Thursday 16 July 2015

គន្លឹះ​​​ដាក់​លេខ​កូដ​សម្ងាត់ (password) លើ Folder ដោយ​មិន​បាច់​ដំឡើង​កម្មវិធី កុំ​ឱ្យ​គេ​​លួច​មើល​ឯកសារ​សម្ងាត់​របស់​យើង

គន្លឹះ​​​ដាក់​លេខ​កូដ​សម្ងាត់ (password) លើ Folder ដោយ​មិន​បាច់​ដំឡើង​កម្មវិធី កុំ​ឱ្យ​គេ​​លួច​មើល​ឯកសារ​សម្ងាត់​របស់​យើង

គន្លឹះ​ចាក់សោ ឬ​ដាក់​លេខ​កូដ​សម្ងាត់ (password) លើ Folder ដោយ​មិន​បាច់​ដំឡើង​កម្មវិធី!ប្រភព៖​ computerrelatedsolutions
បច្ចុប្បន្ន​មាន​វិធីសាស្ត្រ​ជាច្រើន​ក្នុង​ការ​បង្កើត​លេខ​សម្ងាត់ ដើម្បី​ការពារ​ថត​ឯកសារ​ឬ​ហៅ​ថា Folder។ វិធីសាស្ត្រ​ភាគច្រើន​គឺ​ចាំបាច់​ត្រូវ​ដំឡើង​កម្មវិធី​ជំនួយ ប៉ុន្តែ​ទំព័រ​នេះ TheBNEWS សូម​បង្ហាញ​នូវ​របៀប​លាក់ ឬ​ចាក់សោ Folder ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី គឺ​ប្រើ​តែ batch script (ពាក្យ​បញ្ជា​នៅ Command Prompt) ប៉ុណ្ណោះ។

650x278ximage92.png.pagespeed.ic.a4NtNeNyNl



– ដំបូង​ សូម​​បើក​កម្មវិធី notepad ដែល​មាន​ស្រាប់​នៅ​លើ Windows ឬ​ដើម្បី​បើកបាន ​សូម​ចុច​ស្ដាំ mouse លើ Desktop រួច​ហើយចូល​ទៅ New រើស​យក Text Document។

566x444ximage62.png.pagespeed.ic.HZjYnH1Vw8



– សូម copy បណ្ដុំ​ពាក្យ​បញ្ជា​ខាងក្រោម​នេះ ទៅ past នៅ​លើ​កម្មវិធី notepad រួច save។ បញ្ជាក់៖នៅ​ត្រង់ PASSWORD_GOES_HERE សូម​ប្ដូរ​ទៅ​ដាក់​លេខ​សម្ងាត់ (password) របស់​អ្នក។ រក្សាទុក (save) ឯកសារ​​នោះ​ជា​ប្រភេទ .bat ដោយ​រើស​យក All Files នៅ​ត្រង់ Save as type ជា​មុន​សិន។ អ្នក​អាច​ដាក់​ឈ្មោះ​អ្វី​ក៏​បាន ឧទាហរណ៍៖ Locker.bat។ 


————————————————————————

cls 
@ECHO OFF 
title Folder Private 
if EXIST “HTG Locker” goto UNLOCK 
if NOT EXIST Private goto MDLOCKER 
:CONFIRM 
echo Are you sure you want to lock the folder(Y/N) 
set/p “cho=>” 
if %cho%==Y goto LOCK 
if %cho%==y goto LOCK 
if %cho%==n goto END 
if %cho%==N goto END 
echo Invalid choice. 
goto CONFIRM 
:LOCK 
ren Private “HTG Locker” 
attrib +h +s “HTG Locker” 
echo Folder locked 
goto End 
:UNLOCK 
echo Enter password to unlock folder 
set/p “pass=>” 
if NOT %pass%== PASSWORD_GOES_HERE goto FAIL 
attrib -h -s “HTG Locker” 
ren “HTG Locker” Private 
echo Folder Unlocked successfully 
goto End 
:FAIL 
echo Invalid password 
goto end 
:MDLOCKER 
md Private 
echo Private created successfully 
goto End 
:End

———————————————————————————-

3

4



ឥឡូវ​នេះ សូម​ដំណើរការ file ប្រភេទ .bat ដែល​អ្នក​បាន save ដោយ​ចុច​ពីរ​ដង (double click) ឬ​ស្ដាំ mouse រើស​យក Open។

5





លើកដំបូង​ដែល​អ្នក​ដំណើរការ​ពាក្យ​បញ្ជា​នេះ វា​នឹង​បង្កើត​ថត​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ “Private”។

6



Folder នេះ​គឺ​សម្រាប់​អ្នក​រក្សា​ទុក​ឯកសារ​សម្ងាត់​ផ្ទាល់ខ្លួន​របស់​អ្នក។ រួច​ហើយ​អ្នក​អាច​ចុច​បើក​ Locker.bat ម្ដង​ទៀត នោះ​នឹង​បង្ហាញ​ផ្ទាំង​សារ​ដូច​ខាង​ក្រោម៖

566x444ximage62.png.pagespeed.ic.HZjYnH1Vw8 7



ចម្លើយ​នៃ​សំនួរ​នេះ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ “Y” ឬ Yes ដើម្បី​ចាក់សោ ឬ​លាក់ Folder ចំណែក “N” ឬ No មាន​ន័យ​ថា មិន​ត្រូវការ​លាក់។ ក្រោយពី​ចាក់សោ ឬ​លាក់ Folder ដោយ​វាយ​អក្សរ “Y” រួច​នោះ​ថត​ឯកសារ “Private” នឹង​បាត់​ចេញ​ពី​ទីនោះ​ភ្លាម។

ដើម្បី​បង្ហាញ Folder ឈ្មោះ Private នេះ​មក​វិញ អ្នក​ត្រូវ​បើក​ឯកសារ Locker.bat ម្ដង​ទៀត នោះ​នឹង​តម្រូវ​ឱ្យ​អ្នក​បញ្ចូល​លេខ​សម្ងាត់ (password) ដើម្បី​ដោះ​សោ (unlock)។

8



បញ្ជាក់៖ ប្រសិន​អ្នក​ភ្លេច​លេខ​សម្ងាត់ សូម​ចុច​ស្ដាំ mouse នៅ​លើ​ឯកសារ Locker.bat នេះ រួច​ហើយ​រើស​យក Edit ដើម្បី​បើក​មើល​លេខសម្ងាត់​ដែល​អ្នក​បាន​កំណត់​ពី​មុន។

9



ហើយ​ប្រសិន​អ្នក​ច្រឡំ​លុប Locker.bat សូម​កុំ​បារម្ភ ព្រោះ​អ្នក​ក៏​នៅ​តែ​អាច​ស្វែងរក Folder ដែល​លាក់​នោះ​មក​វិញ ដោយ​ចូល​ទៅ Folder Option រួច​ចូល​ទៅ​តាប View និង​ចុច​ដក​ធីក​ចេញ​ពី Show hidden files, folders, and drives នោះ​អ្នក​នឹង​ឃើញ Folder ស្រមោល​ដែល​មាន​ឈ្មោះ HTC Locker៕

10

11



​ដោយ៖ លី ឈៀន
ប្រភព៖​ howtogeek

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan