របៀប Download វីដេអូចេញពីវែបសាយផ្សេងៗដោយសេរី ទោះមិនមែន Youtube ក៏អាចដោនឡូដបាន!
លោកអ្នកមានពេលខ្លះ ប្រហែលត្រូវការទាញយក (download) វីដេអូពី Youtube ឬវែបសាយផ្សេងៗណាមួយ ព្រោះងាយស្រួលទស្សនានៅពេលអត់អ៊ីនធឺណិតប្រើ ម្យ៉ាងក៏ដោយសារ វីដេអូខ្លះមានសារៈសំខាន់ ដូច្នេះការទាញយកមកទុកនៅលើកុំព្យូទ័រ គឺជាជម្រើសល្អ ដើម្បីបើកមើលឡើងវិញបានឆាប់រហ័ស។ បច្ចុប្បន្ន វិធីសាស្ត្រទាញយកវីដេអូ គឺមានច្រើនផ្សេងៗគ្នា ដែលខ្លះត្រូវការកម្មវិធីជំនួយ ខ្លះមិនត្រូវការកម្មវិធីក៏អាច download បាន។
ទំព័រនេះ TheBNEWS សូមលើកយកគន្លឹះខ្លីៗអំពីរបៀប Download វីដេអូទាំងឡាយដែលស្ថិតនៅលើវែបសាយផ្សេងៗដោយសេរី ទោះមិនមែនវីដេអូ Youtube ក៏អាចទាញយកបាន។
នៅលើកម្មវិធី Firefox គឺមាននូវ add-ons មួយឈ្មោះថា video download helper ដែលបន្ទាប់ពីអ្នកដំឡើងរួច នឹងមានបង្ហាញរូប icon មួយស្ថិតនៅផ្នែកខាងលើ ចំហៀងខាងស្ដាំនៃ Firefox។
១) ប្រសិនលោកអ្នកមិនទាន់ប្រើកម្មវិធី Firefox ទេ អាចដំឡើង Mozilla Firefox ជំនាន់ចុងក្រោយនេះជាមួយសិន ។ Add-ons នេះមានតែនៅលើ Firefox ប៉ុណ្ណោះ ចំណែកកម្មវិធី Browser ដទៃ អ្នកអាចស្វែងរក extension ជាមួយពាក្យគន្លឹះ video downloader បាន។
Firefox ជា browser មួយដែលងាយស្រួលប្រើ មានលក្ខណៈ ងាយស្រួលក្នុងការ configure ហើយសំបូរ add-ons ច្រើន។
២) ដំឡើង “Video DownloadHelper” extension នៅលើ Firefox
បើកកម្មវិធី Firefox រួចហើយចុច Shortcut “Ctrl + Shift + A” ដើម្បីចូលទៅដល់ផ្នែក Add-ons របស់ Firefox។ នៅត្រង់ប្រអប់ search សូមស្វែងរកនូវពាក្យ Video DownloadHelper រួចហើយចុចលើប៊ូតុង Install។ ក្រោយពេលដំឡើង នោះអ្នកនឹងឃើញរូប icon នៅផ្នែកខាងលើ ចំហៀងខាងស្ដាំនៃកម្មវិធី Firefox។


៣) បើកចូលគេហទំព័រវីដេអូណាមួយ ដូចជា Youtube. Facebook ឬ Vimeo និងវែបសាយជាច្រើនផ្សេងទៀត នោះអ្នកនឹងឃើញរូប icon របស់កម្មវិធី DownloadHelper នឹងមានចលនា ហើយអាចឱ្យអ្នកចុច Download វីដេអូបាន។
៤) ស្វែងរកវីដេអូដែលអ្នកចង់ download។ ចុចលើរូប icon កម្មវិធី DownloadHelper ដើម្បី download ជាមួយជម្រើសគុណភាពផ្សេងៗគ្នា ដែលអ្នកអាចជ្រើសរើសបាន។ ក្នុងនោះ ក៏មានប្រភេទវីដេអូផ្សេងៗដែលអ្នកអាចជ្រើសរើសបាន ដូចជា mp4, flv ឬ 3gp ជាដើម។


៥) ទាញយកកម្មវិធី Covert សម្រាប់ file៖
នៅពេលអ្នកចុចលើជម្រើសទាំងនោះរួចរាល់ហើយ នោះអ្នកនឹងឃើញម៉ឺនុយផ្សេងមួយទៀតលេចលើង។ ប្រសិនអ្នកចុចលើ “Download” ឬ “Quick download” នោះ file នឹងត្រូវ download ក្នុងទម្រង់ format ដែលអ្នកបានជ្រើសរើស។ ប្រសិនអ្នកត្រូវការបម្លែង file ទៅ format ផ្សេង អ្នកអាចជ្រើសយក “Download & Convert៕
នៅពេលអ្នកចុចលើជម្រើសទាំងនោះរួចរាល់ហើយ នោះអ្នកនឹងឃើញម៉ឺនុយផ្សេងមួយទៀតលេចលើង។ ប្រសិនអ្នកចុចលើ “Download” ឬ “Quick download” នោះ file នឹងត្រូវ download ក្នុងទម្រង់ format ដែលអ្នកបានជ្រើសរើស។ ប្រសិនអ្នកត្រូវការបម្លែង file ទៅ format ផ្សេង អ្នកអាចជ្រើសយក “Download & Convert៕
ដោយ៖ លី ឈៀន
ប្រភព៖ wikihow
0 comments:
Post a Comment