3/02/2015
១០) ប្រទេសនូវែលហ្សេឡង់
ការបើកអាជីវកម្មថ្មីថ្មោងនៅក្នុងប្រទេសនូវែលហ្សេឡង់ មានភាពងាយស្រួលបំផុត ដោយចំណាយពេលមិនដល់មួយថ្ងៃផង ខណៈដែលប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍផ្សេងទៀត (OECD) ត្រូវចំណាយពេលរហូតដល់ ៩ ថ្ងៃក៏មាន។
៩) ប្រទេសបារបាដូស
ជាប្រទេសមួយដែលមានឆ្នេរខ្សាច់ដ៏ល្អឥតខ្ចោះ ប្រទេសដែនកោះនេះបានក្លាយជាមជ្ឈមណ្ឌលទីផ្សារហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយផងដែរនៅតំបន់ខារ៉ាបីន។ ជាមួយស្ថិរភាពនយោបាយល្អ ដូចអាមេរិកដែរនោះ ការធ្វើអាជីវកម្មនៅលើប្រទេសដ៏តូចនេះមានលក្ខណៈងាយស្រួលមិនស្មុគស្មាញច្រើននោះឡើយ។

៨) ប្រទេសអង់គ្លេស
ស្ថិតនៅតំបន់អឺរ៉ុប អង់គ្លេសជាមហាអំណាចមួយដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្លា ហេតុដូច្នេះការធ្វើជំនួញអាជីវកម្មក៏មិនស្មុគស្មាញនោះដែរ ត្បិតអីទីផ្សារមូលប័ត្រល្បីៗសម្រាប់ក្រុមហ៊ុនអន្តរជាតិមានលក្ខណៈល្អប្រសើរគ្មានទីក្រុងណាមួយអាចធ្វើបាន។

៧) ប្រទេស ហ្ស៊នស៊ី (Guernsey)
ស្ថិតនៅជាប់ច្រកផ្លូវទឹកខណ្ឌចែករវាងអង់គ្លេស និង ទ្វីបអឺរ៉ុប ប្រទេសដែនកោះ ហ្ស៊នស៊ី ក៏ត្រូវបានគេអះអាងថា ល្បីល្បាញក្នុងការជួយសម្រួលដល់ការធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួលបំផុតផងដែរ។ ជាមួយនឹងកំពង់ផែប្រកបដោយសុវត្ថិភាពខ្ពស់ ក្រុមហ៊ុនរកស៊ីអន្តរជាតិមិនចាំបាច់បង់ពន្ធលើអចលនទ្រព្យ លក់ និង ប្រាក់ចំណេញនោះឡើយ។

៦) ប្រទេសអូស្ត្រាលី
មិនខុសពីបណ្ដាប្រទេសផ្សេងៗទៀតដែលជាអតីតដែនដីអាណានិគមអង់គ្លេស អូស្ត្រាលីបានជាប់ចំណាត់ថ្នាក់ជាប្រទេសដ៏ងាយស្រួលសម្រាប់ធ្វើអាជីវកម្ម។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានបញ្ចុះពន្ធសាជីវកម្ម (corporate tax) ក្នុងចំនួនមួយទាបជាងមុន។

៥) ប្រទេស ព័រតូរីកូ (Puerto Rico)
ស្ថិតនៅតំបន់ខារ៉ាប៊ីនដែរនោះ ព័រតូរីកូជាប្រទេសដែនកោះដែលមានចំណាត់ថ្នាក់ល្អលើការសម្រួលសម្រាប់អាជីវកម្មនេះ។ ការអនុគ្រោះមានកម្រិតខ្ពស់នៅទីនេះ ពោលគឺមានប្រមាណពី ០ ទៅ ១% ប៉ុណ្ណោះលើក្រុមហ៊ុនអចលនទ្រព្យនានា។

៤) ប្រទេសបូណែរ (Bonaire)
ប្រទេសឋានសួគ៌មួយទៀតសម្រាប់ធ្វើអាជីវកម្មនោះគឺប្រទេស បូណែរ ស្ថិតនៅតំបន់ខារ៉ាប៊ីនដែរ។ រដ្ឋាភិបាលដែនកោះ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបញ្ចុះពន្ធផ្សេងៗជាពិសេសពន្ធលើអចលនទ្រព្យនេះ។

៣) ប្រទេសអៀរឡង់
អៀរឡង់ជាដែនដីមួយដ៏ពេញនិយមសម្រាប់អ្នកវិនិយោគមកពីតំបន់អឺរ៉ុប ត្បិតអីពន្ធលើមុខជំនួញមានកម្រិតទាបបំផុត។ ក្រុមហ៊ុនល្បីៗ ដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ជាដើមកំពុងមានវត្តមាននៅទីក្រុង Dublin ដែលមានអត្រាពន្ធត្រឹមតែ ២៥% ប៉ុណ្ណោះខណៈដែលប្រទេសសេដ្ឋកិច្ចអភិវឌ្ឍផ្សេងទៀតគិតជាមធ្យមរហូតដល់ ៤១% ឯណោះ។

២) ទីក្រុងហុងកុង
ហុងកុងគឺជាដែនដីមួយរបស់ចិន តែបទបញ្ញត្តិ និង គោលនយោបាយពន្ធដារ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ទីក្រុងមួយនេះត្រូវបានគេអះអាងថា មានលក្ខណៈងាយស្រួលបំផុតសម្រាប់ធ្វើអាជីវកម្ម ជាពិសេសលើការដាក់លិខិតសុំសាងសង់តែម្ដង។

១) ប្រទេស Jersey
Jersey គឺជាប្រទេសដែនកោះធំជាងគេបំផុតនៅច្រកផ្លូវទឹកអង់គ្លេស (British Channel) ដែលខណ្ឌចែកតំបន់អឺរ៉ុប និង ប្រទេសអង់គ្លេស។ ពន្ធ (VAT ) និង ពន្ធលើសាជីវកម្មផ្សេងទៀតគឺមិនមាននោះឡើយសម្រាប់ក្រុមហ៊ុនវិនិយោគបរទេស៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider
0 comments:
Post a Comment