Friday, 6 March 2015

ទី​បំផុត Microsoft ​​​បញេ្ចញ​​ Microsoft Office 2016 សម្រាប់​ Mac ហើយ


6 Mar, 2015 
​កាល​ពី​ថ្ងៃ​ព្រហស្ប៍​ម្សិល​មិញ ​ក្រុមហ៊ុន Microsoft ​បាន​បញ្ចេញ​​​កម្មវិធី​​ Office 2016 Mac preview ​​​ជា​ផ្លូវ​ការ​​ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាញ​យក​ដោយ​ឥតគិត​ថ្លៃ​ សម្រាប់​ប្រើ​ជា​លក្ខណៈ​សាកល្បង​រហូត​ដល់​ក្រុមហ៊ុន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ពេញ​លក្ខណៈ ​​នៅ​ចុង​ឆ្នាំ​នេះ។

office-2016-for-mac-1

ក្រុមហ៊ុន​ Microsoft បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​​លក្ខណៈ​ពិសេស​បំផុត​របស់​ Office 2016 ​គឺ​​​អ្នក​ប្រើប្រាស់​អាច​រក្សា​ និងទាញ​យក​ឯកសារ​មក​ប្រើ​ប្រាស់​យ៉ាង​ងាយ​ស្រួល​ពី​​ OneDrive និង SharePoint។
​​
​​​​ក្រុមហ៊ុន Microsoft បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ការ​ដាក់​ចេញ​កម្មវិធី​ថ្មី​នេះ​បាន​នាំ​មក​នូវ​មុខ​ងារ​ថ្មី​ៗ​​ជា​ច្រើន​​ និង​មាន​ការ​រចនា​គួរ​ឲ្យ​ទាក់​ទាញ​​​ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​​ ​​Word ​​ត្រូវ​បាន​ដាក់​បញ្ចូល​​​មុខ​ងារ​ថ្មី​ៗ​​ដូច​ជា​ Threaded comment​, Layout Management Tool ​ថ្មី,​​ Navigation Panel និង​មុខ​ងារ​ជា​ច្រើន​ទៀត។ ចំណែក​ឯ​ Excel ​វិញ​ក៏​នាំ​មក​នូវ​មុខ​ងារ​​ Function ថ្មី និង Keyboard Shortcut​ និង​មុខងារ​ជា​ច្រើន​ទៀត។ កម្មវិធី​ PowerPoint​ បាន​បន្ថែម​មុខ​ងារ​ថ្មី​ជា​ច្រើន​ទៀត​ផង​ដែរ​ដូច​ជា​ “Presenter View” ​សម្រាប់​គ្រប់​គ្រង​​ក្នុង​ការ​ធ្វើ​ Presentation ,​មុខ​ងារ​ Animation​ថ្មី​ និង​មុខង​ងារ​ជា​ច្រើន​ទៀត។ បន្ថែម​ទៅ​ទៀត​នោះ​កម្មវិធី​ Outlook​ ក៏​ត្រូវ​បាន​រចនា​ថ្មី​ដែរ ​ទាំង​ការ​ប្រើ​ប្រាស់​និង​មុខ​ងារ​គឺ​​សុទ្ធ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់៕

office-2016-for-mac-2


office-2016-for-mac-5


office-2016-for-mac-4



ប្រែ​សម្រួល​៖ សំនៀង
ប្រភព៖ technobuffalo/sabaynews

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan