អ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ា បានផ្តួលជើងខ្លាំងមកពីប្រទេសថៃ ជា រ៉ាសាក់ ឲ្យសន្លប់ក្នុងទឹកទី៤សម្រាប់ការប្រកួតរបស់សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍តាមខេត្តដែលរៀបចំការប្រកួតនៅក្រុងប៉ោយប៉ែតកាលពីយប់មិញ។
មុនវាយដៃគូឲ្យសន្លប់ អ្នកប្រដាល់កម្ពុជារូបនេះគ្រប់គ្រងស្ថានភាពប្រកួតបានយ៉ាងល្អ ដោយសារមាឌ និងកម្ពស់របស់គេមានអំណោយផលជាង ខណៈអ្នកលេងឆ្លងដែនថៃ ជា រ៉ាសាក់ មាឌតូច និងទាបជាងដែលពិបាកវាយចូលវីវ៉ា។
ក្នុងទឹកទី៤ អ្នកប្រដាល់ថៃរូបនេះបានព្យាយាមវាយសម្រុកយ៉ាងខ្លាំងដែលផ្គើនឲ្យ វ៉ន វីវ៉ា ឆ្លើយតបភ្លាមៗរហូតវាយត្រូវមួយកែងបណ្តាល ជា រ៉ាសាក់ ដូលត្រូវបានលោកអាជ្ញាកណ្តាលរាប់៨។ ក្រោយពេលរាប់៨ វ៉ន វីវ៉ាបានប្រើកណ្តាប់ដៃផ្ទួនៗបណ្តាលឲ្យសន្លប់តែម្តង។
ទោះជាយ៉ាងណាសម្រាប់ការប្រកួត៣ទឹកដំបូង វ៉ន វីវ៉ា ហាក់វាយចេញមិនសូវពេញដៃជើងទេ ខណៈដៃគូក៏វាយចេញធម្មតាដែរនោះ។ និយាយពីការផ្គូផ្គងវិញ វ៉ន វីវ៉ា និង ជា រ៉ាសាក់ អាចធ្វើឲ្យអ្នកទស្សនាមិនពេញចិត្តដោយសារមាឌ និងកម្ពស់ខុសគ្នា។
នេះជាការប្រកួតលើកទីមួយរបស់ វ៉ន វីវ៉ា និងបានផ្តួលដៃគូឲ្យសន្លប់តែម្តង បន្ទាប់ពីបានរៀបការជាមួយកីឡាការិនី ស៊ន ដាវីន។ ល្ងាចមិញដែរមុនការប្រកួតភរិយារបស់គេបានជូនពរ និងផ្តល់កម្លាំងចិត្តថា ៖«ស៊ូ ស៊ូ ស៊ូ សូមឲ្យលោកប្ដីទទួលបានជោគជ័យសុវត្ថិភាពគ្រប់ពេល…អ្វីៗគឺស្ថិតនៅលើបង អូននឹងនៅផ្ដល់កម្លាំងចិត្តពីក្រោយទោះបីមានមតិរិះគន់មួយចំនួនថាដៃគូបងខ្សោយចាញ់ប្រៀប…តែបងនៅតែខ្លាំងសម្រាប់ប្រពន្ធម្នាក់នេះ (ស្រលាញ់ត្រង់បងស៊ូ)។
ចំណែកពីរគូផ្សេងទៀត ផាន់ គ្រាន់ ធ្វើបានយ៉ាងល្អដើម្បីឈ្នះពិន្ទុ ទោះជាកីឡាករថៃខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ ឈាន ហុង វិញធ្វើឲ្យអ្នកទស្សនាវេទនាភ្នែកមិនស្ទើរទេដោយសារប្រកួតបែរខ្នងរហូតដែលផ្តល់ឱកាសឲ្យកីឡាករថៃវ៉ៃតាមអំពើចិត្តរហូតឈ្នះ៕
វ៉ន វីវ៉ា vs ជា រ៉ាសាក់
See youtube here boxing

0 comments:
Post a Comment