Friday, 26 December 2014

Microsoft បញ្ចេញ​ប្រព័ន្ធ Windows 10 ដែលមាន Start Menu



ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​ព័ត៌មាន​លំអិត​លើកដំបូង​នៃ​ប្រព័ន្ធ Windows 10 ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​បន្ទាប់​របស់​ខ្លួន​។ ឈ្មោះ​នេះ​គឺជា​ភ្ញាក់ផ្អើល​មួយ ដោយហេតុថា​វា​បាន​ផ្លោះ​ពី​កំណែ​មុន Windows 8 មករក 10 ភ្លាម​តែម្តង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​។

​សូ​ហ្វ​វែ​នេះ​នឹង​ដំណើរការបាន​លើ​ឧបករណ៍​ជាច្រើន ចាប់ពី​ទូរស័ព្ទ និង​ថេ​ប្លេ​ត រហូតដល់​កុំព្យូទ័រ និង​ឧបករណ៍​លេង​ហ្គេម Xbox ជាដើម ដោយ​កម្មវិធី​ទាំងឡាយ​ត្រូវបាន​ដាក់លក់​ចេញពី Store តែមួយ​។ នេះ​ក៏​ជាការ​កត់សម្គាល់​ពី​ការ​ត្រឡប់មកវិញ​នៃ Start Menu ដែល​គេ​ដកចេញ​ពី Windows 8 ផងដែរ​។

ក្រៅពី​ការផ្តល់ជូន​នូវ​បញ្ជី​នៃ​កម្មវិធី​តម្រូវ​ចិត្ត​អ្នកប្រើប្រាស់​ជាច្រើន Start Menu ក៏​នាំមក​នូវ Tile (​ជា​ស្តាយ​រៀប​កម្មវិធី​បែប​ជ្រុងៗ​) ដែល​អាច​ប្តូរ​ទំហំ​បាន​ផងដែរ ដោយ​ស្រដៀង​ទៅនឹង​ស្តាយ​ដែលមាន​នៅលើ​ផ្ទៃ​ថាច់​ស្គ្រី​ន​របស់ Window 8 នៅលើ​កុំព្យូទ័រ និង ថេ​ប្លេ​ត​ដែរ​។ 

​ទាំងអស់នេះ​ផ្តល់នូវ​ការពិនិត្យ​មើល Notification (​សារ​ប្រាប់​ដំណឹង​) ភ្លាមៗ​ពី​កម្មវិធី​ពាក់ព័ន្ធ ដូចជា ព័ត៌មាន​លំអិត​ថ្មីៗ​នៃ​អ៊ីមែល​, សារ Facebook, និង បច្ចុប្បន្នភាព​នៃ​ការព្យាករណ៍​អាកាសធាតុ​ជាដើម​។  

​ក្រុមហ៊ុន​និយាយថា Start Menu នេះ​បង្កើតឡើង​ក្នុង​បំណង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថ្មី​នេះ​មាន​ភាពស៊ាំ​ទាំង​ចំពោះ​អ្នកប្រើប្រាស់ Windows 8 និង Windows 7​។ ទោះយ៉ាងណា អ្នកប្រើប្រាស់​នៅតែ​អាច​ពង្រាយ "Live Tile" យ៉ាងច្រើន​នៅ​ពាស ពេញ​អេក្រង់​របស់​កុំព្យូទ័រ​ថេ​ប្លេ​ត​កូនកាត់ 2 in 1 ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ងាយស្រួល​ប្រើ​ទាំង​ជាមួយ Mouse និង ការ​អូស​ម្រាមដៃ​លើ​អេក្រង់​ផងដែរ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan