សម្រាប់បងប្អូននិស្សិតរៀនផ្នែកព័ត៌មានវិទ្យាទាំងអស់ប្រហែលជាបានយល់ហើយអំពីពាក្យថា Compress File ដែលមានន័យថា ការធ្វើអោយ File នោះមានទំហំតូចជាងមុន ដែលងាយស្រួល Upload ចូលអ៊ីនធឺណេតជាកញ្ចប់តែម្តង ហើយរាល់ការ Compress File នោះ ត្រូវការប្រើកម្មវិធីជំនួយ ទើបអាចបង្រួមបាន។ នៅថ្ងៃនេះ ក្រុមការងារខេមបូរីផត សូមបង្ហាញពីកម្មវិធីសម្រាប់ Compress File ដ៏ពេញនិយមទាំង 5 ដែលដើរនៅលើប្រព័ន្ធប្រតិបត្តិការ Windows XP, Vista, 7 និង Windows 8 ដើម្បីអោយប្រិយមិត្តបានជ្រាប ដូចខាងក្រោម។
1. KGB Archiver គឺជាកម្មវិធីសម្រាប់ធ្វើការ Compress File មួយ ដែលមានការពេញនិយមប្រើប្រាស់ពីមិត្តអ្នកសិក្សាមួយចំនួន ដោយដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows ទាំង 32 bit និង 64 bit វាមានល្បឿនវេចជាកញ្ចប់លឿន និង អាចបង្រួម File អោយតូចមែនទែន។
2. 7-Zip ជាកម្មវិធីមួយដែរ ដែលអាច Compress File មានទំហំធំ ហើយកម្មវិធីនេះ មានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយវាមានការបម្លែងលេខកូដខ្លាំង មិនងាយរងការវាយលុក ហើយ វាផ្តល់នូវប្រភេទ File ដែលត្រូវ Format ដូចជា RAR, TAR, ZIP ជាដើម។ វាក៏អាច Supports ជាមួយ Windows 64 bits ផងដែរ។
3. PeaZip ជាកម្មវិធីមួយ មិនខុសគ្នាប៉ុន្មាននឹង 7-Zip នោះទេ គ្រាន់តែវាមានការវេចខ្ចប់ជាប្រភេទ Achieve File ក្នុងទម្រង់ជា String Password Encryption ហើយអាចដំណើរការលើ 64 bit Windows បានដូចគ្នា។
4. WinRAR គឺជាកម្មវិធីសម្រាប់ Compress File ដ៏ចាស់កម្រិលមួយ ដែលភាគច្រើននៃអ្នកប្រើប្រាស់កុំព្យូទ័របានស្គាល់និងបានប្រើ ។ វាមានទាំង Version គិតលុយ និង មិនគិតលុយ។
5. Hamster ZIP Archiver ប្រិយមិត្តអាចធ្វើការ Compress File ដែលមានទំហំធំៗ យ៉ាងឆាប់រហ័ស ជាមួយកម្មវិធីនេះ ហើយ Interface នៃកម្មវិធីនេះ ក៏ងាយស្រួលប្រើផងដែរ។
ចំពោះកម្មវិធីទាំង 5 ខាងលើនេះ តើបងប្អូនប្រិយមិត្តធ្លាប់ប្រើកម្មវិធីណាខ្លះក្នុងការ Compress File? តាមមើលទៅប្រហែលជា WinRar និង 7-Zip ហើយមើលទៅ ព្រោះងាយស្រួលប្រើ និង មានការនិយមប្រើពីសំណាក់និស្សិតមួយចំនួន ហើយសូមបញ្ជាក់ថា ក្រៅពីកម្មវិធីទាំង 5 នេះ នៅមានកម្មវិធីជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់សម្រាប់បង្រួម File ។
ប្រភពៈ technosensation
ដោយៈ Vannoch
4:14pm 24 កុម្ភៈ
Tag: កុំព្យូទ័រ
0 comments:
Post a Comment