Windows 10 ដោនឡូដយកទៅប្រើ ដោយឥតគិតថ្លៃក្រុមហ៊ុន Microsoft បានធ្វើការអួតបង្ហាញរូបរាងថ្មីរបស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 នៅលើកុំព្យូទ័រ ដែលវាមានបន្ថែមនូវមុខងារថ្មីៗជាច្រើន ពិសេសប្លែកជាង Windows 10 ជំនាន់សាកល្បងមុនៗ។ Windows 10 សម្រាប់តេស្តសាកល្បងជំនាន់ថ្មីនេះ យើងសង្កេតឃើញថាវាមានមុខងារថ្មីៗដូចជា Cortana ដែលយើងអាចបញ្ជាវាអោយបើកកម្មវិធី និងដំណើរមុខងារផ្សេងៗដោយប្រើសម្លេង, Notifications, Continuum, Start Menu រចនាបថថ្មី និង Windows Store ថ្មីជាដើម។ នៅក្នុងនោះនៅសល់កម្មវិធីថ្មីៗជាច្រើនទៀត ដែលគេរៀបរាប់មិនអស់ ហើយប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍នោះ អ្នកទាំងអស់គ្នាអាចដោនឡូដយកទៅសាកល្បងប្រើប្រាស់បានដោយឥត គិតថ្លៃឡើយ នៅពេលនេះ។
- Processor : 1Ghz រឺខ្ពស់ជាងមុនេះ ដែលទ្រាំទ្រជាមួយ PAE, NX និង SSE2
- រ៉េម 1GB (32-bit) រឺ 2GB ឡើងទៅ (64-bit) [សម្រាប់អ្នករ៉េម 2GB យក 32-bit ក៏បាន 64-bit ក៏បាន]
- ទំហំ Hard Disk ទំនេរ 16GB
- Graphic Card : Microsoft Direct X9 និងមាន DDM Driver
អ្នកទាំងអស់គ្នាក៏ត្រូវមានគណនី Microsoft មួយដែលអាចបង្កើតបានដោយងាយស្រួលនៅក្នុងវេបសាយ Microsoft និងបានភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែតងាយស្រួលក្នុងការដោនឡូដ ឯកសារសំខាន់ៗ។
របៀបតម្លើង របៀបតម្លើង Windows 10 សម្រាប់តេស្តសាកល្បងនេះគឺមានចំនួនពីររបៀប ដោយមួយធ្វើឡើងដោយដោនឡូដដោយផ្ទាល់នៅក្នុង Windows Update និងមួយទៀតធ្វើឡើងដោយដោនឡូកឯកសារ ISO ចូលទៅកាន់ Flash រូច Boot ចូល System តែម្តង ដែលវិធីនេះវាល្អ និងគួរតែអនុវត្តជាង។ ដើម្បីធ្វើតាមវិធីទីមួយ សូមចុចទីនេះ ហើយចុចពាក្យ Start Upgrade Now និងធ្វើតាមការណែនាំ។
រីឯវិធីទីពីរដែលអ្នកគួរតែជ្រើសរើសនោះគឺមានតាមលំនាំខាងក្រោមនេះ
- ចុចទីនេះ ដើម្បីធ្វើការដោនឡូដឯកសារ ISO (ឯកសារ Windows 10) ចេញពីវេបសាយ Microsoft ដោនផ្ទាល់។ អ្នកទាំងអស់គ្នាក៏អាចដោនឡូតចេញពីវេបសាយ Torrent ល្បីៗបានផងដែរ ប្រសិនបើល្បឿនពីវេបសាយ Microsoft នេះវាយឺត។
- នៅផ្នែកខាងក្រោមត្រង់ English (United States) សូមជ្រើសរើសយក Windows 10 Technical Preview (x64) ប្រសិនបើកុំព្យូទ័រអ្នកមានរ៉េម 4GB ឡើងទៅ ហើយសម្រាប់អ្នកមានរ៉េម 1GB-2GB សូមជ្រើសរើសយក Windows 10 Technical Preview (x86)។
- បន្ទាប់ពីដោនឡូដឯកសារនេះបានចប់ហើយ សូមទស្សនាវីដេអូនេះ ពីរបៀបតម្លើង Windows 10 Preview នៅលើកុំព្យូទ័រដោយប្រើប្រាស់ USB Flash។
- ប្រសិនបើវាទាមទារ Product Key សូមបំពេញពាក្យនេះ NKJFK-GPHP7-G8C3J-P6JXR-HQRJR

0 comments:
Post a Comment