Facebook បានផ្លាស់ប្ដូរទម្លាប់មួយភាគធំរបស់យុវវ័យជុំវិញពិភពលោក បូករួមទាំងកម្ពុជាផង។ ចុះ Google+ វិញទទួលបានការគាំទ្រប៉ុណ្ណាដែរ? អាចប្រៀបជាមួយFacebook បានអត់?

ឆ្លើយតបទៅនឹងសំនួរនេះ លោក ឌឿង សុភា តួនាទីជា Web Developer មួយរូបកំពុងបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ បានលើកឡើងថា Google+ ថ្វីត្បិតតែជាបណ្ដាញសង្គមដូចFacebook មែន ប៉ុន្តែប្រជាប្រិយភាពរបស់បណ្ដាញសង្គមមួយនេះ មិនអាចយកទៅប្រៀបFacebook បានឡើយ។ លោកថា ចុះឈ្មោះលេង G+ បានជាង ២ឆ្នាំហើយ តែអ្នកលេងហាក់ខ្សត់ខ្សោយ មិនសកម្មដូចFacebook ទេ។ “ជាង២ឆ្នាំ ដូចគ្នា Friend ក្នុងG+ មានតែជាង ៨០០នាក់…Facebook ខ្ញុំមានជាង ១,៤០០នាក់”។
ទន្ទឹមនឹងការលើកឡើងថា G+ ហាក់ស្ងប់ស្ងាត់មិនដូចFacebook របស់សុភា ស្រាប់តែលោក ឡុញ សាមដី មាននាទីជា ICT Project Manager ប្រចាំក្រុមហ៊ុនResolvo ឯណេះវិញនិយាយថា មិនដូច្នោះទេ ព្រោះFriend ក្នុងCircle របស់លោក មានជិត ២ពាន់នាក់ឯណោះ។ តែលោកជឿថា google+ ហាក់មានTechnical ខ្ពស់ជាងFacebook ដែលជាហេតុមិនអាចទាក់ទាញUser ធម្មតា ឬស្រីៗឲ្យលេងច្រើនបាន។ “ក្នុងចំណោម Friend ខ្ញុំជាង ១ ៨០០នាក់ ពួកម៉ាកស្រី មិនដល់ ១០០នាក់ផង”។
ងាកមកជួបនារី ដែលនិយមលេងFacebook ដែរនោះ សុភីថា នាងមិនដែលស្គាល់ទេ Google Plus ហ្នឹងនោះ កុំថាឡើយដល់លេង ណាមួយនាងមិនមែនជាអ្នកIT អីផង។
ជាអ្នកជំនាញកូដមួយរូប (Programmer) កញ្ញា សុវណ្ណឌី អះអាងថា បើទោះបីជាគេយល់ដឹងច្រើនគួរសមពាក់ព័ន្ធនឹងតិចនិកខល បន្តិចមែនតែ Google+ គេមិនមានគណនីទេ។ នាងថា លេងតែFacebook ឬSkype ជាដើម G+ ហ្នឹងអត់ដែលលេងផង។
G+ (Google Plus) ជាបណ្ដាញទំនាក់ទំនងសង្គមមួយរបស់Google ដែលបានដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមិថុនា ២០១១។ គិតមកដល់ចុងឆ្នាំ ២០១២ Social Network ដែលប្រកាសជាគូប្រជែងដ៏ធំបំផុតរបស់Facebook មួយនេះ មានអ្នកចុះឈ្មោះចូលលេងប្រហែល ៣០០ លាននាក់គិតត្រឹមខែមីនាឆ្នាំ ២០១៥ ខណៈដែលអ្នកលេងហ្វេសប៊ុគមានរហូតដល់ទៅជាង ១ពាន់លាននាក់ទៅហើយ។
ចុះមិត្តយុវវ័យវិញយល់យ៉ាងណាចំពោះប្រជាប្រិយភាពរបស់Google+ (G+)? សម្បូរស្រីៗលេងដូចFacebook អត់?
អត្ថបទ៖ សេង ណារិទ្ធhttp://news.sabay.com.kh/article/403994
0 comments:
Post a Comment