Sunday, 1 February 2015

​​ពួក​ ISIS ​បង្ហោះ​វីដេអូ​​ថា​បាន​កាត់​ក្បាល​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​ទី​ពីរ​​ហើយ


ក្រុម​រដ្ឋ​ឥស្លាម​និយម​ ISIS ​បាន​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បង្ហាញ​​ថា​ ​ពួក​គេ​​បាន​កាត់​ក្បាល​​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​ទី​ពីរ​នោះ​ហើយ​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​​មាន​កំហឹង​យ៉ាង​ខ្លាំង​​​ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​​ថ្កោល​ទោស​​ការ​សម្លាប់​នេះ​ផង​ដែរ។

​ ​ក្នុង​វីដេអូ​នោះ​​ លោក​ Kenji Goto ​ជា​​​អ្នក​​កាសែត​ជនជាតិ​ជប៉ុន​​​ត្រូវ​គេ​ឃើញ​​លុតជង្គង់​​​ក្បែរ​បុរស​ពាក់​ម៉ាស់​មុខ​សមាជិក​ក្រុម​ ISIS ​​ដែល​និយាយ​ភាសា​អង់គ្លេស​​ និង​បុរស​នោះ​​បាន​​បន្ទោស​​​​រដ្ឋាភិបាល​ក្រុង​តូក្យូ​ថា​បាន​​បណ្ដោយ​ឱ្យ​​ចំណាត់​ខ្មាំង​ទី​ពីរ​នេះ​ស្លាប់។

​​តាម​វីដេអូ​ដដែល​នោះ​ គេ​បាន​មើល​ឃើញ​ផង​ដែរ​ថា​ ​​ជន​ពាក់​មុខ​នោះ​គឺ​​ទំនង​​ជា​ជន​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​​កាត់​ក្បាល​​ចំណាប់​ខ្មាំង​មុន​ៗ​​ដែរ​​ ខណៈ​លោក​ Goto ​​ពាក់​អាវ​ពណ៌​ទឹក​ក្រូច​ដូច​ជន​រង​គ្រោះ​មុនៗ។

​ជន​ដែល​បាន​កាត់​ក្បាល​ជនជាតិ​ជប៉ុន​នោះ​​ ​បាន​ឈរ​ដោយ​មាន​​​​ភ្នំ​ធ្វើ​ជា​​ background ​ហើយ​បាន​ថ្លែង​​ថា​ ​​ការ​សម្លាប់​ Goto ​នឹង​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​សុបិន​អាក្រក់​សម្រាប់​ប្រទេស​ជប៉ុន​ ហើយ​លទ្ធផល​នេះ​គឺ​កើត​ឡើង​ដោយ​សារ​តែ​​ការ​សម្រេច​ចិត្ត​ដ៏​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​ជប៉ុន។ ​

​​ដោយ​ឡែក​ រដ្ឋាភិបាល​ក្រុង​តូក្យូ​​​បាន​សម្ដែង​កំហែង​ ហើយ​លោក​ Abe ​​បាន​សន្យា​ថា​ នឹង​មិន​លើក​លែង​ដល់​​ក្រុម​ភេរវជន​​នោះ​​​ឡើយ​ ខណៈ​ព័ត៌មាន​នៃ​ការ​កាត់​ក្បាល​ជនជាតិ​ជប៉ុន​ទី​ពីរ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​ជប៉ុន​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ 


សូម​បញ្ជាក់​ថា​ ក្រុម​រដ្ឋ​ឥស្លាម (ISIS) ​បាន​បង្ហោះ​វីដេអូ​​​គំរាម​​​សម្លាប់​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់ និង អ្នកបើកបរ​យន្តហោះ​ជនជាតិ​ហ្សកដានី​​ ក្នុង​រយៈពេល​២៤ម៉ោង​ក្រោយ​ ប្រសិន​បើ​ ​មិន​ដោះលែង អ្នកទោស​ស្រី​ដែល​ឃុំ​នៅ​ប្រទេស​ក្នុង​ ហ្សកដានី​​តាំង​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ។​ ​​ក្រុម​កងកម្លាំង​រដ្ឋ​ឥស្លាម​ (ISIS) ​ថែម​ទាំងបាន​បង្ហោះ​វីដេអូ ​គំរាម​កាត់​ក្បាល​ លោក ​បារ៉ាក អូបាម៉ា (Barack Obama) ក្នុង​សេតវិមាន​ទៀត​ផង៕ 

​​ដោយ៖ ឬទ្ធិ​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan