
Jack Ma គឺជាសហគ្រិនជោគជ័យបំផុតមួយរូបនៅក្នុងពិភពលោក ហើយក៏ជាមោទនភាពមួយ របស់អាសីុផងដែរ។ ក្រុមហ៊ុនលក់ទំនិញតាមអីុនធឺណែត Alibaba របស់គាត់មានអ្នកចូលទិញ ប្រមាណជា ១០០លាននាក់ក្នុងមួយថ្ងៃ ដែលធ្វើឲ្យគាត់មានទ្រព្យសម្បត្តិ ២២.៦ពាន់លាន គិតត្រឹមឆ្នាំ ២០១៤។
មុនពេលគាត់ក្លាយជាអ្នកមានជាងគេនៅប្រទេសចិន គាត់ធ្លាប់ឆ្លងកាត់នូវការបដិសេធជាច្រើន។ គាត់ប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យ ធ្លាក់ចំនួន ៣ដង និង ត្រូវបានគេបដិសេធពីការងារ ចំនួន ៣០ដងបន្ទាប់ពីបញ្ចប់ថ្នាក់មហាវិទ្យាល័យ។
គាត់បានមានប្រសាសន៍ថា៖ នៅពេលខ្ញុំដាក់ពាក្យធ្វើជានគរបាល គេថាខ្ញុំគ្មានលក្ខណះគ្រប់គ្រាន់ទេ។ ខ្ញុំក៏ធ្លាប់បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុន KFC នៅពេលដែលក្រុមហ៊ុនមានវត្តមានដំបូងនៅក្នុងទីក្រុងរបស់ខ្ញុំ។ មនុស្សចំនួន ២៤នាក់បានទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុននេះ ហើយមនុស្ស២៣ត្រូវបានគេទទួលយក លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមិនជាប់នឹងគេ។
នៅពេលដែល Jack Ma បានបង្កើតក្រុមហ៊ុន Alibaba ដំបូងនៅឆ្នាំ ១៩៩៨ គាត់ក៏បានជួបប្រទះនូវបញ្ហាជាច្រើន ដោយសារក្រុមហ៊ុនមិនទទួលបានផលចំណេញរយះពេល ៣ឆ្នាំដំបូង។ បញ្ហាប្រឈមរបស់ក្រុមហ៊ុន គឺគ្មានមធ្យោបាយទទួលសាច់ប្រាក់ពីអតិថិជន ក៏ដូចជាគ្មានធនាគារណាធ្វើការជាមួយគាត់ទេ។
ដូច្នេះហើយ គាត់បានសម្រេចចិត្តបង្កើតកម្មវិធីទូទាត់សាច់ប្រាក់មួយឈ្មោះ Alipay ដែលទទួលការទូរទាត់សាច់ប្រាក់ពីរូបិយបណ្ណ័ផ្សេងៗ ដោយមិនគិតតម្លៃសេវា ពីភ្ញៀវជាតិនិងអន្តរជាតិ ដែលទិញទំនិញអនទ្បាញ ។ បច្ចុប្បន្ន Alipay មានអ្នកប្រើប្រាស់ចំនួន ៨០០លាននាក់ នៅលើទីផ្សាទូរទាត់សាច់ប្រាក់តាមអិនធឺណេត ក្នុងប្រទេសចិន។
នេះជារឿងខ្លះៗអំពីសហគ្រិនជោគជ័យ Jack Ma ដែលទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជាចង់ចែករំលែក។ គ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យទេ តែមនុស្សដែលជោគជ័យធំបំផុត គឺជាមនុស្សដែលធ្លាប់ឆ្លងកាត់ការបរាជ័យច្រើន។
0 comments:
Post a Comment