Wednesday, 11 February 2015

​មហាសេដ្ឋី​បច្ចេកវិទ្យា​ពិភពលោក ​​៧រូប​មាន​លក្ខណៈ​ពិសេស​មួយ​​ដូច​គ្នា​នោះ​គឺ…


មហាសេដ្ឋី​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​​៧រូប ដែល​មាន​លក្ខណៈ​មួយ​ដូចគ្នា ​មិន​គួរ​ឲ្យ​ជឿ!​ប្រភព៖​ ​​www.biography.com
មហាសេដ្ឋី​នៅ​លើ​​សុទ្ធតែ​មាន​ចំណុច​ផ្សេងៗ​គ្នា ប៉ុន្តែ​ក៏​មាន​ចំណុច​ខ្លះ​ក៏​ដូចគ្នា​ដែរ។ ​ចំណុច​​​ដូចគ្នា​មួយ​ ដែល​យើង​ចង់​បង្ហាញ​នៅ​ពេល​នេះ គឺ​មហាសេដ្ឋី​បច្ចេកវិទ្យា​ភាគច្រើន គឺ​សុទ្ធតែ​មិនបាន​បញ្ចប់​ការ​សិក្សា​សាកលវិទ្យាល័យ​នោះ​ទេ​ព្រោះ​ពួក​​គេ​ចង់​ធ្វើជំនួញ។​​​

ខាងក្រោម​នេះ​ គឺ​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​ ៧រូប​ដែល​សុទ្ធតែ​បោះបង់​ចោល​ការ​សិក្សា​៖​​​

១) លោក Michael Dell ​ ​ស្ថាបនិក​ក្រុមហ៊ុន​ Dell (មាន​ទ្រព្យសម្បត្តិ​សរុប ​២១ ,៩ ពាន់​លាន​ដុល្លារ​អាមេរិក) 
តាំង​ពី​ក្មេង​មក លោក Michael Dell​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក ផ្ចុងផ្ដើម​ឲ្យ​ក្លាយ​ជា គ្រូពេទ្យ​ម្នាក់​​នៅពេល​ធំឡើង។ ប៉ុន្តែ​នៅ​អាយុ​ ១៤ ឆ្នាំ​ លោក​បាន​ដឹងខ្លួន​ច្បាស់​ថា ខ្លួន​មាន​ជំនាញ​ផ្នែក​ជួសជុល​កុំព្យូទ័រ​។ បើ​ទោះបីជា ក្រុម​គ្រួសារ​មានបំណង​ចង់​ឲ្យ​លោក ក្លាយ​ជា​គ្រូពេទ្យ​ក៏ដោយ តែ​លោក មិន​អាច​សម្រេច​ក្តី​ប្រាថ្នា​របស់​ឪពុកម្ដាយ​ខ្លួន​ឡើយ ហើយ​បាន​សម្រេច​បោះបង់​ការសិក្សា​នៅ​សកលវិទ្យាល័យ Texas ( University of Texas) ហើយ​ផ្តើម​មុខ​ជំនួញ​ផ្នែក​កុំព្យូទ័រ​ ដោយ​ដំបូង​រក​ចំណូល​បាន ២៥ ០០០ ដុល្លារ​ ក្នុង​មួយ​ខែ រហូត​អាច​បើក​ក្រុមហ៊ុន Dell​ដ៏​ធំ​នៅពេល​បច្ចុប្បន្ន​នេះ​។

លោក Michael Dell ​ ​ស្ថាបនិក​ក្រុមហ៊ុន​ Dell (ប្រភព៖ electricliterature.com )
លោក Michael Dell ​ ​ស្ថាបនិក​ក្រុមហ៊ុន​ Dell (ប្រភព៖ electricliterature.com )

២)នាង​ Elizabeth Holmes ស្ថាបនិក​ក្រុមហ៊ុន Theranos (មាន​ទ្រព្យសម្បត្តិ​សរុប ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក)
​​​​​​​​​ នាង​ Elizabeth Holmes បាន​ចូល​សិក្សា​នៅ​សកលវិទ្យាល័យ​ Stanford (Stanford University) ដោយ​សិក្សា​ផ្នែក​ គីមីវិទ្យា។ ប៉ុន្តែ​បាន​ត្រឹម​ឆ្នាំ ទី ២ នាង​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា ហើយ​បាន​ទៅ​បើក​ក្រុមហ៊ុន​ Theranos ដែល​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​សុខភាព ជាពិសេស​ការ​ធ្វើ​តេស្តឈាម​​ ។​

នាង​ Elizabeth Holmes ស្ថាបនិក​ក្រុមហ៊ុន Theranos (ប្រភព៖ fortune.com )
នាង​ Elizabeth Holmes ស្ថាបនិក​ក្រុមហ៊ុន Theranos (ប្រភព៖ fortune.com )

៣) លោក Mark Zuckerberg ​ស្ថាបនិក​ក្រុមហ៊ុន​ Facebook (មាន​ទ្រព្យសម្បត្តិ​សរុប​ ៣៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក)
លោក Mark Zuckerberg ​នៅពេល​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យHarvard (Harvard University) ក៏​មាន​គំនិត​បង្កើត​ជំនួញ​ដោយខ្លួន​ឯង​ ហើយ​ក៏​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​​។ បុរស​វ័យ​ក្មេង​រូប​នេះ​ បាន​សហការ​ជាមួយ​នឹង​មិត្តភក្ដិ​របស់​ខ្លួន​ផ្សេងទៀត​ ដើម្បី​បង្កើត​បណ្ដាញ​សង្គម​មួយ​ មាន​ឈ្មោះ​ថា Facebook​ រហូត​ទទួល​បាន​ភាព​ល្បីល្បាញ​​នៅ​លើ​ពិភពលោក។

លោក  Mark Zuckerberg ​ស្ថាបនិក​ក្រុមហ៊ុន​  Facebook (ប្រភព៖​dailytech.com )
លោក Mark Zuckerberg ​ស្ថាបនិក​ក្រុមហ៊ុន​ Facebook (ប្រភព៖​dailytech.com )

៤) លោក Steve Jobs​ ​អតីត​ស្ថាបនិក​របស់​ក្រុមហ៊ុន​Apple​ (មាន​ទ្រព្យសម្បត្តិ​សរុប​ ១១ ពាន់​លាន​ដុល្លារ​អាមេរិក)
ក៏​មិន​ខុស​ពី​​អ្នក​ផ្សេង​ទៀត​ដែរ លោក Steve Jobs​ បាន​បោះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ Reed (Reed College) ហើយ​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​មួយ​ ឈ្មោះថា Apple ជាមួយ​នឹង​ដៃគូ​មួយចំនួន​ទៀត។ ថ្វីត្បិត​តែ​រៀន​មិន​ចប់​ក្តី ប៉ុន្តែ​លោក​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ជំនួញ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ Apple ​ បាន​វាយលុក​ទីផ្សារ​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង​នៅ​លើ​ពិភព​លោក។

លោក  Steve Jobs​ ​អតីត​ស្ថាបនិក​របស់​ក្រុមហ៊ុន​Apple​(ប្រភព៖ biography.com )
លោក Steve Jobs​ ​អតីត​ស្ថាបនិក​របស់​ក្រុមហ៊ុន​Apple​(ប្រភព៖ biography.com )

៥) ​លោក Bill Gates ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft (មាន​ទ្រព្យសម្បត្តិ​សរុប​ ៨០,៥ ពាន់​លាន​ដុល្លារ​អាមេរិក)​
​​​​​ក្នុង​ពេល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យHarvard (Harvard University) លោក ក៏​មានគំនិត​មួយ គឺ​​មិន​ចង់​បន្ត​ការ​សិក្សា​អ្វី​ទៀត​ឡើយ ដោយ​គិត​ចង់​ធ្វើ​ជំនួញ​វិញ។ បន្ទាប់មក​ លោក ក៏បាន​សម្រេចចិត្ត​បោះបង់​ការសិក្សា​ ហើយ​ស្រវា​ការ​ធ្វើជំនួញ​ ដោយ​បង្កើត​ក្រុមហ៊ុន​មួយ ឈ្មោះថា Microsoft។ លោក​ធ្លាប់​ប្រាប់​សាស្ត្រាចារ្យ​​ថា ខ្លួន​នឹង​ក្លាយជា​សេដ្ឋី​នៅ​មុន​អាយុ​ ៣០ ប៉ុន្តែ​ទី​បំផុត​លោក ក្លាយជា​មហាសេដ្ឋី​នៅ​អាយុ​ ៣១ ឆ្នាំ។

លោក Bill Gates ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft  (ប្រភព៖pestaola.gr )
លោក Bill Gates ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft (ប្រភព៖pestaola.gr )

៦) លោក Jack Dorsey ​ ​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter ( មាន​ទ្រព្យសម្បត្តិ​សរុប​ ២, ៣ ពាន់​លាន​ដុល្លារ​អាមេរិក) ​
​​​លោក បាន​ចូល​សិក្សា​នៅ​សកលវិទ្យាMissouri ( Missouri University of Science and Technology) ហើយ​ក៏​ផ្លាស់​​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ New York ( New York University) ។ ប៉ុន្តែ​មិន​បាន​បញ្ចប់​ការ​សិក្សា​នោះ​ឡើយ ហើយ​បាន​សម្រេចចិត្ត​ធ្វើជំនួញ​ ដោយ​បើក​ក្រុមហ៊ុន​Twitter​ រហូត​ទទួល​បាន​ជោគជ័យ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

លោក Jack Dorsey ​ ​សហ​ស្ថាបនិក​ក្រុមហ៊ុន​  Twitter (ប្រភព៖pestaola.gr )
លោក Jack Dorsey ​ ​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter (ប្រភព៖pestaola.gr )

៧) លោក Evan Williams សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter ( មាន​ទ្រព្យសម្បត្តិ​សរុប​ ២, ៤ ពាន់​លាន​ដុល្លារ​អាមេរិក) ​
​​​​​​មិន​ខុស​ពីរ Jack Dorsey​នោះ​ទេ លោក Evan Williams​ ក៏​សម្រេចចិត្ត​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ​Nebraska-Lincoln (University of Nebraska-Lincoln) ហើយ​​សម្រេចចិត្ត​ធ្វើ​ជំនួញ​ដោយ​បើក​ក្រុមហ៊ុនTwitter ៕

លោក  Evan Williams សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter (ប្រភព៖ josephrosenfeld.com)
លោក Evan Williams សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter (ប្រភព៖ josephrosenfeld.com)

​ប្រែ​សម្រួល៖ រស្មី

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan