Wednesday, 24 December 2014

វិធីធ្វើអោយវេបសាយ ជាភាសាខ្មែរ អាចមើល បាននៅលើ កុំព្យូទ័រ ឬ ទូរសព្ទ័ដែលមិនមាន ពុម្ភអក្សរខ្មែរ


បច្ចុប្បន្ននេះ ទូរសព្ទ័ដៃ ឬ ថាបលែត ដែលមិនមាន អក្សរខ្មែរដំណើរការ មិនអាចមើលវេបសាយ ទាំងឡាយណាដែល សរសេរជាភាសាខ្មែរ បានទេ។ ប៉ុន្តែឥលូវ អ្នកបង្កើតវេបសាយ ទាំងឡាយ ដែលមាន អត្ថបទ ជាភាសាខ្មែរ យូនីកូដ អាច ធ្វើអោយវេបសាយ របស់គេ អាចមើលបាន នៅលើ ឧបករណ៍ ដែលមិនមាន យូនីកូដ ឬ ពុម្ពអក្សរខ្មែរ។
គេអាចធ្វើបាន ដោយប្រើ ពុម្ពអក្សរ នៅលើអីុនធើណែត សំរាប់អត្ថបទ។
មានន័យថា នៅពេល ដែលគេ បើកមើល វេបសាយ ទាំងនោះ នោះឧបករណ៍ដូចជាទូរសព្ទ័ដៃ ឬ កំុព្យូរទ័រ នឹងទាញយក ពុម្ពអក្សរ ពីអីុនថើណែត មកប្រើ ដើម្បី បង្ហាញអត្ថបទដែលប្រើយូនីដូដ។ នៅពេល បើក វេបសាយ ជាលើក ដំបូង អាចយឺត ជាងធម្មតា បន្តិច ដោយឧបករណ៍ ត្រូវទាញយក ពុម្ពអក្សរ ពី អីុនថើណែត។
វេបសាយ eវិធី ក៏ប្រើវិធីនេះដែរ ដើម្បីអោយ អត្ថបទ ទាំងឡាយរបស់ eវិធី អាចមើលបាន នៅលើគ្រប់ទូរសព្ទ័ កំុព្យូទ័រ ឬ ថាបលេត ដែលមិនមាន ពុម្ពអក្សរខ្មែរ។
១) ចូលទៅកាន់ គេហទំព័រ ដែល ផ្តល់ webfonts  http://www.google.com/fonts//
២) សូមចុចលើ scritp ដូចបង្ហាញនៅក្នុង រូបបង្ហាញ ដើម្បើមើលថា មានភាសា ណាខ្លះដែល អាចដំណើរការ បានជាមួយ webfonts។ ភាសាខ្មែរយើមាន នៅក្នុង បញ្ជីនោះដែរ
៣) បន្ទាប់មកយើងនឹង ឃើញនូវ ពុម្ពអក្សរ ទាំងឡាយ ដែលមាន សំរាប់ភាសាខ្មែរ
៤) បន្ទាប់ពីជ្រើសរើស ពុម្ពអក្សរ ហើយ អ្នកជាចុច លើប៊ូតុង Quick Use
៥) ធ្វើតាមការណែនាំ ដោយដាក់ Link ដែលផ្តល់អោយទៅកាន់ main template ដែលវេបសាយ យើងប្រើ។ ហើយបន្តមក copy យក font-family តាមការណែនាំទៅ ប្រើនៅ stylesheet file របស់យើង
សំរាប់វេបសាយ eវិធី ប្រើពុម្ពអក្សរ ឈ្មោះថា Hanuman។
សង្ឃឹមថាវេបសាយ ជាភាសាខ្មែរទាំងឡាយ ប្រើ webfont ដើម្បីអោយ អត្ថបទ ជាភាសាខ្មែរ ទាំងនោះ អាចមើលបាន ទូលំទូលាយ និង ជួយជ្រោមជ្រែង ក្នុងការបង្កើត អោយមាន អត្ថបទជាភាសាខ្មែរ កាន់តែច្រើន។ ការប្រើប្រាស់ ភាសាខ្មែរអោយ បានទូលំទូលាយ នៅលើប្រពន្ធ័ អីុនថើណែត នឹង ជួយអោយភាសា យើងមិន ត្រូវបានបំភ្លេច ឬ បាត់បង់ ទៅថ្ងៃអនាគត ពីប្រពន្ធ័ អីុនថើណែត។

មតិ​យោបល់   

 
0# leaphea 2013-08-15 13:10
I am interesting on this so much but i can' t do at all 
Please share me video to do again thank for your kind
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
+2# ចាន់ណេ 2013-08-16 01:33
ខាងក្រោមនេះជាឧទ ាហរណ៍ រូបភាព config ដែល eវិធី វេបសាយ ប្រើ webfont។ វេបសាយ evithy ប្រើ webfont ឈ្មោះ Hanuman

យើងត្រូវទៅ edit លើ main template file និង main css file


នៅពេល edit លើ main template file យើងត្រូវដាក់ link ទៅកាន់ webfont ចន្លោះ head tag


បន្ទាប់មកយើងត្រូវទៅ កែ main css file ហើយដាក់ font-family ឈ្មោះ webfont ដែលយើង ប្រើ។ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan