Monday 8 June 2015

សេដ្ឋីអាមេរិក Tony Robbins បង្ហាញ​គន្លឹះ ៤ ជួយ​ឲ្យ​មាន​​ឆាប់រហ័ស

ផ្សាយ ថ្ងៃទី4  ខែJune  ឆ្នាំ2015  ម៉ោង​ 11:02 នាទី


លោក Tony Robbins កំពុង​ធ្វើជា​វាគ្មិន​បញ្ចេញ​ទស្សនៈ​ទៅ​កាន់សាធារណជនប្រភព៖​ oprah
« លុយ​របស់​អ្នក​កាន់​តែ​កើន មិនមែន​បាន​មក​ពី​​​ការ​ភ្នាល់​ល្បែង ឬ ​ត្រូវ​ឆ្នោត​នោះ​ទេ តែ​វា​កើត​ចេញ​ពី​គំនិត​ដ៏​ច្នៃ​ប្រឌិត​របស់​អ្នក»។ នេះ​ជា​ប្រសាសន៍​របស់​លោក Tony Robbins ជា​វាគ្មិន និង អ្នកនិពន្ធ​​​សៀវភៅ​​ល្បីៗ​របស់​អាមេរិក​​​​មាន​ដើម​កំណើត​មក​ពី​រដ្ឋ California។

ក្នុង​នាម​ជា​សេដ្ឋី​មួយ​រូប​ដែល​​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤៨០ លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​នេះ លោក Robbins បាន​បង្ហាញ​ពី​គន្លឹះ​​មួយ​ចំនួន​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​​ដែល​គន្លឹះ​ទាំង​នេះ​មាន​នៅ​ក្នុង​ទំព័រ​សៀវភៅ​​ថ្មី​មួយ​ក្បាល​ទៀត​ក្រោម​ចំណង​ជើង​ថា “Money: Master The Game” ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ផ្ទាល់។​

១) សន្សំ​បន្ថែម ហើយ​វិនិយោគ​​​​ (Save more and invest)ការ​វិនិយោគ​ត្រូវ​បាន​​លោក Tony Robbins លើកឡើង​ថា មិនមែន​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​​​ជោគជ័យ​ក្លាយ​ជា​អ្នក​មាន​នោះ​គ្រប់​ពេល​នោះ​ឡើយ តែ​វា​​ប្រាកដ​ណាស់​ថា នេះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​អ្នក​កើន​ឡើង​គ្រាក់ៗ។ ប្រសិន​បើ​អ្នក​រក​ឃើញ​​​គន្លឹះ​​អាច​សន្សំ​ប្រាក់​បាន​កាន់តែ​ច្រើន និង ​យក​លុយ​ទាំង​នោះ​ទៅ​វិនិយោគ​​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​នោះ គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​កើន​ឡើង​ជា​លំដាប់។ ​ លោក​បាន​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ដែល​មិន​អាច​រក​ប្រាក់​បន្ថែម​ក្រៅ​ពី​ប្រាក់ខែ​របស់​ខ្លួន នេះ​មិនមែន​ជា​បញ្ហា​នោះ​ឡើយ​ឲ្យ​តែ​អ្នក​​​មាន​គំនិត​ច្នៃប្រឌិត​បន្តិច ពោល​គឺ​ការ​ចាយវាយ​​ឲ្យ​ចេះ​សន្សំសំចៃ​បន្តិច​ កាត់​បន្ថយ​ការ​ចំណាយ និង សន្សំ​​បន្ថែម​ឲ្យ​បាន​ខ្ពស់​ជាង​មុន។

២) រក​ចំណូល​បន្ថែម ហើយ​វិនិយោគ​​ (Earn more and invest )វិធីសាស្ត្រ​​​មួយ​ទៀត​ដើម្បី​មាន​លុយ​កាន់តែ​ច្រើន គឺ​រក​ប្រាក់​ចំណូល​បន្ថែម។ តាម​ការ​អះអាង​របស់​អ្នកនិពន្ធ​ និង ជា​វាគ្មិន​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​បាន​​​យល់​ឃើញ​ថា មុន​នឹង​សម្រេចចិត្ត​រក​ប្រាក់​ចំណូល​បន្ថែម អ្នក​​គួរតែ​សួរ​ខ្លួន​ឯង​ថា តើ​​ជំនាញ​របស់​អ្នក​ត្រូវ​នឹង​ការងារ​អ្វី? ក្រុមហ៊ុន​អ្វី? នៅ​កន្លែង​ណា? ការងារ​នោះ​អាច​ឲ្យ​អ្នក​​​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ដែរ​ឬទេ? តើ​អ្នក​មាន​ពេល​វេលា​​បន្ថែម​ដើម្បី​​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដែរ​ឬទេ? បើ​អ្នក​ប្ដេជ្ញា​ក្នុង​ការ​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម អ្នក​នឹង​រក​ឃើញ​ផ្លូវ​ឆ្ពោះ​ទៅ​ជា​បុគ្គល​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​នេះ។​​​​​​


៣) មើល​ឲ្យ​ឃើញ​ពី​ប្រាក់​ចំណេញ​ចាំ​វិនិយោគ​​​
មក​ដល់​ចំណុច​នេះ អ្នកនិពន្ធ​វ័យ ៥៤ ឆ្នាំ​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ថា ការ​វិនិយោគ​ក្តី ការ​ទិញ​ក្តី ឬ លក់​ក្តី ​ ត្រូវ​ប្រាកដ​ថា ទាំង​នេះ​សុទ្ធតែ​ផ្តល់​ប្រាក់​ចំណេញ​មក​ឲ្យ​អ្នក​ក្នុង​រយៈ​ពេល​ខ្លី ឬ រយៈពេល​វែង។ អចលនទ្រព្យ​ដូច​ជា​ដីធ្លី លំនៅឋាន ជា​ដើម ថ្វីត្បិត​តែ​ពេល​ខ្លះ​វា​ធ្លាក់​ចុះ តែ​​ទីផ្សារ​អចលនទ្រព្យ​ទាំង​នេះ​មិន​ធ្លាក់​ថ្លៃ​រហូត​ហួស​តម្លៃ​ដើម​ដែល​​អ្នក​ទិញ​នោះ​ឡើយ ហើយ​ពី​​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វា​នឹង​កើន​ឡើង​ជា​លំដាប់។ នេះ​ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា តើ​ត្រូវ​ធ្វើ​​ដូចម្តេច​ដើម្បី​ឲ្យ​លុយ​១ ដុល្លារ​របស់​អ្នក​​នៅ​ក្នុង​ឆ្នាំ​នេះ អាច​​​បង្កើត​បាន​​ ៥ ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ក្រោយ ឬ ២ ឆ្នាំ​ក្រោយ?

៤) ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​នៅ​ទី​នេះ លោក Robbins ​បាន​យល់​ឃើញ​ថា ចង់​ក្លាយ​ជា​អ្នក​មាន​កាន់តែ​ឆាប់​ អ្នក​គួរតែ​មាន​ការ​​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​​​ជីវិត​របស់​អ្នក។ ទម្លាប់​រស់​នៅ​ដែល​មាន​ការ​ចំណាយ​ខ្ពស់​ដូច​ជា ទម្លាប់​ចាយ​តាម​ទំនើង​ដៃ​ ឬ ចូលចិត្ត​សម្ភារៈនិយម​ជា​ដើម​ ​ គួរតែ​កែប្រែ​ឲ្យ​បាន​ឆាប់​ទៅ ព្រោះ​​​សកម្មភាព​ទាំង​នេះ​មិន​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​បាន​នោះ​ឡើយ។ ផ្ទុយ​​ទៅវិញ​​ អ្វី​ដែល​លោក​ចង់​ផ្តល់​ដំបូន្មាន​នោះ​គឺ​ថា បង្កើត​ទម្លាប់​រក​លុយ​ឲ្យ​បាន​ច្រើន​ ហើយ​កាត់​បន្ថយ​ការ​ចំណាយ​ជាង​មុន​មួយ​កម្រិត ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ។ បើ​អ្នក​រក​ប្រាក់​បាន​​កាន់តែ​ច្រើន​ទុក​ជា​មុន ​វា​មិន​យឺត​ពេល​នោះ​ឡើយ​ដើម្បី​​រស់​នៅ​​ក្នុង​ជីវិត​មួយ​បែប​ស៊ីវិល័យ​មាន​សម្ភារៈនិយម​ប្រើប្រាស់​គ្រប់គ្រាន់​នោះ​៕



ប្រែសម្រួល៖ ខេវិន​ ​​
ប្រភព៖​ Businessinsider

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan