
យ៉ាងហោចណាស់ មានមនុស្ស១២នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន TransAsia Airways បានហោះបុកនឹងឡានតាក់ស៊ី និង បង្កាន់ដៃស្ពាន មុនពេលធ្លាក់ចូលទៅក្នុងទន្លេ ជិតទីក្រុងតៃប៉ិ។
មានអ្នកដំណើរមួយចំនួនបានរងរបួសក្នុងចំណោមមនុស្សសរុប ៥៨នាក់ដែលស្ថិតក្នុងយន្តហោះដឹក អ្នកដំណើរក្នុងស្រុកមួយនេះ។
តួរបស់យន្តហោះមួយផ្នែក បានផុសលើផ្ទៃទន្លេ គីឡុង(Keelung) ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតនៅទីនោះ ដើម្បីសង្រ្គោះមនុស្សចំនួន ៣០នាក់ ដែលកំពុងជាប់នៅក្នងយន្តហោះ។
យន្តហោះប្រភេទ ATR-72 បានចេញដំណើរពី ព្រលានយន្តហោះ តៃប៉ិ សុងសាន(Taipei Songshan Airport) ហោះឆ្ពោះទៅកាន់កោះ កិនមិន(Kinmen) ដែលស្ថិតនៅឆ្នេរភាគអាគ្នេយ៍នៃសមុទ្រចិន ហើយបានបាត់ពីប្រព័ន្ធទំនាក់ទំនង នៅវេលាម៉ោង ១០:៥៥ ម៉ោងនៅក្នុងស្រុក។
ក្នុងចំណោមមនុស្ស៥៨នាក់ មនុស្ស៥៣នាក់ត្រូវបានគេជឿថាជាអ្នកដំណើរ និង ៥នាក់ទៀតជាអាកាសយានិក។ ក្នុងនោះក៏មាន អ្នកទេសចរចិនដីគោគចំនួន ៣១នាក់។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាឆ្នាំមុន មានយន្តហោះរបស់ក្រុមហ៊ុន TransAsia Airways មួយគ្រឿងបានធ្លាក់ នៅប្រជុំកោះ ភេងហ៊ូ(Penghu) ដោយសារផ្ជុះភ្លៀង ដែលបានធ្វើឲមនុស្សចំនួន ៤៨នាក់បាត់បង់ជិវិត។
--------------------------
Source:http://business-cambodia.com/site/contentdetail/856
0 comments:
Post a Comment