ជាទូទៅ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សង្កេតឃើញថា មានអាជីវកម្មថ្មីៗបាន បង្កើតច្រើនណាស់នៅកម្ពុជា តែក្នុងពេលជាមួយគ្នានេះ ក៏មានអាជីវកម្មបិទទៅវិញច្រើនដែរ ដោយសារមូលហេតុផ្សេងៗ។ តាមការស្រាវជ្រាវមួយ នៅសហរដ្ឋអាមេរិច អាជីវកម្មស្ទើរតែ ជាង ៩០% ហើយត្រូវបិទទៅវិញក្នុងរយៈពេលបីឆ្នាំ ក្រោយការបង្កើត។ តើអ្វីទៅជាដើមចមនៃការបិទ ទៅវិញដ៏ច្រើននេះ។ មូលចម្បងមួយគឺដោយសារតែអ្នកបង្កើតគ្មានផែនការអាជីកម្មច្បាស់លាស់។
ដើម្បីជួយបំផុសគំនិតអាជីវកម្មឲ្យមានភាពរឹងមុាំនៅកម្ពុជា កម្មវិធីប្រកួតប្រជែងធ្វើផែនការអាជីវកម្ម មួយត្រូវបានរៀបចំទ្បើងសម្រាប់ឆ្នាំ២០១៥នេះ។ ជ័យលាភីនៃកម្មវិធីនឹងទទួលបានរង្វាន់រហូតដល់៥០០០ ដុល្លារ។ ខាងក្រោមនេះជាបទសម្ភាសន៍ រវាង ទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជា ជាមួយនឹង អ្នកនាង នុត រត្ថា ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង និងទីផ្សារ នៃសកលវិទ្យាល័យ ពុទ្ធិសាស្រ្ត អំពីកម្មវិធី ការប្រកួតប្រជែងធ្វើផែនការណ៍អាជីវកម្ម ។
១. តើអ្វីទៅជាគោលបំណង របស់កម្មវិធីការប្រកួតប្រជែងធ្វើផែនការអាជីវកម្ម នេះ?
គោលបំណងសំខាន់ គឺជំរុញទឹកចិត្តយុវជន និងសិស្សនិស្សិតឲ្យមានគំនិតអាជីវកម្ម ប្រកបដោយភាពឆ្នៃប្រឌិត ព្រោះទីផ្សារអាជីវកម្មរបស់ប្រទេសកម្ពុជា កំពុងមានសន្ទស្សន៍ គួរឲ្យកត់សម្គាល់ ស្របពេលដែលវិនិយោគគិនជាច្រើន បាននឹងកំពុងធ្វើដំណើរមកកាន់កម្ពុជា។ នេះគឺជាឳកាសដ៏ល្អមួយ ដើម្បីទាក់ទាញវិនិយោគគិនទាំងនោះ ឲ្យមកបណ្តាក់ទុនក្នុង ផែនការអាជីវកម្មដែលខ្លួនមាន។
២. តើអ្នកណា គួរចូលរួមក្នុងការប្រកួតប្រជែងនេះ?
កម្មវិធីនេះផ្តល់អទិភាពជាដំបូងដល់និស្សិតសកលវិទ្យាល័យ ក៏ដូចជាប្រជាជនកម្ពុជាដែល យ៉ាងហោចណាស់ត្រូវមានអាយុយ៉ាងតិច ២០ឆ្នាំ។ អ្នកទាំងនោះត្រូវចូលរួមជាក្រុមដែលមានគ្នាបីនាក់ ហើយយ៉ាហោចណាស់ម្នាក់ក្នុងចំណោមនោះ ត្រូវមានចំណេះដឹងខាងភាសាអង់គ្លេស ព្រោះអ្នកដែលជាប់ក្នុងវគ្គជំរុះ នឹងទទួលបានការបណ្តុះបណ្តាល ជាភាសាអង់គ្លេស ពីអ្នកជំនាញដែលមកពីបរទេស ហើយនឹងត្រូវធ្វើបទបង្ហាញជាភាសាអង់គ្លេសផងដែរ នៅចំពោះមុខអ្នកបណ្តាក់ទុនដែលចូលរួម។
៣. តើអ្នកដែលចូលរួម នឹងទទួលបានការបណ្តុះបណ្តាលដែរឬទេ?
យើងនឹងជម្រុះយក២០ក្រុម ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកគេនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលមានទីតាំងបណ្តោះអាសន្ននៅ សកលវិទ្យាល័យពុទ្ធិសាស្រ្ត ពីសំណាក់អ្នកជំនាញ ដែលមកពីក្រៅប្រទេស រយះពេល៦សប្តាហ៍ ដើម្បីទទួលបានគំនិតទាក់ទងនឹងការធ្វើអាជីវកម្ម ក៏ដូចជាយុទ្ធសាស្រ្តធ្វើឲអាជីវកម្មនោះរីកចំរើន។
៤. តើការប្រកួតប្រជែងនេះ នឹងចែកជាប៉ុន្មានដំណាក់កាល?
ការប្រកួតប្រជែងនេះ នឹងចែកចេញជា ៣ដំណាក់កាលធំៗ៖
- វគ្គជំរុះ : ក្រុមប្រកួតប្រជែង២០ក្រុមនឹងត្រូវបានជ្រើសរើស ទល្ធផលនឹងប្រកាសនៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៥
- វគ្គពាក់កណ្តាលផ្តាច់ព្រាត់ : កម្មវិធីនឹងជ្រើសរើសយក៨ក្រុមដើម្បីធ្វើរដំណើរ ទៅវគ្គផ្តាច់ព្រាត់ការប្រកាស់លទ្ធផល គឺនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥
- វគ្គផ្តាច់ព្រាត់ : អ្នកឈ្នះចំនួន ៣ក្រុមនឹងត្រវបានជ្រើសរើសដើម្បីទទួលរង្វាន់ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥
៥. ហេតុអ្វីបានជា ផែនការអាជីវកម្មមានសារះសំខាន់?
ផែនការអាជីវកម្មមានសារះសំខាន់ ណាស់សម្រាប់ទីផ្សារអាជីវកម្មនៅកម្ពុជា ដោយសារទីផ្សារនេះ មានការរីកចំរើន គួរឲ្យកត់សម្គាល់ ដែលទទួលបាននូវការចាប់អារម្មណ៍ពីវិនិយោគគិនជាច្រើន ដូច្នេះហើយកម្មវិធីនេះចង់ឲ្យនិស្សិតសកលវិទ្យាល័យ ក៏ដូចជាប្រជាជនកម្ពុជា ចាប់ផ្តើមគិតពីអាជីវកម្ម និងប្រុងប្រៀបខ្លួនដើម្បីចាប់យកឳកាសធ្វើអាជិវកម្មជាមួយអ្នកទាំងនោះ។
៦. អ្នកណានឹងចូលរួមវិនិយោគជាមួយនិង ជ័លាភីកម្មវិធីការប្រកួតប្រជែងអាជីវកម្មនេះ?
ដោយសារកម្មវីធី មានវិនិយោគគិនចូលរួមជាភ្ញៀវកិត្តិយស ជ័យលាភីក្នុងកម្មវិធីនេះអាចនឹងមានឳកាស ទទួលបាននូវការបណ្តាក់ទុនពីអ្នកទាំងនោះ ដើម្បីធ្វើឲ្យផែនការអាជីវកម្មរបស់ខ្លួនក្លាយជាការពិត។ ស្របពេលជាមួយគ្នានោះ ជ័លាភីនឹងទទួលបានប្រាក់រង្វាន់ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងធ្វើឡើងជាប្រចាំឆ្នាំ ហើយអ្នកដែលចង់ចូលរួមគួរតែមានគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ថ្មីហើយប្លែក។
0 comments:
Post a Comment