្បត្តិ​របស់​ Phablet (កូន​កាត់​ Smartphone និង Tablet) ​​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Samsung គឺ​ Galaxy Note 5 និង​មួយ​ម៉ូដែល​ទៀត​មាន​ផ្ទៃ​អេក្រង់​កោង​ទាំង​សងខាង​។

​​   Galaxy-Note-5-4

​Samsung Galaxy Note 5 ​ប្រហែល​ជា​នឹង​បំពាក់​មក​ជា​មួយ​​​អេក្រង់​ប្រភេទ​​ 2K ឬ​​ 4K ទំហំ ៥,៩ អ៊ីង Super AMOLED។ ​បន្ថែម​ទៅ​ទៀត​នោះ ​Phablet ជំនាន់​ថ្មី​មួយ​នេះ​​ប្រហែល​ជា​នឹង​បំពាក់​ដោយ​​ Processor ប្រភេទ​ Exynos 7422 ដោយ​ទាំង​ CPU, GPU, RAM, Memory និង​ Modem គឺ​ស្ថិត​នៅ​លើ​ chip តែ​មួយ។ ចំណែកឯម៉េមូរី​វិញ​​ទំហំ​ 64/128GB អាច​បន្ថែម​ MicrosSd ដល់​ទំហំ 256GB និង​កម្រិត​ថាមពល​ថ្ម 4100 mAh។ ក្រុមហ៊ុន​ក៏​កំពុង​តែ​ធ្វើ​ការ​តេស​ Chip ប្រភេទ​ថ្មី​មួយ​ទៀត​​គឺ​ 7430 chip ប៉ុន្តែ​ប្រហែល​ជា​វា​មិន​អាច​រួច​រាល់​ទាន់​ពេលបំពាក់​ក្នុង​​ ​Note 5 នោះ​ទេ។

whatever-820x420

​បន្ថែម​ទៅ​ទៀត​នោះ​ តាម​ប្រភព​ដែល​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ SamMobile​ បាន​ឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន Samsung ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បង្ហាញ​នូវ​ ​Phablet ​មួយ​​ម៉ូដែល​ផ្សេង​ទៀត ​ដែល​មាន​អេក្រង់​កោង​ទាំង​សង​ខាង​​​ មាន​ឈ្មោះ​កូដ​ថា “Project Zen” ឬ​អាច​ហៅ​បាន​ថា Galaxy Note 5 Edge ហើយ​វា​ទំនង​ជា​បំពាក់​ដោយ​អេក្រង់​ទំហំ ​៥,៤​អ៊ីង​ ឬ៥,៥​អ៊ីង​ AMOLED, CPU ប្រភេទ​ Snapdragon 808, ​កាមេរ៉ា​ក្រោយ​  16 MP, កាមេរ៉ា​មុខ​ 8 MP និង S Pen stylus។

​​យ៉ាង​ណា​ក្ដី​ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​មិន​ទាន់មាន​ការ​​​បញ្ជាក់​ពី​ក្រុមហ៊ុន​នៅ​ឡើយ​នោះ​ទេ។ ដូច្នេះ​មាន​តែ​ចាំ​មើល​នៅ​ពេល​​ក្រុមហ៊ុន​ Samsung ​​​ប្រហែល​ជា​នឹង​ធ្វើ​ការ​ប្រកាស​រួម​គ្នា​ទាំង Galaxy Note 5, ​ ​“Project Zen” និង Gear A Smartwatch ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​នេះ​​​​ក្នុង​ព្រឹត្តិការណ៍​​ IFA ​ក្នុង​ខែ​កញ្ញា៕

Galaxy-Note-5-1

Galaxy-Note-5-2

Galaxy-Note-5-5-1024x543

Galaxy-Note-5-7

Galaxy-Note-5-9

Galaxy-Note-5-6





ប្រែ​សម្រួល៖សំនៀង
ប្រភព៖ technobuffalo

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan