Friday, 26 December 2014

តើ CMD របស់ Window 10 មានលក្ខណៈ ពិសេស​អ្វីខ្លះ? (មានវីដេអូ)

 
 
ក្រុមហ៊ុន Microsoft ធ្លាប់បានធ្វើបទបង្ហាញម្តងរួចទៅហើយទាក់ទង នឹង Window 10 កាលពីសប្តាហ៍មុន។ ហើយក្រុមហ៊ុន​ក៏​បានបង្ហាញភាពខុសប្លែកគ្នា​រវាង Window ពីមុន​  និង Window 10 នៃទម្រង់លក្ខណៈ​របស់ Start Menu​ ផងដែរ​។
Start Menu របស់ Window 10 មានលក្ខណៈ​ងាយស្រួលជាង​ Window 8.1, 8, 7, xp ព្រោះ Start Menu របស់ Window 10 ធ្វើការបង្ហាញ (display) ផ្ទាល់លើអេក្រង់ (desktop) តែម្តង។ ប៉ុន្តែ​មានអ្នកប្រើ Window មួយចំនួន​មាន​​​ការងើលឆ្ងល់ពី លក្ខណៈផ្សេងទៀត ទាក់ទងនឹង Command Line Console (cmd) ថា តើវានឹង​មានលក្ខណៈ បែបយ៉ាង​ណាវិញ?
សំរាប់​ Window 10 ដែលទើបនឹង​ចេញកាលពីថ្មីៗ នេះ បានអោយ user ដឹង​ថា Command Line Console ខុសប្លែកពី Window ពីមុន ដោយសារតែវាអាចពង្រីក ពង្រួម​តាមចិត្តរបស់ user បាន ហើយលក្ខណៈពិសេស​​មានដូចខាងក្រោម​ ៖
  • ធ្វើការ Paste ដោយផ្ទាល់ជា​មួយនឹង Short Cut Key នៅលើ Keyboard តែម្តង 
  • ពង្រីកពង្រួមដោយ​សេរី ដូចផ្ទាំង Window ដទៃទៀត​ផងដែរ (Ex: ផ្ទាំង Window របស់ MS Word...)
  • អាចប្តូរ កំរិតច្បាស់ (Opacity) នៃ ផ្ទាំង Window
សូមទស្សនាវីដេអូជាមួយ Everyday.com.kh ទាំងអស់គ្នាខាងក្រោមនេះ ៖

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan