ដឹងទេថា ប្រទេសអាស៊ានណាមួយមានយន្តហោះចម្បាំងច្រើនជាងគេ?
បើនិយាយពីវិស័យយោធានៅលើពិភពលោក អាមេរិកគឺជាមហាអំណាចយោធាខ្លាំងជាងគេបំផុតនៅសតវត្សទី២១នេះ។ ឥឡូវនេះ ប្រិយមិត្តងាកមកមើលក្នុងតំបន់អាស៊ានវិញម្តងថា ថាតើប្រទេសណាជាមហាអំណាចយោធានៅក្នុងតំបន់នេះ?
យោងតាមគេហទំព័រ Globalfirepower ដែលជាគេហទំព័រដ៏ល្បីដកស្រង់តួលេខ វាយតម្លៃ និង ធ្វើចំណាត់ថ្នាក់មហាអំណាចយោធានៅជុំវិញពិភពលោកបានឲ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ១។
យ៉ាងណាក៏ដោយ បើនិយាយពីមហាអំណាចយន្តហោះចម្បាំងនៅក្នុងតំបន់នេះវិញ ប្រិយមិត្តពិតជាមិនទាន់ដឹងនោះឡើយ។
បើផ្អែកលើគេហទំព័រខាងលើដដែលបានឲ្យដឹងថា មានតែប្រទេសវៀតណាមទេដែលមានយន្តហោះចម្បាំងច្រើនជាងគេនៅក្នុងតំបន់នេះ ពោលគឺមានប្រមាណ ២០៩ គ្រឿង។
ខាងក្រោមនេះជាទិន្នន័យពីចំនួនយន្តហោះក្នុងជួរកងទ័ពជើងអាកាសវៀតណាម៖
-យន្តហោះចម្បាំងមាន ២០៩គ្រឿង
-យន្តហោះចម្បាំងចាស់ៗ មាន ២០៩គ្រឿង
-យន្តហោះដឹកជញ្ជូនសម្ភារៈយោធាមាន ១៣៩ គ្រឿង
-យន្តហោះសម្រាប់ហ្វឹកហ្វឺនមាន ២៦ គ្រឿង
-ឧទ្ធម្ភាគចក្រមាន ១៤១ គ្រឿង
-ឧទ្ធម្ភាគចក្រប្រយុទ្ធមាន ២៥ គ្រឿង
សរុបទាំងអស់មាន ៤១៤ គ្រឿង។
រីឯសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរមានយន្តហោះចម្បាំងប្រមាណ ១១០ គ្រឿង ខណៈដែល ថៃជាប់ចំណាត់ថ្នាក់លេខ៣ មាន ៧៧ គ្រឿង ម៉ាឡេស៊ីមាន ៤៦ គ្រឿង និង ឥណ្ឌូណេស៊ី ២៩ គ្រឿង៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ http://www.globalfirepower.com/
23:28
Unknown

Posted in: 

0 comments:
Post a Comment