Showing posts with label Khmer boxing. Show all posts
Showing posts with label Khmer boxing. Show all posts

Thursday, 21 May 2015

ឆ្នាំ​នេះ Floyd និង Pacquiao ​រក​លុយ​បាន​ច្រើន​ជាង​ Messi + Ronaldo ឆ្ងាយ

22 May, 2015
របាយ​ការណ៍​កីឡាករ​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥​នេះ ត្រូវ​បាន​វិបសាយ Espn ​បង្ហាញ​ជា​សាធារណៈ​ហើយ ខណៈ​ដែល​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather ​ជា​អ្នក​ក្ដោបក្ដាប់​តំណែង​លេខ​មួយ​តាម​ពី​ក្រោយ​ដោយ​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ។

Floyd Mayweather vs Miguel Cotto World WBA Junior Middleweight Championship  May 5, 2012 Las Vegas, Nevada Photos By Tom Hogan/Hoganphotos


ចំណែក​ឯ​តារា​ល្បី​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​ Lionel Messi ​និង​ Ronaldo ​វិញ បើ​និយាយ​ពី​ចំណូល​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ ធៀប​និង​អ្នក​ប្រដាល់​ទាំងពីរ​ខាង​លើ​គឺ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ ពោល​គឺ​ Floyd ​រក​បាន​២៥០​លាន​ដុល្លារ​អាមេរិក  Pacman ​រក​បាន​១៥០​លាន​ដុល្លារ​អាមេរិក ​រី​ឯ Messi ​រក​បាន​តែ៥៦,៣​លាន​ដុល្លារ​អាមេរិក​ និង​ Ronaldo ​រក​បាន​៥០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

Mayweather-v-Pacquiao-Press-conference


ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥ គិត​ត្រឹមថ្ងៃ​ចុះ​ផ្សាយ៖


ឈ្មោះ​កីឡាករ
ប្រភេទ​កីឡា
​ប្រាក់​ចំណូល​ឆ្នាំ​២០១៥
Floyd Mayweather
ប្រដាល់
​២៥០​លាន​ដុល្លារ​អាមេរិក
Manny Pacquiao
ប្រដាល់
១៥០​លាន​ដុល្លារ​អាមេរិក
Lionel Messi
បាល់ទាត់
៥៦,៣​លាន​ដុល្លារ​អាមេរិក
Cristiano Ronaldo
បាល់ទាត់
៥០,២​លាន​ដុល្លារ​អាមេរិក
Sebastian Vettel
ប្រណាំង​ឡាន
៥០​លាន​ដុល្លារ​អាមេរិក
Fernando Alonso
ប្រណាំង​ឡាន
៤០​លាន​ដុល្លារ​អាមេរិក
Zlatan Ibrahimovic
បាល់ទាត់
៣៥,១​លាន​ដុល្លារ​អាមេរិក
Lewis Hamilton
ប្រណាំង​ឡាន
៣១​លាន​ដុល្លារ​អាមេរិក
Clayton Kershaw
Baseball
២៨​លាន​ដុល្លារ​អាមេរិក
Justin Verlander
Baseball
២៧​លាន​ដុល្លារ​អាមេរិក
​


ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ espn

Friday, 13 February 2015

លោកគ្រូ​តា​ក្រមា​មាស​​បារម្ភ ​​​​ល្បុក្កតោ​ជាង​​មួយ​ម៉ឺន​ក្បាច់​បាត់​បង់​

លោក​តា​ក្រមា​មាស​ សាន គឹមស៊ាន គ្រូ​ក្បាច់​ល្បុក្កតោ​​ខ្មែរ​កំពុង​​​​បារម្ភ​​ពី​ការ​​បាត់​បង់​សិល្បៈ​ក្បាច់​គុន​ល្បុក្កតោ​​ខ្មែរ​ជាង​១០០០០​ក្បាច់​ ប្រសិន​បើ​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ទេ​នោះ។

លោក​​គ្រូ​តា​ សាន​ គឹម​ស៊ាន​ ដែល​ល្បី​ខាង​​ល្បុក្កតោ​​បាន​​ឲ្យ​ដឹង​ថា ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឲ្យ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​បាត់​បង់។ ទី​មួយ​គ្រូ​ល្បុក្កតោ​ចាស់​ៗ​ស្លាប់​​ទៅ​គឺ​គ្មាន​អ្នក​ចេះ​ក្បាច់​គុន​មួយ​នេះ​ដើម្បី​បន្ត​ផ្ទេរ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ពី​ព្រោះ​អ្នក​ចេះ​ក្បាច់​គុន​ល្បុក្កតោ​នៅ​ពេល​នេះ​មាន​មិន​ដល់​១​%​ផង។

លោក​គ្រូ​តា​​បញ្ជាក់​ថា ៖«ខ្ញុំ​ចង់ឲ្យ​​ក្មេង​ៗ ស្រលាញ់​ដល់​វប្បធម៌​ល្បុក្កតោ​ខ្លះ​ ព្រោះ​ក្បាច់​គុន​នេះ​ជិត​បាត់​បង់​ហើយ។ ខ្ញុំ​ឃើញ​ថា ​បើ​ខ្ញុំ​និង​គ្រូ​ចាស់​ៗស្លាប់​បាត់​​ទៅ​ប្រហែល​ជា​បាត់​សូន្យ​ផង​ក្បាច់​ ល្បុក្កតោ​ខ្មែរ​យើង»។
 san-kemseanលោក​គ្រូតា​ក្រមា​មាស សាន គឹមស៊ាន
ទី​ពីរ​មិន​សូវ​មាន​អ្នក​ហ្វឹកហាត់​ក្បាច់​គុន​ល្បុក្កតោ​ច្រើន។ ល្បុក្កតោ​ជាង​​១០០០០​ក្បាច់​លោក​បាន​ស្រាវជ្រាវ​មកពី​ចម្លាក់​លើ​​សិលា​ចារឹក​ និង​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​នានា​ដើម្បី​យក​មក​ចង​ក្រង​ និង​បង្ហាត់​​បង្រៀន​ដល់​សិស្ស​ជំនាន់​​ក្រោយ ប៉ុន្តែ​មាន​អ្នក​ហាត់​តិច​តូច​ណាស់។

លោក​មាន​ប្រសាសន៍​ថា​ ៖«​សិស្ស​មាន​ប្រហែល​២០​នាក់​ប៉ុណ្ណោះ​កំពុង​ហាត់​រាល់​ថ្ងៃ​នេះ​​ ហើយ​ក្នុង​ចំណោម​សិស្ស​​ទាំង​នេះ​ក៏​​មិន​ទាន់​ប្រាកដ​ថា​អាច​ចេះ​​ក្បាច់​ទាំង​នោះ​អស់​ដែរ។ ក្បាច់​គុន​ល្បុក្កតោ​​មាន​ច្រើន​ស្នៀត​​ណាស់​ អាច​ចេះ​អស់​ ឬ​មិន​អស់​​ ​វា​អាស្រ័យ​លើ​អ្នក​​ហាត់​ចេះ​បំបែក។ ខ្ញុំ​មាន​ជាង​មួយ​ម៉ឺន​ក្បាច់​នេះ​ដោយ​សា​ការ​បំបែក​បន្ថែម​ និង​បូក​បញ្ចូល​គ្នា​រវាង​ក្បាច់​នីមួយ»។

លោក​បន្ត​ថា ទី​បី​​ខ្វះ​ការ​ផ្សព្វផ្សាយ​​ដល់​កូន​ខ្មែរ​ទូទាំង​ប្រទេស និង​ជន​បរទេស។ ការ​ផ្សព្វផ្សាយ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រជា​ជន​ខ្មែរ និង​ជន​បរទេស​បាន​ស្គាល់​ពី​មរតក​គុន​ខ្មែរ។ ជា​ការ​ពិត​ណាស់ ស្ទើរ​គ្រប់​គ្នា​​ស្គាល់​ពាក្យ​ថា ល្បុក្កតោ ប៉ុន្តែ​ពួក​គេ​កម្រង​បាន​ឃើញ​ពី​ការ​សម្តែង​​ក្បាច់​គុន​ល្បុក្កតោ​ណាស់ កុំ​និយាយ​​ដល់​ការ​ចូល​រួម​ហាត់​រៀន។

លោកគ្រូ​តា​​ដែល​បាន​បោះបង់​ជីវិត​​រស់នៅ​សហរដ្ឋ​អាមេរិក​មក​បើក​សាលា​គុន​ល្បុក្កតោ​នៅ​សៀម​រាប​​​បានកំពុង​ងបង្ហាត់​បង្រៀន និង​​ផ្សព្វផ្សាយ​​ល្បក្កតោ​ដល់​អ្នក​ជំនាន់​ក្រោយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា​ ការ​បើក​សាលា​ល្បុក្កតោ​នេះ​មិន​មែន​​​ចង់​បាន​ប្រាក់​​នោះ​ទេ​​ ប៉ុន្តែ​ចង់​រក្សា​ អភិរក្ស​ និង​បន្សល់​ទុក​ដល់​ខ្មែរ​ជំនាន់​ក្រោយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​​លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាច​បាត់​បង់​​ល្បុក្កតោ​របស់​ដូន​តា​ខ្មែរ។

លោក​ សាន​ គឹមស៊ាន ​កំពុង​បង្ហាត់​ក្បាច់​គុន​ល្បុក្កតោ​ដល់​សិស្ស​​ជាង​១០​ឆ្នាំ​ហើយ​ដោយ​​មិន​គិត​ពី​ភាព​លំបាក​ទោះ​មិន​សូវ​មាន​អ្នក​គាំទ្រ​ និង​មិន​មាន​អ្នក​ស្គាល់​លោក​ច្រើន​​ក៏​ដោយ៕
Angkor Songkran 2014 (11)

Angkor Songkran 2014 (18)

Angkor Songkran 2014 (23)

Angkor Songkran 2014 (30)

Angkor Songkran 2014 (32)

Angkor songkran 2014 (4)
កីឡាករ​ល្បុក្កោខ្មែរ​សម្តែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ប្រាសាទ​អង្គរ​វត្ត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​ /sabay

Thursday, 15 January 2015

Pacman ​ព្រម​ឡើង​វ៉ៃ​ជាមួយ Floyd ​ក្នុង​តម្លៃ ២០០​លាន​ផោន

Manny Pacquiao ​បាន​ព្រម​ព្រៀង​ឡើង​វ៉ៃ​ជាមួយ Floyd Mayweather ​ហើយ ​ក្នុង​តម្លៃ​២០០​លាន​ផោន (៣០៤​លាន​ដុល្លារ​អាមេរិក) នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ឆ្នាំ​នេះ ទោះ​ជា​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង Las Vegas ​សហរដ្ឋអាមេរិក​ក៏​ដោយ។

afagfagadfg

ប្រធាន​អ្នក​ផ្គូផ្គង​ការ​ប្រកួត​លោក Carl Moretti ​បាន​ប្រាប់​ ESPN ​ថា៖ “Manny ​បាន​យល់​ព្រម​ជាមួយ​ក្រុម​របស់​យើង​ដើម្បី​ឡើង​វ៉ៃ​ជាមួយ Floyd ​ហើយ នៅ​ចាំ​តែ​ម្ខាង​ទៀត​ប៉ុណ្ណោះ”។ ចំណែក​ឯ​ជើង​ខ្លាំង​អាមេរិក Floyd ​ក៏​បាន​និយាយ​កាល​ពី​ខែ​មុន​ដែរ​ថា៖ “សាធារណៈ​ជន​ចង់​ឱ្យ​មាន​ការ​ប្រកួត​រវាង​ខ្ញុំ ​និង​ Pacman ​កើត​ឡើង។ ដូច្នេះ​យើង​គួរ​តែ​បំពេញ​ចិត្ត​ពួកគេ។ ខ្ញុំ​មិន​ដែល​ខ្លាច​នរណា​នោះ​ទេ នេះ​មាន​ន័យ​ថា​វ៉ៃ​ជាមួយ Pacman ​ក៏​ខ្ញុំ​មិន​រអា​នោះ​ដែរ”។

2352C7AC00000578-2909610-Manny_Pacquiao_believes_his_long_awaited_fight_with_Floyd_Maywea-a-3_1421232372410

កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ខាង​លើ​នេះ​ចង់​ប្រកួត​នៅ​ថ្ងៃ​ទី២ ​ខែ​ឧសភា​ឆ្នាំ​នេះ ព្រោះ​វា​កៀក​ទៅ​នឹង​ថ្ងៃ​ Cinco de Mayo ​របស់​គេ (ថ្ងៃ​នោះ​ជា​ថ្ងៃ​ប្រពៃណី​របស់​ Floyd ដែល​រូប​គេ​តាក់តែង​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​នេះ)។ ខណៈ​ដែល​ថ្ងៃ​នោះ​ទៀត​សោត​គឺ​ក៏​កៀក​ទៅ​នឹង​ថ្ងៃ​ប្រកួត​ គូ​​ធំ​មួយ​ដែរ​គឺ Miguel Cotto ​និង​ Saul ‘Canelo’ Alvarez ។ ចាំ​មើល​ ខាង​កំពូល​អ្នក​ប្រដាល់​សំបូរ​លុយ​ចាយ Floyd Mayweather ​ចេញ​មក​អះអាង​ទទួល​យក​ការ​ប្រកួត​នេះ​សិន​ ទើប​ខាង​អ្នក​ផ្គូផ្គង​ការ​ប្រកួត​អាច​សម្រេច​យក​ពេល​វេលា​នេះ ​ឬ​ត្រូវ​ប្ដូរ​ពេល?


គួរ​រំលឹក​ថា Pacman ​ដែល​ជា​កំពូល​អ្នក​ប្រដាល់​នៅ​អាស៊ី​ដែល​មាន​អាយុ​៣៦​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ប្រកួត​ ៦៤ ​ដង ​ឈ្នះ​ ៥៧ ​ដង​ស្មើ​ ២​ ដង​ និង ​ចាញ់​៥​​ ដង​រីឯ​ខាង​កំពូល​អ្នក​ប្រដាល់​អាមេរិក​វ័យ​៣៧​ឆ្នាំ​វិញ​ធ្លាប់​​ប្រកួត ​៤៧​​ ដង ​ឈ្នះ​ទាំង ​៤៧ ​ដង​និង​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់ ​២៦​​ ដង។  យ៉ាង​ណា​មិញ Floyd ​ភាគ​ច្រើន​វ៉ៃ​គេ​ឱ្យ​សន្លប់​គឺ​នៅ​ទឹកដី Las Vegas ​នេះ​តែ​ម្ដង រូប​គេ​មិន​សូវ​ជា​ចូល​ចិត្ត​ទៅ​វ៉ៃ​ក្រៅ​ពី​អាមេរិក​នោះ​ទេ ប៉ុន្តែ​ Manny ​វិញ​គឺ​មិន​ដែល​រើស​កន្លែង​នោះ​ទេ រូប​គេ​ដើរ​វ៉ៃ​ប្រដាល់​នេះ​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម៉្លេះ ៕


ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail and sabay

Saturday, 10 January 2015

រៀប​ការ​រួច​ វ៉ន វីវ៉ា ​នៅ​តែ​ខ្លាំង​វ៉ៃ​ថៃ​ឲ្យ​សន្លប់​ទៀត​យប់​មិញ ( thai & khmer)

អ្នក​ប្រដាល់​ជើង​ខ្លាំង វ៉ន វីវ៉ា ​បាន​ផ្តួល​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ​ជា រ៉ាសាក់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​សម្រាប់​ការ​ប្រកួត​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តាម​ខេត្ត​ដែល​រៀប​ចំ​ការ​ប្រកួត​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​យប់​មិញ។

មុន​វាយ​ដៃ​គូ​ឲ្យ​សន្លប់​ អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​គ្រប់​គ្រង​ស្ថានភាព​ប្រកួត​បាន​យ៉ាង​​ល្អ ​ដោយ​សារ​មាឌ និង​កម្ពស់​របស់​គេ​មាន​អំណោយ​ផល​​ជាង​ ខណៈ​អ្នក​លេង​ឆ្លង​ដែន​ថៃ ជា រ៉ាសាក់​ មាឌ​តូច និង​ទាប​ជាង​ដែល​ពិបាក​វាយ​ចូល​វីវ៉ា។
Vorn-Viva
ក្នុង​ទឹក​ទី​៤ អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ដែល​ផ្គើន​ឲ្យ​ វ៉ន វីវ៉ា ​ឆ្លើយ​​តប​ភ្លាម​ៗ​រហូត​វាយ​ត្រូវ​មួយ​កែង​បណ្តាល​ ជា រ៉ាសាក់​ ដូល​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​រាប់​៨។ ក្រោយ​ពេល​រាប់​៨ វ៉ន វីវ៉ា​បាន​ប្រើ​កណ្តាប់​ដៃ​ផ្ទួន​ៗ​បណ្តាល​ឲ្យ​សន្លប់​តែ​ម្តង។
 
ទោះ​ជា​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​៣​ទឹក​ដំបូង វ៉ន វីវ៉ា​ ហាក់​វាយ​ចេញ​មិន​សូវ​ពេញ​ដៃ​ជើង​ទេ ខណៈ​ដៃ​គូ​ក៏​វាយ​ចេញ​ធម្មតា​ដែរ​នោះ។ និយាយ​ពី​ការ​ផ្គូផ្គង​វិញ​ វ៉ន វីវ៉ា និង​ ជា រ៉ាសាក់​ អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ពេញ​ចិត្ត​ដោយ​សារ​​មាឌ និង​កម្ពស់​ខុស​គ្នា។
 
នេះ​ជា​ការ​ប្រកួត​លើក​ទី​មួយ​របស់ វ៉ន វីវ៉ា និង​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​តែ​ម្តង ​បន្ទាប់​ពី​បាន​រៀប​ការ​ជា​មួយ​កីឡា​ការិនី ស៊ន ដាវីន។ ល្ងាច​មិញ​ដែរ​មុន​ការ​ប្រកួត​ភរិយា​របស់​គេ​បាន​ជូន​ពរ និង​ផ្តល់​កម្លាំង​ចិត្ត​ថា ៖«ស៊ូ ស៊ូ ស៊ូ សូមឲ្យ​លោក​ប្ដី​ទទួល​បាន​ជោគជ័យ​សុវត្ថិភាព​គ្រប់​ពេល…អ្វី​ៗ​គឺ​ស្ថិត​នៅ​លើ​បង​ អូន​នឹង​នៅ​ផ្ដល់​កម្លាំង​ចិត្ត​ពី​ក្រោយ​ទោះ​បី​មាន​មតិ​រិះ​គន់​មួយ​ចំនួន​ថា​ដៃ​គូ​បង​ខ្សោយ​ចាញ់​ប្រៀប…តែ​បង​នៅ​តែ​ខ្លាំង​សម្រាប់​ប្រពន្ធ​ម្នាក់​នេះ​ (ស្រលាញ់​ត្រង់​បង​ស៊ូ)។
 
ចំណែក​ពីរ​គូ​ផ្សេង​ទៀត ផាន់ គ្រាន់​ ធ្វើ​បាន​យ៉ាង​ល្អ​ដើម្បី​ឈ្នះ​ពិន្ទុ​ ទោះ​ជា​កីឡាករ​​ថៃ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ ឈាន ហុង ​វិញ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​វេទនា​ភ្នែក​មិន​ស្ទើរ​ទេ​ដោយ​សារ​ប្រកួត​បែរ​ខ្នង​រហូត​ដែល​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ថៃ​វ៉ៃ​តាម​អំពើ​ចិត្ត​រហូត​ឈ្នះ៕
វ៉ន វីវ៉ា vs ជា រ៉ាសាក់
See youtube here     boxing

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan