តើលោកអ្នកដឹងទេថា នរណាខ្លះកំពុងប្រើ Wi-Fi របស់អ្នក? តើគេគឺជាអ្នកដែលបានសុំការអនុញ្ញាតពីអ្នក ឬមិនមែន? ម្ចាស់ Wi-Fi តែងគិតថា ឱ្យតែល្បឿនអ៊ីនធឺណិតថយចុះកាន់តែយឺតទៅៗ ភាគច្រើនគឺមកពីចំនួនអ្នកភ្ជាប់ប្រើច្រើនពេក ដែលក្នុងនោះក៏មានការសន្និដ្ឋានថា អាចបណ្ដាលមកពីមានគេលួចប្រើ (hack លេខសម្ងាត់ Wi-Fi)។ យ៉ាងណា នេះគ្រាន់តែជាចំណុចមួយ ស្ថិតនៅក្នុងបញ្ហាបច្ចេកទេសមួយចំនួនប៉ុណ្ណោះ។
សព្វថ្ងៃលោកអ្នកដែលភ្ជាប់អ៊ីនធឺណិតប្រើនៅផ្ទះ ប្រាកដជាដឹងច្បាស់អំពីចំនួនសមាជិកអ្នកប្រើ ឬចំនួនឧបករណ៍អេឡិចត្រូនិកដែលតែងតែភ្ជាប់ប្រើ Wi-Fi រួមជាមួយអ្នកជាប្រចាំ។ អាការៈដែលនាំឱ្យមានការសង្ស័យថា Wi-Fi របស់អ្នកត្រូវបានគេលួចប្រើ គឺដោយសារល្បឿនអ៊ីនធឺណិតធ្លាក់ចុះ។ ដើម្បីដឹងបានថា តើមាននរណាខ្លះ កំពុងប្រើ និងកំណត់មុខសញ្ញាឧបករណ៍ប្លែកៗដែលលោកអ្នកមិនស្គាល់ (អាចជាការលួចប្រើ) Wi-Fi របស់អ្នកស្ងាត់ៗសូមអនុវត្តតាមជំហានខាងក្រោម ដែលអាស្រ័យលើប្រភេទ Wi-Fi Router។
ដោយសារបច្ចុប្បន្ន បណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត (ISP) ក្នុងប្រទេសកម្ពុជាកាន់តែត្រូវបានពង្រីកខ្លួនលូតលាស់ខ្លាំង ហើយឧបករណ៍ Router ដែលក្រុមហ៊ុនតតាមផ្ទះឱ្យអតិថិជនទូទៅ ភាគច្រើនគឺម៉ាក TP-LINK និង PROLINK។ ដូច្នេះ TheBNEWS សូមលើកយកតែ Router ពីរប្រភេទនេះមកធ្វើការបង្ហាញជូនប៉ុណ្ណោះ។
+របៀបចូលឆែកមើលតើមានអ្នកលួចប្រើ Wi-Fi នៅក្នុង Router ម៉ាក TP-LINK របស់អ្នកឬទេ
១) -បើកកម្មវិធី Browser (Firefox, Google Chrome, IE …) រួចវាយបញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះគឺមាន Default IP: 192.168.0.1 ដែលអាច Log ចូលបានដោយប្រើ User និង Password គឺ admin (ជាអក្សរតូចទាំងអស់) ដូចគ្នា។ មានន័យថា លោកអ្នកត្រូវវាយបញ្ជូន IP: 192.168.0.1 រួចហើយបញ្ចូល ព័ត៌មានគឺ
-User Name: admin
-Password: admin
១) -បើកកម្មវិធី Browser (Firefox, Google Chrome, IE …) រួចវាយបញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះគឺមាន Default IP: 192.168.0.1 ដែលអាច Log ចូលបានដោយប្រើ User និង Password គឺ admin (ជាអក្សរតូចទាំងអស់) ដូចគ្នា។ មានន័យថា លោកអ្នកត្រូវវាយបញ្ជូន IP: 192.168.0.1 រួចហើយបញ្ចូល ព័ត៌មានគឺ
-User Name: admin
-Password: admin
បញ្ជាក់៖ IP សម្រាប់ភ្ជាប់ចូលទៅកំណត់នៅក្នុង TP-Link Router គឺអាចខុសពី IP លក្ខណៈ ដើម (default) ខាងលើ អាស្រ័យថាតើមានអ្នកកែប្រែឬទេ។ ប្រសិនមិនអាចភ្ជាប់បាន លោកអ្នកអាចទាក់ទងទៅបុគ្គលិកផ្នែកផ្ដល់សេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុនអ៊ីនធឺណិតដែលអ្នកបានជ្រើសរើសមកប្រើ ដើម្បីសុំលេខ IP និងព័ត៌មាន User Name និង Password បាន។
លោកអ្នកក៏អាចកែប្រែ IP របស់ TP-LINK Router បានផងដែរដោយចូលទៅ Network → LAN រួចកែនៅត្រង់ IP Address ដែលជាទូទៅគឺមាន Default IP គឺ 192.168.0.1 តែប្រសិនគេបានកែទៅហើយនោះ អ្នកក៏អាចចុចលើប៊ូតុង Reset នៅផ្នែកខាងក្រោយនៃ Router ដើម្បីធ្វើឱ្យការកំណត់ទៅជាលក្ខណៈដើម (Default) វិញ។ ចំណែក User Name និង Password ជាទូទៅអ្នកអាចរកមើលបាននៅខាងក្រោមបាតនៃ TP-LINK Router។
២) ក្រោយពី Log ឧបករណ៍ TP-LINK Router ហើយ ត្រូវចូលទៅ DHCP → DHCP Client List។
ចំនួនឧបករណ៍អេឡិចត្រូនិក (មានដូចជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំងឈ្មោះឧបករណ៍ដែលបានភ្ជាប់ Wi-Fi របស់អ្នក នឹងបង្ហាញនៅក្នុងតារាង DHCP Client List។
ចំនួនឧបករណ៍អេឡិចត្រូនិក (មានដូចជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំងឈ្មោះឧបករណ៍ដែលបានភ្ជាប់ Wi-Fi របស់អ្នក នឹងបង្ហាញនៅក្នុងតារាង DHCP Client List។
៣) ចំពោះការកំណត់ចំណាំ តើមានគេលួចប្រើ Wi-Fi ដោយគ្មានការអនុញ្ញាតពីអ្នកឬក៏អត់ គឺត្រូវមើលលើអ្នកថាតើ មានបានប្រាប់នរណាខ្លះឱ្យស្គាល់ Password ឧបករណ៍ Wi-Fi Router របស់អ្នកឬទេ។ វាអាចពិបាកក្នុងការធ្វើកំណត់សម្គាល់បន្តិច ព្រោះថា ជាធម្មតា Password ត្រូវគេចែកចាយប្រាប់តៗគ្នា ពោលគឺមិនងាយលាក់ជិតនោះទេ។ យ៉ាងណា សម្រាប់លោកអ្នកដែលភ្ជាប់អ៊ីនធឺណិតប្រើតាមផ្ទះ នោះប្រាកដជាកំណត់ខ្លួនឯងច្បាស់ថា តើមាននរណាខ្លះស្គាល់លេខសម្ងាត់ Wi-Fi របស់អ្នក។ ប្រសិនបើឆែកឃើញឈ្មោះឧបករណ៍នៅត្រង់ផ្នែក Client Name ដែលលោកអ្នកមិនស្គាល់ នោះគឺមានន័យថា Wi-Fi របស់អ្នកកំពុងត្រូវបានគេលួចប្រើហើយ។ ការលួចប្រើមានពីរករណី គឺអាចដោយសារ Password ត្រូវបានប្រាប់តៗគ្នា ឬមួយទៀតអាចត្រូវគេ hack ប្រើ។
បញ្ជាក់៖ ក្រោយពីដឹងថា Wi-Fi របស់អ្នកត្រូវបានគេលួចប្រើ អ្នកមានវិធីដោះស្រាយ ដូចជាប្ដូរឈ្មោះ Wi-Fi (អាចបន្លំជនណាដែលប៉ុនប៉ង hack តែ Wi-Fi របស់អ្នក) និងប្ដូរលេខសម្ងាត់ Wi-Fiដើម្បីកាត់ផ្ដាច់នូវរាល់ឧបករណ៍ដែលភ្ជាប់ប្រើ Wi-Fi ដោយការប្រើប្រាស់លេខសម្ងាត់ថ្មីរឹតតែស្មុគស្មាញ (complex password)។
+ដើម្បីផ្លាស់ប្ដូរឈ្មោះ និងលេខសម្ងាត់នៅលើ TP-LINK Router សូមអនុវត្តតាមជំហានខាងក្រោម៖
១) ចូលទៅកម្មវិធី Browser រួចវាយបញ្ចូល IP: 192.168.0.1 នៅលើរបារអាសយដ្ឋាន (ដូចជំហានទី១ នៃរបៀបចូលឆែកមើលអ្នកលួចប្រើ Wi-Fi ខាងលើ)
១) ចូលទៅកម្មវិធី Browser រួចវាយបញ្ចូល IP: 192.168.0.1 នៅលើរបារអាសយដ្ឋាន (ដូចជំហានទី១ នៃរបៀបចូលឆែកមើលអ្នកលួចប្រើ Wi-Fi ខាងលើ)
២) ចូលទៅ Wireless → Wireless Settings ដើម្បីផ្លាស់ប្ដូរឈ្មោះ TheBNEWS នៅត្រង់ប្រអប់ Wireless Network Name រួចហើយចុចលើប៊ូតុង Save។ នៅត្រង់ Wireless ដដែល សូមចូលទៅ Wireless Security ដើម្បីផ្លាស់ប្ដូរលេខសម្ងាត់ (Password) របស់ Wi-Fi នៅត្រង់ផ្នែក WPA/WPA2 – Personal (Recommended) និងនៅត្រង់ប្រអប់ Wireless Password។ បន្ទាប់ពីបានបញ្ចូលឈ្មោះថ្មី និងលេខសម្ងាត់ថ្មីរួចហើយ ត្រូវចុចលើប៊ូតុង Save ជាការស្រេច។
បញ្ជាក់៖ លោកអ្នកក៏អាច ផ្លាស់ប្ដូរលេខ IP Address របស់ Wi-Fi Router ផងដែរជៀសវាង បន្ទាប់ពី hack បាន គេអាចកែប្រែ IP ដើមចេញ ដោយដាក់ IP ផ្សេង ធ្វើឲ្យអ្នកមិនអាចភ្ជាប់ចូលទៅ Configure លើ Router បាននៅពេលក្រោយ។ ដើម្បីប្ដូរ IP ត្រូវចូលទៅ Network → LAN រួចប្ដូរនៅត្រង់ប្រអប់ IP Address។
+របៀបចូលឆែកមើលអ្នកលួចប្រើ Wi-Fi នៅក្នុង Router ម៉ាក PROLINK
១) ធ្វើដូចជំហានដែលប្រើសម្រាប់ Login ចូល TP-Link Router ដែរ គឺត្រូវបើកកម្មវិធី Browser ណាមួយ (Firefox, Chrome, IE …) ប៉ុន្តែ IP ដែលត្រូវវាយបញ្ចូលគឺមិនដូចគ្នាឡើយ ពោលគឺ 192.168.123.254។
បន្ទាប់ពីវាយបញ្ចូល IP បានត្រឹមត្រូវហើយ នោះផ្ទាំង Login នឹងបង្ហាញ ដោយតម្រូវឱ្យលោកអ្នកបញ្ចូលព័ត៌មានចំនួនពីរគឺ៖
-Username: admin (អក្សរតូចទាំងអស់)
-Password: password (អក្សរតូចទាំងអស់)
-Username: admin (អក្សរតូចទាំងអស់)
-Password: password (អក្សរតូចទាំងអស់)
បញ្ជាក់៖ 192.168.123.254 គឺជា Default IP ដែលមានមកជាមួយ PROLINK Router ស្រាប់ ហើយអាចត្រូវបានគេកែតាមក្រោយ។ ដូច្នេះប្រសិនបើមានបញ្ហាពាក់ព័ន្ធ IP មិនអាចភ្ជាប់ចូល PROLINK Router បាន លោកអ្នកអាចទាក់ទងសុំជំនួយពីបុគ្គលិកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនអ៊ីនធឺណិតដែលអ្នកកំពុងជួលប្រើ។ ចំណែក Username និង Password ក៏ដូចគ្នា ប្រសិនលោកអ្នកមិនអាចប្រើជាលក្ខណៈ ដើម (default) សម្រាប់ login មិនបាន ដូច្នេះត្រូវទាក់ទងសួរទៅក្រុមការងារផ្នែកបច្ចេកទេសឱ្យគេប្រាប់ឈ្មោះគណនី និងលេខសម្ងាត់នោះ។
២) ក្រោយពី Login បានហើយ សូមចូលទៅ Status → Active Client ដើម្បីបើកតារាងឈ្មោះឧបករណ៍ដែលកំពុងភ្ជាប់ Wi-Fi របស់អ្នក។ ត្រង់នេះ សូមមើលលើតារាងឈ្មោះថា Active Wireless Client Table ដើម្បីដឹងពីឈ្មោះ និងចំនួនឧបករណ៍។
៣) មិនមែនមានន័យថា លោកអ្នកកំណាច់មិនឱ្យគេប្រើនោះទេ ប៉ុន្តែវាគឺជាការរំលោភបំពាន គ្មានសុំការអនុញ្ញាតត្រឹមត្រូវមុននឹងប្រើ ម្យ៉ាងធ្វើឲ្យល្បឿនអ៊ីនធឺណិតយឺត ខាតដល់ការបំពេញកិច្ចការរបស់អ្នក។ ដូច្នេះជម្រើសតែមួយ គឺគួរណាស់តែប្ដូរលេខសម្ងាត់ថ្មីឱ្យរឹតតែស្មុគស្មាញ (complex password) ដើម្បីជៀសវាងគេ hack ស្រួលៗ៕
*** នៅមានវិធីសាស្ត្រអាចមើលដឹងថា មានឧបករណ៍ណាខ្លះកំពុងភ្ជាប់ប្រើ Wi-Fi របស់អ្នកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ Login ចូលទៅ Router នាំតែស្មុគស្មាញ ដែលកម្មវិធីនោះឈ្មោះ Wireless Network Watcher។
ទាញយកកម្មវិធី Wireless Network Watcher 1.47 Portable ឥតគិតថ្លៃ សម្រាប់ដំណើរការលើ Windows OS៕
សម្រាប់លោកអ្នកដែលមានបទពិសោធន៍ និងចំណេះដឹងច្រើនពាក់ព័ន្ធនឹងការកំណត់ Configure ឧបករណ៍ Router ហើយចង់បញ្ចេញមតិ ក៏ដូចជាវិធីសាស្ត្រល្អៗបន្ថែម សូមសរសេរនៅក្នុងប្រអប់ comment ខាងក្រោម។ សូមអរគុណ!
សម្រាប់គន្លឹះធ្វើយ៉ាងណា ដើម្បីឱ្យ Wi-Fi របស់អ្នកមានសុវត្ថិភាព មិនចង់ឱ្យគេលួចប្រើតាមចិត្តបាននោះ TheBNEWS នឹងចុះផ្សាយនៅទំព័រក្រោយ។ សូមកុំភ្លេចរង់ចាំអានបន្ត …
ដោយ៖ លី ឈៀន
ប្រភព៖ codemink/thebnews
0 comments:
Post a Comment