ការប្រើ Shortcuts នៅលើ Windows អាចបង្កលក្ខណៈងាយស្រួលច្រើន ព្រមទាំងរហ័សដើម្បីបើកដំណើរការ ក៏ដូចជាបញ្ជាមុខងារផ្សេងៗ។ Shortcuts key លើ Windows នឹងធ្វើឲ្យលោកអ្នកចំណេញពេលវេលាក្នុងការកំណត់ការប្រើប្រាស់ផ្សេងៗលើ Windows បាន។ ទំព័រនេះ TheBNEWS សូមចម្រាញ់យកតែ shortcut ណាដែលល្អៗ ត្រូវបានប្រើប្រាស់ញឹកញាប់បំផុត មកបង្ហាញជូនដល់មិត្តអ្នកអាន៖
+សម្រាប់ shortcut ដែលប្រើជាមួយ Windows Key៖
-Windows + D: បង្រួម ឬ Minimize នូវរាល់ផ្ទាំង Windows ដែលកំពុងបើក (បញ្ជាក់៖ shortcut នេះគឺស្មើនឹងការចុចលើសញ្ញាដក (-) ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំ ដើម្បី Minimize)
-Windows + E: បើក Explorer របស់កុំព្យូទ័រ
-Windows + R: បើក ‘Run’ prompt
-Windows + T: រំកិលលើ icon ដែលមាននៅលើ taskbar
-Windows + P: ផ្លាស់ប្ដូរការកំណត់ប្រើអេក្រង់ (display) ដែលមាន៤ គឺ Computer Only, Duplicate, Extend និង Projector Only សម្រាប់ភ្ជាប់ប្រើជាមួយម៉ាស៊ីនបញ្ចាំងស្លាយដ៍ (Projector)
-Windows + Tab: រំកិលផ្លាស់ប្ដូរផ្ទាំង Windows ដែលបានបើកជាទម្រង់ 3D យ៉ាងឡូយ
-Windows + Arrow keys: ដើម្បីកំណត់ទីតាំងនៃផ្ទាំង Windows, ជាក់ស្ដែងប្រសិនចុច Windows + Arrow key ឡើងលើ នោះផ្ទាំង Windows ដែលលោកអ្នកកំពុងបើកទំហំតូចៗ នឹងប្រែក្លាយទៅជាទម្រង់ full screen
-Windows + [+] + [-]: ដើម្បីបើកមុខងារកែវពង្រីក (magnifier) សម្រាប់ពង្រីកពង្រួមងាយស្រួលមើលអក្សរ ឬផ្ទាំងកម្មវិធីបានធំៗ
-Alt + Print Screen: សម្រាប់ print screen តែលើផ្ទាំង Windows ណាមួយដែលអ្នកកំពុងឈរនៅលើនោះប៉ុណ្ណោះ។ ឧទាហរណ៍៖ អ្នកបើកកម្មវិធី Skype នោះនៅពេលចុច Alt + Print Screen គឺមានន័យថា អ្នក print screen យកតែកម្មវិធី Skype ប៉ុណ្ណោះ ហើយអ្វីផ្សេងៗនឹងមិនជាប់មកជាមួយឡើយ។
-Ctr + Alt + Tab: សម្រាប់បើក dialogue នៃផ្ទាំងកម្មវិធី ឬផ្ទាំង Windows ដែលបានបើកទាំងប៉ុន្មាន រួចហើយ Enter ដើម្បីបើកចូលបាន។
-Ctrl + Shift + N: បង្កើត folder ថ្មីមួយ
-F2: ដើម្បី rename ឈ្មោះ folder ឬ file ក៏បាន
-Shift + Delete: លុបឯកសារ (file និង folder) ផ្ដាច់ចោលតែម្ដង ដោយមិនឱ្យចូលទៅក្នុងធុងសម្រាម Recycle Bin
-Alt + Up Arrow: ចុច Alt បូក Arrow key ឡើងលើ ដើម្បីថយក្រោយចេញពីមែកធាងនៃ Folder ដែលអ្នកបានចុចចូល។ ចុចម្ដងថយក្រោយម្ដង។
-Alt + Enter: ដើម្បីបើកកម្មវិធីក្នុងទម្រង់ full screen ដូចជាហ្គេមជាដើម។ គេក៏អាច select លើ folder រួចចុច Alt + Enter នេះដើម្បីបើក Properties បានផងដែរ។
-ចុច Alt ឱ្យជាប់ រួច double click ក៏នឹងចេញ properties របស់ file/folder ផងដែរ
-Ctrl + Shift + Esc: ដើម្បីបើក Task Manager
ដោយ៖ លី ឈៀន
ប្រភព៖ pcgamer/thbnews

0 comments:
Post a Comment