Thursday, 25 December 2014

Samsung អះអាងថា Galaxy S4 និង Note 2 អាច Update ឡើង Android 5.0 បាន

ផ្សាយ ថ្ងៃទី24  ខែDecember  ឆ្នាំ2014


Samsung អះអាង Galaxy S4 និង Note 2 អាច Updater ឡើង Android 5.0 បានប្រភព៖​ androidpit
អាច​ជា​ដំណឹងល្អ​សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើ​ស្មាតហ្វូន Galax S4 និង Galaxy Note 2 ទាំងអស់​ ព្រោះ​ថា ក្រុមហ៊ុន Samsung ប្រចាំ​នៅ​ប្រទេស​ហ្វាំងឡង់ ​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​អះអាង​ថា​ ក្រុមហ៊ុន​នឹង​បញ្ចេញ​កញ្ចប់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ ដាក់​ឱ្យ​ស្មាតហ្វូន​ត្រកូល Galaxy ប៉ុន្មាន​ម៉ូដែល​នឹង​អាច Update ឡើង​ទៅ Android Lollipop បាន។ ក្នុង​នោះ​ក៏​មាន​ម៉ូដែល Galaxy Note 2 និង Galaxy S4 ផង​ដែរ។ 

នៅ​ក្នុង​តារាង​ដែល​ក្រុមហ៊ុន Samsung ប្រចាំ​នៅ​ប្រទេស​ហ្វាំងឡង់​អះអាង​លើ​ម៉ូដែល​ស្មាតហ្វូន​របស់​ខ្លួន​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន​នោះ គេ​ក៏​ឃើញ​មាន​ម៉ូដែល Galaxy Note 4 និង Note 3 ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ការ Update ឡើង​ទៅ Android 5.0 ផង​ដែរ។ យ៉ាងណា​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដោយសារ ផេប្លេត Note 2 ដែល​ក្រុមហ៊ុន​បាន​ចេញ​លក់​តាំងពី​ឆ្នាំ២០១២ តែ​ក៏​នៅ​តែ​អាច​ឡើង​វើសិន (version) ដល់ Android 5.0 បាន។ 



ចំណែក Galaxy S5 Mini ក៏​កំពុង​រង់ចាំ​ការ​ធ្វើ​បច្ចុប្បន្នភាព​បាន​ផង​ដែរ រីឯ Galaxy S5 នៅ​មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ ខណៈ​ដែល Galaxy Alpha មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាមួយ Galaxy S4 និង Note 2៕



​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ tidbits, gsmarena/thebnews

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan