ភ្នំពេញ ៖ តារាសម្ដែងយ៉េៗ ចូលចិត្តការតុបតែងខ្លួនបែបនារីសម័យបញ្ចេញសាច់ភ្លៅគល់សុដន់និងរន្ធផ្សិតកញ្ញា សាន សុម៉ាលី បច្ចុប្បន្ន បើទោះបីជាអាជីពសិល្បៈរបស់នាងហាក់ស្ងប់ស្ងាត់ធ្លាក់ចុះបន្តិចមែន ប៉ុន្តែនាងនូវតែជាតារាដ៏គួរឲ្យចាប់អារម្មណ៍ពីសំណាក់ក្រសែភ្នែកមហាជនអ្នកគាំទ្រនិងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន ជុំវិញរឿងរ៉ាវជីវិតឯកជនផ្ទាល់ខ្លួនខាងក្រៅ មានទាំងល្អ និងអាក្រក់។
កញ្ញា សាន សុម៉ាលី ក្រោយពីជួបបរាជ័យរឿងស្នេហាផ្ទួនៗគ្នា នាអំឡុងពេលជិត២ឆ្នាំនេះមក ឃើញថា សព្វនាងហាក់មានភាពខុសប្លែកច្រើនជាងមុន មិនថាជីវភាពរស់នៅផ្ទាល់ខ្លួន ឬមួយស្ទីលនៃការតុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះ តែងបញ្ចេញពីភាពហ៊ឺហា សិចស៊ីឡូយឆាយជាប្រចាំ។ ខណៈដំណឹងស្នេហ៍តែងលេចឮថា ម្ដងមានទំនាក់ទំនងជាមួយបុរសក្រៅស្រុក និងម្ដងទៀតថា មានទំនាក់ទំនងជាមួយបុរសអ្នកជំនួញមានទ្រព្យស្តុកក្នុងស្រុកផងនោះ។
យ៉ាងណា ដំណឹងស្នេហ៍អាស្រូវជុំវិញជីវិតឯកជនរបស់តារាសម្ដែងស្រីរូបនេះ មិនត្រូវបានស្រាយបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួននាង សាន សុម៉ាលី តែងបដិសេធដោយពាក្យចុងមាត់ចុង.កថា ពុំធ្លាប់មានស្នេហាថ្មី ហើយក៏មិនមានអ្នកណាជួយឧបត្ថម្ភ ឬទិញរបស់មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ថ្មីនេះៗ គេតែងឧស្សាហបានឃើញ សុម៉ាលី បានរំលេចរូបថតបង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែម ឱបកៀកកើយគ្នាជាមួយបុរសៗរូបសង្ហាក្នុងក្លិបរាត្រីយ៉ាងរំភើយទៅវិញ។អានបន្តនៅគេហទំព័រ កម្ពុជាថ្មី




*******************
Source:http://khmerbright.com/news/articles/27867
0 comments:
Post a Comment