Monday, 9 February 2015

ប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតប្រចាំឆ្នាំ ២០១៤ មិនមែននៅទ្វីបអាមេរិក ឬ ទ្វីបអឺរ៉ុប តែនៅទ្វីបអាស៊ី


ថ្ងៃទី8 ខែFebruary ឆ្នាំ2015
ប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០១៤ កន្លងទៅនេះត្រូវបានគេរកឃើញហើយ ពោលគឺមិនមែនស្ថិតនៅទ្វីបអឺរ៉ុប ឬ ទ្វីបអាមេរិកដែលជាស្ដេចត្រាញ់ល្បីល្បាញខាងវិស័យអប់រំល្អជាងគេអស់រយៈពេលរាប់ទសវត្សកន្លងទៅនេះនោះឡើយ។
យោងតាមរបាយការណ៍ស្រាវជ្រាវការអប់រំនៅលើពិភពលោក (Global Report on Education) បានបង្ហាញថា ប្រទេសនៅអាស៊ីទទួលបានចំណាត់ថ្នាក់ល្អជាងគេបំផុត ដោយក្នុងនោះកូរ៉េខាងត្បូងឈរនៅកំពូលតារាង ខណៈដែលហ្វាំងឡង់ជាមហាអំណាចលើវិស័យអប់រំអស់រយៈពេលជាច្រើនឆ្នាំហើយនោះ បានធ្លាក់មកលេខរៀងទី៥ វិញ។
ខាងក្រោមនេះជាឈ្មោះប្រទេសទាំង ១០ ដែលមានប្រព័ន្ធអប់រំល្អជាងគេបំផុតប្រចាំឆ្នាំ ២០១៤ កន្លងទៅ៖
១) ប្រទេស កូរ៉េខាងត្បូង
២) ប្រទេស ជប៉ុន
៣) ប្រទេស សិង្ហបុរី
៤) ទីក្រុង ហុងកុង
៥) ប្រទេស ហ្វាំងឡង់
៦) ប្រទេសអង់គ្លេស
៧) ប្រទេស កាណាដា
៨) ប្រទេស ហុឡង់ដ៍
៩) ប្រទេស អៀរឡង់
១០) ប្រទេស ប៉ូឡូញ។
ដោយឡែកដាណឺម៉ាក រុស្ស៊ី អាល្លឺម៉ង់ និង អាមេរិកដែលល្បីល្បាញមានប្រព័ន្ធអប់រំល្អនៅលើលោកនេះបានជាប់ចំណាត់ថ្នាក់លេខរៀងគ្នាពីលេខរៀងទី ១១ រហូតដល់ ទី ១៤៕
ប្រែសម្រួល៖ខេវិន
ប្រភព៖thebnews
Like ·  · 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan