វាមិនមែនជារឿងយកបានផុយៗទេ សម្រាប់ការក្លាយជា អត្ថបទ ទឹកដៃល្អៗកំពូលទាំង១០ (Top 10) ក្នុងការប្រកួតតែងសេចក្ដីពិភពលោក មានបេក្ខជនសរុបជាង៨០០នាក់ មកពី៣០ប្រទេសជុំវិញពិភពលោកចូលរួម ផ្ដោតលើប្រធានបទ បញ្ហាយុវវ័យប្រឈមចំពោះសុខភាព។ កញ្ញា ស៊ូ ហ្សូលីដា បានបង្កើតការភ្ញាក់ផ្អើលសម្រាប់យុវជនកម្ពុជាទាំងមូល នៅពេលដែលសំណេរតែងសេចក្ដីភាសាអង់គ្លេសរបស់នាងចំណងជើងថា «ការធ្វើទុក្ខបុកម្នេញខាងផ្លូវកាយ និងផ្លូវចិត្ត» ឬជាភាសាអង់គ្លេសថា «Bullying» ត្រូវបានជ្រើសរើសឲ្យជាប់អត្ថបទឆ្នើមទាំង១០ ក្នុងការប្រកួតតែងសេចក្ដីអន្តរជាតិនៃកម្មវិធី Akili Initiative ឆ្នាំ២០១៤នោះ។

ហ្សូលីដា បានការអញ្ជើញទៅចូលរួមសន្និបាតយុវជនពិភពលោកនៅស្ត្រីលង្កាដើម្បីស្ដាប់ការប្រកាសជយលាភី ប៉ុន្តែជាទីបញ្ចប់ជើងឯកបានធ្លាក់លើដៃបេក្ខជនឥណ្ឌា។ «តែ យ៉ាងហោចណាស់ ខ្ញុំអាចជាប់ជាជម្រើស១០នាក់ចុងក្រោយនៅក្នុងកម្មវិធី ហើយបានជួយលើកស្ទួយឲ្យវិស័យអប់រំរបស់កម្ពុជាមានមុខលើឆាក អន្តរជាតិផងដែរ។ ខ្ញុំសង្ឃឹមថាយុវជនខ្មែរជំនាន់ក្រោយអាចមានសមត្ថភាពលើកស្ទួយ ការអប់រំនៅកម្ពុជាឲ្យបានល្បីឈ្មោះផងដែរ»។ កញ្ញា ស៊ូ ហ្សូលីដា រៀបរាប់ជាចុងក្រោយដូច្នេះ។ ហ្សូលីដា អតីតនិស្សិតវិទ្យាស្ថានភាសាបរទេស បញ្ជាក់ក្នុងបទសម្ភាសមក Sabay កន្លងមក។
គម្រោងអាជីវកម្ម Smart Food ឈ្នះពានរង្វាន់ពិភពលោក
ពិភពសហគ្រិនខ្មែរបើកភ្នែកធំៗមិនតិចទេដែល «Smart Food» គម្រោងអាជីវកម្ម សរសេរដោយសិស្សវិទ្យាល័យភ្នំពេញ៨នាក់ និងសិស្សស្រីពីរនាក់មកពី កំពង់ចាម និង បន្ទាយមានជ័យ បានឈ្នះពានដល់ទៅពីរ គឺពាន អាស៊ីប៉ាស៊ីហ្វិក និងពានពិភពលោក ដ៏ធំបំផុតរបស់មជ្ឈមណ្ឌល GEC ឆ្នាំមុននេះ។ ស្នាដៃរបស់យុវជនវិទ្យាល័យខ្មែរ បានវាយផ្ដួលក្រុមគូប្រជែងមកពីប្រទេសជឿនលឿនជាច្រើនទាំងមហាអំណាច អាមេរិក អាល្លឺម៉ង់ ជប៉ុន ម៉ិកស៊ីកូ កាណាដា អូស្ត្រាលី ហ្វីលីពីន ជាដើម ដើម្បីច្បាមយកពានរង្វាន់ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

Smart Food ជាគម្រោងអាជីវកម្ម ដែលដើរតួជាឈ្មួញកណ្ដាល សហការឲ្យ NGO ជំនាញកសិកម្ម ចុះផ្ដល់បច្ចេកទេសនិងបង្រៀនកសិករខ្មែរ ឲ្យដាំដុះបន្លែ និងចិញ្ចឹមសត្វបែបធម្មជាតិទទួលផលខ្ពស់។ ផលបន្លែសាច់ នឹងត្រូវប្រមូលទិញ យកទៅដាក់លក់តាមបច្ចេកទេសទំនើប ដោយរៀបចំជាឈុតៗ រួចជាស្រេច ដួចក្នុងផ្សារទំនើបអីចឹង ផ្ដល់ភាពងាយស្រួលដល់អតិជនគោលដៅដែលពុំមានពេលច្រើន ក្នុងការរកម្ហូបអាហារមានសុវត្ថិភាព។ ប្រាក់ចំណេញ១០% នឹងត្រូវច្រៀកឲ្យ NGO ដើម្បីសកម្មភាពសហការងារនេះ។
បន្លែ សាច់នឹងផ្គត់ផ្គង់អតិថិជនទាំងនៅឆៅស្រស់ និងចម្អិនជូន ដោយមានបរិមាណ៣កម្រិតទៅតាមតម្រូវការ។ ការដាក់លក់ផលិតផល គឺគ្រប់គ្រងទំនើបតាមបែបបច្ចេកវិទ្យាចុងក្រោយព្រោះថា Smart Food មានបំពាក់ Board Code នៅតាមគោលដៅសម្បូរមនុស្ស។ គេអាចបញ្ជាទិញ បន្លែម្ហូប Smart Food នៅគ្រប់កន្លែងមាន Board Code តាមរយៈការប្រើទូរសព្ទ Smartphone ស្ដេនមុខម្ហូបឬឈុតបន្លែសាច់ដែលពេញចិត្ត។
បន្លែ សាច់នឹងផ្គត់ផ្គង់អតិថិជនទាំងនៅឆៅស្រស់ និងចម្អិនជូន ដោយមានបរិមាណ៣កម្រិតទៅតាមតម្រូវការ។ ការដាក់លក់ផលិតផល គឺគ្រប់គ្រងទំនើបតាមបែបបច្ចេកវិទ្យាចុងក្រោយព្រោះថា Smart Food មានបំពាក់ Board Code នៅតាមគោលដៅសម្បូរមនុស្ស។ គេអាចបញ្ជាទិញ បន្លែម្ហូប Smart Food នៅគ្រប់កន្លែងមាន Board Code តាមរយៈការប្រើទូរសព្ទ Smartphone ស្ដេនមុខម្ហូបឬឈុតបន្លែសាច់ដែលពេញចិត្ត។
ប៉ែន សុខអានជើងឯកអាស៊ីប៉ាស៊ីហ្វិក
វ័យមិនដល់២០ឆ្នាំឡើយកញ្ញា ប៉ែន សុខអាន ជាជើងឯកថ្នាក់ជាតិនៃការប្រកួតវោហារសព្ទជាសាធារណៈរៀបចំដោយ JCI កម្ពុជា សាខាចតុមុខឆ្នាំទៅមិញ។ សុខអាន បានបន្តទៅកាន់ការប្រកួតថ្នាក់តំបន់នៅ JCI Asia Pacific Conference នៅប្រទេសជប៉ុន និងបានពុះហែកភាពរំជើបរំជួល ដោយក្លាយខ្លួនជាម្ចាស់ពានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយការផ្ដួលតាមរយៈចំណេះដឹងប្រើថ្វីមាត់ លើយុវជនពីប្រទេសផ្សេងៗដូចជា ម្ចាស់ផ្ទះជប៉ុន ម៉ុងហ្គោលី ម៉ាឡេស៊ី ហ្វីលីពីន និង ឥណ្ឌា ជាដើម។ សុខអាន បានក្លាយជាបេក្ខជនម្នាក់ចំណោមដៃគូឆ្នើមៗ៣នាក់ទៀតដែលជាជើងឯកប្រចាំទ្វីប អាមេរិក អឺរ៉ុប និង អាហ្វ្រិក នាការប្រកួតផ្ដាច់ព្រ័ត្រកម្រិតពិភពលោកក្នុង សន្និសីទពិភពលោករបស់ JCI នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់កាលចុងឆ្នាំមុន។ ប៉ុន្តែ សុខអាន មិនអាចចាប់យកចំណាត់ថ្នាក់ជើងឯកបានឡើយ ពោលទីបញ្ចប់ Paul Akingbola សញ្ជាតិនីហ្សេរីយ៉ា តំណាងទ្វីបអាហ្វ្រិកបានឈ្នះជើងឯកពិភពលោក។

ប៉ែន សុខអាន ជាមួយដៃគូជើងឯកប្រចាំទ្វីប អាមេរិក អឺរ៉ុប និង អាហ្វ្រិក
គំរូអាជីវកម្មបុណ្យសព
កំពុងបន្តបរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំទី៣ដូចគ្នា ហោ ស៊ីវហុង និង ឡាយ ឈុនយី ក្លាយជាម្ចាស់មេដាយមាសប្រចាំមហាអនុតំបន់ទន្លេមេគង្គជាប្រវត្តិសាស្ត្រ ក្នុងវេទិកាប្រកួតប្រជែង គំរូអាជីវកម្ម Menkong Business Challenge នៅទីក្រុងហាណូយប្រទេសវៀតណាមកាលខែកុម្ភៈ។ សីវហុង និង ឈុនយី នឹងនាំគំរូអាជីវកម្មឆ្នើមខ្លួន ដែលមានឈ្មោះថា «សេវាកម្មបុណ្យសព ឬ RIP Funeral Service Agency »ទៅប្រកួតប្រកួតប្រជែងកម្រិតពិភពលោក International Business Model Competition នៅសាកលវិទ្យាល័យ Brigham Young University រដ្ឋយូតាថ្ងៃទី ១ឧសភាខាងមុខ។ ទីនោះ ក្រុមយុវតីខ្មែរនឹង ប្រកួតប្រជែងជាមួយក្រុមនិស្សិតជាង៥០ក្រុមទៀត មកពីសាកលវិទ្យាល័យល្បីៗតាមប្រទេសផ្សេងៗ មានទាំងសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard និង Stanford។

សីវហុង (ឆ្វេង) និង ឈុនយី
អត្ថបទ៖ ប៉ែន សុផាន់ណា
0 comments:
Post a Comment