Saturday, 7 February 2015

៥ ចំនុច គួរជៀសវាងនៅ កន្លែងធ្វើការ !

ពិតណាស់ សម្រាប់អ្នកធ្វើការ ទាំងឡាយ ប្រាកដជា ចំនាយពេល ពី ៨ ទៅ ១០ ម៉ោង នៅកន្លែងធ្វើការ ប្រៀបបាននឹង ផ្ទះទីពីរ របស់ពួកគេទៅហើយ។ យ៉ាងណាមិញ នៅកន្លែងធ្វើការ មិនដូចជានៅផ្ទះ ឫ នៅកន្លែងផ្សេងណាឡើយ ដូច្នេះ ដើម្បីឲ្យលោកអ្នក ទទួលបាន ការគោរព និង ចូលចិត្ត ពីមិត្តរួមការងារនោះ ត្រូវជៀសវាង ចំនុច ទាំង ៥ យ៉ាង ខាងក្រោម៖

រូបភាពតំណាង

១. កុំនិយាយលឺៗ ៖ តើអ្នកមានឆ្ងល់ ដែរទេថា ឲ្យតែពេលដែល និយាយទូរសព្ទម្តងៗ គឺត្រូវនិយាយលឺៗ? ការនិយាយលឺៗនេះ មិនត្រឹមតែរំខាន ដល់អ្នកដែលនៅជុំវិញ ខ្លួនអ្នកទេ ប៉ុន្តែ ថែមទាំងធ្វើឲ្យ អ្នកក្លាយជា មិត្តរួមការងារ មិនល្អម្នាក់ បាត់ទៅហើយ។ ដូច្នេះ អ្នកគួរតែ និយាយក្នុង សំលេងមធ្យម ដើម្បីឲ្យអ្នកដទៃទៀត អាចធ្វើការងារ របស់គេបានផង។
២. មិនត្រូវ មានមិត្តភក្តិ ជិតស្និទ្ធិ ៖ ជីវិតឯកជន និង ជីវិតការងារ ជារឿងពីរ ដាច់ដោយឡែកពីគ្នា ដូច្នេះ លោកអ្នក គួរតែបែងចែក វាឲ្យបានច្បាស់។ ដូច្នេះ នៅកន្លែងធ្វើការ អ្នកមិនត្រូវ មានមិត្តភក្តិជិតស្និទ្ធឡើយ គឺវាអាចធ្វើឲ្យ ការងារ មានលក្ខណៈមិនងាយស្រូល។ ម្យ៉ាងវិញទៀតអ្នក គួរតែរាប់អាន មនុស្សនៅកន្លែងការងារ ឲ្យមានភាពស្មើៗគ្នាទើប ជាការល្អ។
៣. កុំធ្វើជាអាយ៉ង របស់ចៅហ្វាយ ៖ ពិតណាស់ គ្រប់គ្នា នៅកន្លែងធ្វើការ ប្រាកដជា ចង់ឲ្យខ្លួន ក្លាយជាមនុស្ស ដែលចៅហ្វាយនាយ ស្រលាញ់ចូលចិត្ត ជាមិនខាន។ ប៉ុន្តែ ការធ្វើឲ្យចៅហ្វាយនាយ ស្រលាញ់់ចូលចិត្ត មិនមែនបានមក ដោយសារ ការវាយអែបស៊ីអបនោះទេ គឺត្រូវ បានវាមកដោយសារ សមត្ថិភាព ពិតៗ របស់អ្នក។ បើមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្ស ដែលត្រូវមិត្តរួមការងារ ស្អប់ និង មើលស្រាល ជាមិនខាន។
៤. កុំលួចមើល កុំព្យូទ័រ របស់អ្នកដទៃ ៖ នេះប្រហែលជា រឿងមួយ ដែលប្រិយមិត្ត មួយចំនួន ស៊ាំចិត្ត ជាមួយនឹងមិត្តរួមការងារ ដែលចេះតែចង់ មើលកុំព្យូទ័រ របស់អ្នក។ ដូច្នេះ អ្នកក៏ត្រូវគិតដូចគ្នា មិនត្រូវលួចមើល កុំព្យូទ័រ របស់អ្នកដទៃឡើយ ព្រោះថា ការធ្វើបែបនេះ គឺមានន័យថា អ្នកមិនគោរព ដល់សិទ្ធិឯកជន របស់អ្នកដទៃ និង បង្ហាញថាអ្នក ជាមនុស្សអន់ចរិក។
៥. កុំពិភាក្សា រឿងប្រាក់ខែ ៖ គ្មាននរណាម្នាក់ ចូលចិត្តពិភាក្សា ពីរឿងប្រាក់ខែនោះទេ ថាតើពួកគេ បានទទួលតិច ឫ ច្រើន។ ដូច្នេះ ត្រូវចងចាំថា មិនត្រូវនិយាយពី ប្រាក់ខែរបស់អ្នក ឫ ក៏ សួរពីប្រាក់ខែ របស់អ្នកដទៃឡើយ ប្រសិន បើមិនចាំបាច់។
ទាំងនេះ គឺជាចំនុច ទាំង ៥ យ៉ាង ដែលអ្នកមិនគួរធ្វើ នៅកន្លែងការងារ។ តើប្រិយមិត្ត ធ្លាប់ធ្វើ នូវចំនុចជៀសវាង ទាំង ៥យ៉ាង នៅកន្លែងការងារដែរឫទេ? ហើយប្រិយមិត្ត ត្រៀមខ្លួន កែទំលាប់ នោះហើយឫនៅ?
ប្រភព ៖ Timesofindia
ដោយ ៖ ណា
ខ្មែរឡូត

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan