ថ្ងៃ ពុធ ទី ៨ ខែ តុលា ឆ្នាំ ២០១៤
មានមនុស្សភាគច្រើនដែលតែងតែ ដាក់សម្លេងទូរស័ព្ទរោទិ៍នៅពេលជិតភ្លឺ ដើម្បីដាស់ខ្លួនឯងពីដំណេក។ ហើយអ្នកខ្លះទៀតទម្លាប់យកទូរស័ព្ទដាក់ក្បែរខ្លួន ដើម្បីកុំអោយខកខានការទទួលទូរស័ព្ទ រឺសារ។ ប៉ុន្តែប្រសិនបើលោកអ្នកនៅធ្វើសកម្មភាពបែបនេះជារៀងរាល់ថ្ងៃ វាអាចនឹងប៉ះពាល់ដល់សុខភាពរបស់លោកអ្នកដូចជា៖
វាអាចបង្កអោយមានអគ្គីភ័យកើតឡើង៖
នៅក្នុងរដ្ឋតិចសាស, មានក្មេងស្រីម្នាក់ ដែលបានក្រោកពីដំណេក ហើយធំក្លិនឈ្ងៀមពេញបន្ទប់។ តើបណ្តាលមកពីមូលហេតុអ្វី? គឺបណ្តាលមកពី ទូរស័ព្ទដៃ Samsung Galaxy S4 របស់នាង ដែលនៅក្រោមខ្នើយកើយបានទុរសេស្ងៀមលប់។ ការទុរសេទូរស័ព្ទនេះ វាអាចបណ្តាលមកពី ការប្រើ ថ្មទូរស័ព្ទមិនត្រឹមត្រូវ, ខ្សែបញ្ចូលភ្លើងគ្មានគុណភាព ដូចនេះ លោកអ្នកមិនត្រូវដាក់ទូរស័ព្ទរបស់អ្នកនៅកន្លែងដេកទេ។ យើងសង្កេតឃើញថា ប្រជាជនខ្មែរភាគច្រើនចូលចិត្តទិញរបស់របរធូរថ្លៃ នៅតាមតូបលក់ឥវ៉ាន់តូចៗ (ផ្សារ ២៥០០) កត្តាទាំងអស់នេះហើយ ដែលអាចបង្កគ្រោះមហន្តរាយដល់ខ្លួនឯង ។
វាអាចធ្វើអោយអ្នកភ្ញាក់ពីដំណេក៖
ទូរស័ព្ទដៃ, tablet, TV រាល់ឧបករណ៍ទាំងអស់នេះ មានភ្លើងលោតពណ៌ខៀវ ដែលជាប្រភេទភ្លើងសញ្ញាបញ្ជាក់ពីដំណើរការរបស់វា។ ដូចនេះភ្លើងទាំងអស់នេះ វាអាចនឹងរំខានដល់ដំណេករបស់លោកអ្នកបាន។ ប្រសិនបើលោកចង់ដេកលោកអ្នកត្រូវយកទូរស័ព្ទ, កុំព្យូទ័រយួរដៃរបស់អ្នកដាក់នៅបន្ទប់ផ្សេង មុនពេលចូលដេក។
ទូរស័ព្ទអាចជះឥទ្ឋិពលអាក្រក់ដល់សុខភាពរបស់អ្នក៖
មិនទាន់មានការបញ្ជាក់ច្បាស់ទេថា ការនិយាយាទូរស័ព្ទដៃច្រើន អាចបណ្តាលអោយមានជំងឺនោះទេ តែជាទូទៅ ទូរស័ព្ទដៃមានវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពរបស់យើង។ ប្រសិនសិនបើលោកអ្នកបារម្ភពីសុខភាពរបស់អ្នក លោកអ្នកគូរតែ ប្រើទូរស័ព្ទ៖ ដោយការផ្ញើសារ ជំនួសអោយការទេរទូរស័ព្ទវិញ, កុំនិយាយទូរស័ព្ទយូរពេក, កុំដេកដាក់ទូរស័ព្ទក្បែរខ្លួនអ្នក ព្រោះវាមានវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ សូមជួយចែករំលែកដល់មិត្តភក្តិរបស់អ្នក!


ក្មេងមិនត្រូវទូរស័ព្ទ ព្រោះវា ប៉ះពាល់ ដល់ភ្នែក ចរន្តឈាមខួរក្បាល ហឹងត្រជាក និងកើតមហារីកផ្សេងៗ ទៀត
0 comments:
Post a Comment