Monday, 2 February 2015

កំពូល​ Laptop ៧ម៉ូដែល​មហា​ថ្លៃ​លើ​​លោក គ្រាន់តែ​​​ឃើញ​តម្លៃ​ចង់​ខ្យល់​ចាប់!



១) Luvaglio (តម្លៃ ១ ០០០ ០០០លាន​ដុល្លារ)ប្រភព៖​ j3n.org

តាម​ធម្មតា​តម្លៃ​នៅ​លើ​សម្ភារៈ​ប្រើប្រាស់ គឺ​អាច​បញ្ជាក់​បាន​អំពី​គុណភាព សមត្ថភាព​នៅ​លើ​របស់របរ​ទាំង​នោះ ហើយ​អតិថិជន​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ គឺ​នឹង​សម្លឹង​ឃើញ​តែ​របស់​ម៉ាក​ថ្លៃៗ​ប៉ុណ្ណោះ។ ជាក់ស្ដែង​កុំព្យូទ័រ​ចំនួន ៧ម៉ូដែល​ខាង​ក្រោម​នេះ ល្មម​អាច​ធ្វើឲ្យ​លោក​អ្នក​ញាក់​សាច់​ជាមួយ​តម្លៃ​ខ្ពស់​កប់​ពពក​មិន​ខាន។

៧) Alienware Area (តម្លៃ ៥០០០ដុល្លារ)

7

កុំព្យូទ័រ​ឡេបថប់ (Laptop) ដែល​មាន​តម្លៃ​ថ្លៃ​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​នេះ គឺ​បាន​លើ Alienware Area 51។ ការ​ឌីហ្សាញ​នៅ​លើ Laptop តម្លៃ ៥០០០ដុល្លារ​នេះ គឺ​មាន​លក្ខណៈ​រលោង​ទំនើប។ កុំព្យូទ័រ​យួរដៃ​របស់​ក្រុមហ៊ុន Alienware ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Dell នេះ​ត្រូវ​បាន​បំពាក់​អង្គ​ប្រតិបត្តិ Intel core-2 processor, RAM មាន​សមត្ថភាព​ខ្ពស់ និង​ភ្ជាប់​មក​នូវ keyboard ផ្ដល់​អារម្មណ៍​ផាសុកភាព​ដល់​អ្នក​ប្រើ។

៦) Eny H: 171 (តម្លៃ ៨៥០០ដុល្លារ)

2

ម៉ូដែល​ឡេបថប់​នេះ ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ ៨៥០០ដុល្លារ​អាមេរិក។ កុំព្យូទ័រ​យួរដៃ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​ក្នុង​ចំណោម​ទាំង ៧ម៉ូដែល​នេះ បាន​ភ្ជាប់​មក​ជាមួយ​អង្គ​ប្រតិបត្តិ Core 2 extreme X6800 processor របស់​ក្រុមហ៊ុន Intel និង​មាន​ក្រាហ្វិក​កាត Nvidia GeForce Go 7950 ចំណែក Hard Disk មាន​ទំហំ 500GB។ Eny H: 171 ត្រូវ​បាន​ប្រកាស​លក់​ដោយ​ក្រុមហ៊ុន Voodoo កាលពី​ឆ្នាំ២០០៧។

៥) Ego for Bentley (តម្លៃ ២០ ០០០ដុល្លារ)

5

Ego គឺ​ជា​ម៉ាក​ផលិតផល​ដ៏​ល្បី​លំដាប់​កំពូល​មួយ​នៅ​លើ​ទីផ្សារ។ Laptop របស់​ក្រុមហ៊ុន Ego ត្រូវ​បាន​ឌីហ្សាញ​មាន​រូបរាង​ស្អាត​ទាន់សម័យ ជាមួយ​ទម្ងន់​ប្រហែល ២,៦គីឡូក្រាម។ កុំព្យូទ័រ​យួរដៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​មួយ​ក្នុង​ចំណោម​ឡេបថប់​ថ្លៃ​ទាំង៧ នេះ​មាន Hard Disk ទំហំ 160GB អេក្រង់ ១២,១អ៊ីញ wide screen។

៤) MacBook Pro-24 Karat (តម្លៃ ៣០ ០០០ដុល្លារ)

4

មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ថ្លៃ​រហូត​ដល់ ៣ម៉ឺន​ដុល្លារ​អាមេរិក​នេះ គឺ​ដោយសារ MacBook Pro នេះ​ត្រូវ​បាន​កែច្នៃ​បន្ថែម​របស់​មាន​តម្លៃ​នៅ​លើ​នោះ។ ជាក់ស្ដែង​ឡេបថប់ (Laptop) នេះ​ត្រូវ​បាន​ឌីហ្សាញ​ដោយ​ស្រោប​ជាមួយ​មាស ២៤ការ៉ាត់ និង​មាន​រូប​ឡូហ្គោ (logo) ដាំ​ពេជ្រ​យ៉ាង​ប្រណិត​ផង​ដែរ។ មនុស្ស​មិន​តិច​ទេ ដែល​បេតី​នឹង MacBook Pro កែច្នៃ​នេះ​ណាស់។ លក្ខណៈ​សម្បត្តិ​របស់​កុំព្យូទ័រ​តម្លៃ​ថ្លៃ​កប់​ពពក​នេះ គឺ​បំពាក់​អង្គ​ប្រតិបត្តិ Intel Core 2 Duo processor, RAM 4GB កម្រិត 667MHz DDR2 memory។

៣) Tulip E-go Diamonds (តម្លៃ ៣៥៥ ០០០ដុល្លារ)

6

ជា​ឡេបថប់​ទាំង​ស្អាត និង​ថ្លៃ​បំផុត​លើ​លោក​មួយ​ក្នុង​ចំណោម ឡេបថប់​តម្លៃ​ថ្លៃៗ​ផ្សេង​ទៀត។ ចំពោះ​លក្ខណៈ​សម្បត្តិ​នៅ​លើ Tulip Ego Notebook គឺ​អាច​រក្សា​ទុក​ទិន្នន័យ​ជាមួយ Hard Disk ទំហំ​ចាប់ពី 100GB ទៅ 160GB និង​មាន​ទម្ងន់ ២,៥គីឡូក្រាម។ ហេតុផល​ដែល​កុំព្យូទ័រ​យូរដៃ​នេះ​មាន​តម្លៃ​ខ្ពស់​បែបនេះ គឺ​ដោយសារ​ត្រូវ​បាន​គេ​រចនា ស្រោប​ជាមួយ​ស្បែក​សត្វ​ដ៏​កម្រ និង​មាន​បំពាក់​គ្រាប់​ពេជ្រ​ជាច្រើន​គ្រាប់។

២) MacBook Air Supreme (តម្លៃ ៥០០០០០ដុល្លារ)

2

MacBook Air Supreme គឺ​ជា​ឡេបថប់ (Laptop) ដែល​មាន​តម្លៃ​ថ្លៃ​លំដាប់​លេខ២ លើ​ពិភពលោក​ ដែល​មាន​តម្លៃ​សម្បត្តិ​គឺ​ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​ប្លាទីន។ កុំព្យូទ័រ​នេះ មាន​ទម្ងន់​ធ្ងន់​រហូត​ដល់ ៧គីឡូក្រាម។

១) Luvaglio (តម្លៃ ១ ០០០ ០០០ដុល្លារ)

1

គឺ​ជា​ឡេបថប់​ជា​ចំណាត់ថ្នាក់​ថ្លៃ​បំផុត​លើ​ពិភពលោក​ដែល​មាន​តម្លៃ ១លាន​ដុល្លារ​អាមេរិក។ Luvaglio មាន​អេក្រង់​ទំហំ ១៧អ៊ីញ Wide Screen LED ប្រើ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ 128GB កន្លែង​ចាក់​ឌីស (CD/DVD-ROM) ប្រភេទ Blue-Ray Drive៕

សូមបញ្ជាក់​ថា តម្លៃ​ឡេបថប់​ទាំង​ឡាយ​ខាង​លើ​នេះ​ គឺ​ជា​តម្លៃ​ក្រៅស្រុក​ប៉ុណ្ណោះ មិន​មែន​តម្លៃ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​ឡើយ៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ abcnewspoint, gizmag, ./thebnews

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan