Saturday, 28 February 2015

អគារ​ថ្មី​របស់​ Google ​ឃើញ​​ហើយ​ពិត​ជា​ចង់​ទៅ​ទស្សនា​មែន

28 Feb, 2015
ក្រុមហ៊ុន​ Google ទើប​តែ​បាន​​ប្រ​កាស​លម្អិត​ពី​ទី​​បរិវេណ​​​អគារ​ថ្មី​​ដ៏​ស្រស់​ស្អាត​​​មួយ​​ដែល​ខ្លួន​គ្រោង​នឹង​បង្កើត​នៅ​​​​ Mountain View រដ្ឋ California។

​ក្រុមហ៊ុន​នឹ​ង​ដាក់​គម្រោង​របស់​ខ្លួន​​ដើម្បី​បង្កើត​​នូវ​អគារ​ថ្មី​នេះ​ក្នុង​ទី​តាំង​បួន​កន្លែង​នៅ​​​​​តំបន់​ឆ្នេរ​ North Bayshore ក្នុង​​ Mountain View ហើយ​អគារ​ថ្មី​មួយ​នេះ​​ដែរ​គឺ​ត្រូវ​បាន​ឌីស្សាញ​ឡើង​ដោយ​ ​វិស្វករមក​​របស់​​​ក្រុមហ៊ុន Bjarke Ingels Group (BIG) និង​ Heatherwick Studio ។ អគារ​ក្នុង​ពេល​អនាគត​នេះ​​​នឹង​ក្លាយ​​អាគារ​ ​ដំបូង​បំផុត​ដែល ​​Google បាន​បង្កើត​​ដំបូង​​ជំនួស​ដោយ​ការ​សាងសង់​បន្ថែម​ទៅ​លើ​អគារ​ដែល​មាន​ស្រាប់។


​អគារ​​ថ្មី​នេះ​​​នឹង​រចនា​ឡើង​ដោយ​មាន​​ជញ្ជាំង​ធ្វើ​​ពី​កញ្ចក់​​មាន​ពន្លឺ​ចូល​ជំនួយ​ឲ្យ​ជញ្ជាំង​ ឬ ដំបូល​ធម្មតា​ដូច​ទៅ​នឹង​អាគារ​សព្វថ្ងៃ​នេះ​ ​។ ចំណែក​ផ្ទៃ​ខាង​ក្នុង​​​វិញ​មាន​បរិក្ខា​​ទម្ងន់​ស្រាល​ងាយ​នឹង​​ចល័ត​បាន។ ​រីឯ​កន្លែង​ចត​ឡាន​​​​ស្ថិត​នៅ​ជាន់​ក្រោម​ដី។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អគារ​ថ្មី​មួយ​នេះ​មាន​ទេសភាព​ ស្រស់​ស្អាត​​បែប​ធម្មជាតិ​ មាន​អាហារដ្ឋាន​ បរិស្ថាន​ស្រស់​ស្អាត​ ហើយ​អ្នក​ដែល​មិន​មែន​ជា​បុគ្គលិក​របស់​ Google ក៏​អាច​ចូល​ទស្សនា​បាន​ដែរ​៕

2


3


4


5


6


7


8


9


10


11


ប្រែ​សម្រួល​៖ សំនៀង​
ប្រភព៖ businessinsider/sabaynews

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan