កាលពីពេលថ្មីៗនេះ គេហទំព័រ Facebook បានបង្កើតអារម្មណ៍ថ្មី ដល់ អ្នកប្រើប្រាស់ ដោយដាក់ Sticker សំរាប់ធ្វើការ Comment លេងតាមចិត្ត ដែលពីមុនមកមិនធ្លាប់មាន។ កាលពីមុនយើងធ្លាប់តែ ប្រើប្រាស់ Sticker ទាំងនេះ សំរាប់ ប្រើប្រាស់ ក្នុង Chat ដែលវាមាន ទាំង Sticker មានចលនា គួរអោយអស់សំណើចក៍មាន។ ជាមួយការ ដាក់អោយប្រើប្រាស់ថ្មីនេះ វាបានអោយយុវវ័យ មានការសប្បាយ រីករាយ ក្នុងការប្រើប្រាស់ គេហទំព័រ សង្គមមួយនេះ ហើយម៉្យាងវិញទៀតនោះ ក្រុមហ៊ុន Facebook បានបញ្ជាក់ផងដែរថា ការយក Sticker មកធ្វើការ Comment នេះ យើងអាចប្រើប្រាស់ បានទាំងនៅលើ Web និង ទូរសព្ទ័ដៃ។ រីករាយជាមួយគ្នា ក្នុងការ Comment Sticker នៅលើគេហទំព័រ Facebook៕
ប្រភព៖ http://www.khmer-note.com/archives/101849
02:14
Unknown


Posted in: 






0 comments:
Post a Comment