Wednesday, 24 December 2014

ប្រាំ​ Websites ​ដោនឡូត Drivers កុំព្យូទ័រ​របស់​អ្នកដោយ​សេរី​


ពេល​ខ្លះ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ Drivers មក​ដំឡើង​លើ​កុំព្យូទ័រ​របស់​ខ្លួន​​ ក្រោយ​​ពេល​​​ Set Up ​ប្រព័ន្ធ​ប្រតិបត្តិ​​ Windows សា​ជា​ថ្មី​​ ដោយ​សា​រ​ភាគ​ច្រើន​នៃ​ការ​ជាវ​កុំព្យូទ័រ​មក​ប្រើ​នា​ពេល​បច្ចុប្បន្ន​មិន​មាន​ឌីស​ Drivers ដូច​ជា​សំឡេង​ VGA ​ឬ​ Wireless មក​ជា​​ស្រេច​​នោះ​​ទេ។
​​
drivers

ខាង​ក្រោម​នេះ​ជា​ Websites ទាំង​៥​​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ទាញ​យក​ Drivers មក​ Set Up លើ​កុំព្យូទ័រ​របស់​អ្នក៖

១. http://www.laptopdrivers.net/ ៖ ជា​កន្លែង​ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​ Drivers ​សម្រាប់​គ្រប់​ស៊េរី​ Laptops​ ថ្មី​ ជា​ពិសេស​ប្រើ​ពេល​ខ្លី​ក្នុង​ការ​​ដោនឡូត។

២. www.driverzone.com ​ មាន​​ជាង​ 100,000 Drivers សម្រាប់ Laptop មិន​ថា Laptop ស៊េរី​ថ្មី​​ទេ​​ សូម្បី​តែ​ Laptop កាល​ពី​ 10 ឆ្នាំ​មុន​ក៏មាន​ Drivers សម្រាប់​ទាញ​យក​ដែរ។

៣. http://www.opendrivers.com/ ងាយ​ស្រួល​ទាញ​យក​ Drivers Laptop ដោយ​ផ្ទាល់​ពី Website នេះ​​តែ​ម្ដង។

៤. http://www.notebook-driver.com/ ជា​វិបសាយ​មាន​ Drivers សម្រាប់​ទាញ​យក​មក​ដំឡើង​នៅ​លើ​ Laptops គ្រប់​ម៉ូដែល​ទាំង​អស់។

៥. http://www.notebookera.com/ មាន​ Drivers ច្រើន​​ហើយ​សម្បូរ​បែប​សម្រាប់​ទាញ​យក។
​ទោះ​ជា​យ៉ាង​ណា​ត្រឹម​តែ​ Websites ទី​ ១​ និង​ ទី​២​ប្រហែល​ជា​អាច​ផ្ដល់​​ Drivers គ្រប់​គ្រាន់​សម្រាប់​ដំឡើង​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​បាន​ហើយ៕
ប្រភព៖ http://news.sabay.com.kh/article/87216

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan