Thursday, 5 March 2015

ធ្លាយ​លក្ខណៈ​ពិសេស​ថ្មី​​ MacBook Air អេក្រង់ ១៣អ៊ីញ​ មុន​ថ្ងៃ​ប្រកាស


5 Mar, 2015 
វិបសាយ​មួយ​របស់​ចិន​ឈ្មោះ Feng.com បាន​បញ្ចេញ​រូប​ភាព​អំពី Specs ថ្មី​របស់ MacBook Air អេក្រង់ ១៣អ៊ីញ ដែល​​នឹង​ត្រូវ​ប្រកាស​​នៅ​ថ្ងៃ​៩​មិនា​សប្តាហ៍​ក្រោយ​តំណាល​គ្នានឹង MacBookAir ស៊េរី​ថ្មី​អេក្រង់ ១២អ៊ីញ​ដែរ។

apple-macbookair-q410-13-front-lg (1)

MacBook Air អេក្រង់ ១៣អ៊ីញ​នេះ ត្រូវ​បាន​បន្ថែម​ Spec ថ្មី​ និង​ខ្ពស់​ជាង​មុន។ ជាក់ស្តែង​ Processor ថ្មី​ ប្រភេទ Intel Core i5-5250U ល្បឿន​ 1.6GHz ឬ​អាច​ឡើង​ដល់​  Intel Core i7-5650U ល្បឿន​ 2.2GHz ​​រួម​នឹង Intel HD Graphics 6000  ខណៈ​ស៊េរី​មុន​ត្រឹមតែ Intel HD Graphics 5000 ប៉ុណ្ណោះ។ ដោយឡែក​ចំពោះ​ ​ថាមពល​ថ្ម​វិញ ​រហូត​ដល់​ទៅ 7,422mAh​។

ម៉ូដែល MacBook Air អេក្រង់ ១៣អ៊ីញ​ថ្មី​​នេះ នឹង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ OS X Yosemite 10.10.2 ដែល​មាន​ Build Number 14C2043 ហើយ​មាន RAM​ ទំហំ​ 4GB ដូច​ម៉ូដែល​ MacBook Air អេក្រង់ ១៣អ៊ីញ​បច្ចុប្បន្ន​ដែរ​។

13-inch-MacBook-Air-refresh-Feng.com-004

13-inch-MacBook-Air-refresh-Feng.com-005

Model Identifier នៃ MacBook Air នេះ​ឈ្មោះ MacBookAir 7,2 ខណៈ​ស៊េរី​មុន​ឈ្មោះ MacBookAir6,2។

13-inch-MacBook-Air-refresh-Feng.com-002

​​​13-inch-MacBook-Air-refresh-Feng.com-001

13-inch-MacBook-Air-refresh-Feng.com-003

13-inch-MacBook-Air-refresh-Feng.com-006

កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា MacBook Air អេក្រង់ ១២​អ៊ីញ​ iPad Pro អេក្រង់ ១២,៩អ៊ីញ និង​លក្ខណៈ​ពិសេស​ផ្សេង​ៗ​របស់ Apple Watch នឹង​ត្រូវ​បាន​ប្រកាស ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ Spring Forward ថ្ងៃ​​ទី ៩​ខាង​មុខ​នេះ។ ដូច្នេះ​រង់ចាំ​តាម​ដាន​ព្រឹតិការណ៍​នេះ​ទាំង​អស់​គ្នា៕



ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ idownloadblog/sabay

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan