Friday, 13 February 2015

ប្រវត្តិ​​របស់លោក វ៉ាន់ឌី កាអុន

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ​ និង អ្នកនិពន្ធ​ខ្មែរ​ម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិត​របស់​លោក​ដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។
១.ប្រវត្តិសង្ខេប
001 vandy kaonn– លោក វ៉ាន់ឌី កាអុន 
– កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។
២.ការ​សិក្សា
– លោក វ៉ាន់ឌី កាអុន បាន​​បំពេញ​​វិជ្ជា​​នៅ​បឋម​សិក្សា និង​មធ្យម​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ​។
បន្ទាប់​ពី​បាន​​ប្រឡង​​ជាប់​​មធ្យម​​សិក្សា​ប័ត្រ លោក​បាន​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​គរុកោសល្យ ហើយ​​បាន​ទទួល​តំណែង​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង​នៅ​អនុ​វិទ្យាល័យ​ព្រៃ​នប់​ក្នុង​ខេត្ត​​កំពត​។
– ១៩៧២ លោក​បាន​ទៅបន្ត​វិជ្ជា​ផ្នែក​ឧត្តម​សិក្សា​នៅ​ប្រទេស​បារាំង។
–  ១៩៧៤ លោកបាន​​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។ហើយលោក​បាន​បន្ត​ការ​ស្រាវ​​ជ្រាវ​​រហូត​​ដល់​​ឆ្នាំ​១៩៧៥ ដោយ​បាន​បោះ​ពុម្ព​ផ្សាយ​នូវ​សិក្សា​កថា​មួយ​ចំនួន​។
៣.ការ​ងារ
– ១៩៦៨ លោក វ៉ាន់ឌី កាអុន បាន​មក​ធ្វើ​ការ​ជា​អ្នក​និពន្ធ​កាសែត​ភាសា​បារាំង Cambodge ​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក ចៅ សេង ជា​ឥស្សរជន និង​រដ្ឋមន្ត្រី ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​។ នៅ​ក្នុង​​ឆ្នាំ​​ដដែល​​នេះ លោក​ទទួល​តួ​នាទី ជា​ចាង​ហ្វាង​រង​នៃ​ភ្នាក់ងារ​ខ្មែរ​សារព័ត៌មាន (AKP)​​។
 – ១៩៦៩ លោក​បាន​ទទួល​តំណែង​ជា​លេខា​ធិការ​នៃ​កិច្ចការ​នយោបាយ​នៅ​​ក្រសួង​​អប់រំ​ជាតិ​។ នៅ​ឆ្នាំ​ដដែល​លោក​បាន​សហការ​ជាមួយ​មិត្ត​​ដែល​​មាន​ជំហរ ​និង​គំនិត​នយោបាយ​ដូច​គ្នា​បង្កើត​កាសែត​ភាសា​បារាំង​មួយ​មាន​ឈ្មោះ​ថា Le Courrier Phnompenhnois​។
 – ១៩៧០ លោក​បាន​ទទួល​ការ​តែង​តាំង​​ជា​​ចាង​​​ហ្វាង​នៃ​ភ្នាក់ងារ​ខ្មែរ​សារព័ត៌មាន (AKP) ជា​ចាង​ហ្វាង​រង​ព្រឹត្តប័ត្រ ចតុមុខ និង​​ជា​ទី​ប្រឹក្សា​កាសែត​មហាជន​។ ទន្ទឹម​នឹង​មុខងារ​ទាំង​នេះ លោក​បង្រៀន​​ទស្សន​​វិជ្ជា​នៅ​វិទ្យាល័យ​ធំ​ៗ​ពីរ​នៅ​ក្រុង​ភ្នំពេញ​។
៤.សមាជិក​​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា
 – លោក វ៉ាន់ឌី កាអុន បាន​រួច​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម ហើយ​លោក​បាន​ចូល​ទៅ​ជា​សមាជិក​ «​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​» ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨​។
– ១៩៨១ លោក វ៉ាន់ឌី កាអុន បាន​ទទួល​ការ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋ​។ នៅ​ឆ្នាំ​ដដែល​នេះ លោក​បាន​បង្កើត​វិទ្យាស្ថាន​សង្គម​សាស្ត្រ​ក្នុង​គោលដៅ​សិក្សា​បែប​វិទ្យាសាស្ត្រ​ពី​សង្គម​និង​នយោបាយ ហើយ​លោក​បាន​ដឹក​នាំ​វិទ្យាស្ថាន​​នេះ​រហូត​​ដល់​​ឆ្នាំ​​១៩៨៩​​។
– អ្នក​ស្រាវ​ជ្រាវ​បរទេស​នានា​ដែល​មក​ទស្សនា​ស្រាវជ្រាវ​នៅ​កម្ពុជា​​តែង​​មក​​សាក​សួរ​ និង​គារវកិច្ច​ចំពោះ​លោក​ជានិច្ច ហើយ​អ្នក​ទាំង​នោះ​ស្គាល់​​ម្យ៉ាង​ថា ​លោក​​ជា​​បញ្ញវ័ន្ត​មួយ​​រូប​ក្នុង​របប​ថ្មី​នេះ ហើយ​ម្យ៉ាង​ទៀត​លោក​តំណាង​​ចរន្ត​ទំនើប​​និយម​​ក្នុង​​រដ្ឋ​អំណាច​ និង​បក្ស​។
– ដោយ​មាន​ទំនាស់​​នឹង​រដ្ឋាភិបាល និង​មជ្ឈឹម​បក្ស​កម្មុយនីស្ត​កម្ពុជា លោក​ វ៉ាន់ឌី កាអុន បាន​​​ត្រឡប់​មក​ប្រទេស​បារាំង​វិញ ហើយ​បាន​ទទួល​សិទ្ធិ​ជា​ជន​​ភៀស​​ខ្លួន​​នយោ​បាយ​​​។p-13-biog-nak-006
៥.តំណែង​នានា
– លោក វ៉ាន់ឌី កាអុន បាន​ចូល​បម្រើ​ការងារ​​ជា​អ្នក​សារព័ត៌មាន​​ចូល​និវត្តិន៍​នៃ​វិទ្យុ​បារាំង​​អន្តរជាតិ​​ក្នុង​​កម្មវិធី​​ភាសា​​ខ្មែរ (Radio France Internationale: RFI) ដោយ​លោក​មាន​​ឯក​ទេស​ផ្នែក​សិក្សា​វិភាគ​អក្សរ​សិល្ប៍​ខ្មែរ និង​វិភាគ​សៀវភៅ​ចេញ​ថ្មី​ផ្នែក​​នយោ​បាយ​ សេដ្ឋកិច្ច សង្គម ។ល។
– ទន្ទឹម​នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​ដើម្បី​ដោះ​ស្រាយ​ជីវភាព លោក​បូជា​ពេល​វេលា​​ទំនេរ​លើ​​សំណេរ និង​ការ​ស្រាវជ្រាវ​។ អាស្រ័យ​ដោយ​លោក​ស្គាល់ និង​បាន​រស់​​នៅ​ក្នុង​​របប​​បួន​ធំ​ៗ​នៅ​ស្រុក​ខ្មែរ ទាំង​នេះ​គឺ​ជា​បទ​ពិសោធ​សំខាន់​នាំ​ឲ្យ​លោក​​ផលិត​​បាន​ស្នាដៃ​ជា​សំណេរ​មួយ​ចំនួន ហើយ​ក្នុង​បច្ចុប្បន្ន​នេះ លោក​កំពុង​សរសេរ​និក្ខេបបទ​មួយ​​ក្រោម​ការ​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ Pièrre-Richard Feray នៅ​​សកល​វិទ្យាល័យ Nice ដែល​មាន​ប្រធាន​បទ​ឈ្មោះ ប្រទេស​កម្ពុជា និង​ផល​វិបាក​​ក្នុង​ការ​​ចូល​រួម​រស់​ក្នុង​ពិភព​លោក​ទំនើប (Le Cambodge et ses difficultés d’insertion au monde moderne)​។p-13-biog-nak-005
៦.ស្នាដៃ​និពន្ធ​
– សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ  ភាគ១ ភ្នំពេញ ១៩៧១
– ក្បួនចិត្តសាស្ត្រ សិក្សា ភ្នំពេញ ១៩៧១
– វិភាគទាននៃការសិក្សា ប្រាដកនិយម និងអណ្តែតអណ្តូងនិយម សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរសិក្សាកថា ភ្នំពេញ ឆ្នាំ១៩៧៣
– វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ  ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ វិចាណនិយមតាមរយៈរឿងធនញ្ជ័យ សោកនាដកម្មតាមរយៈរឿងកាកី ភ្នំពេញ ១៩៩១
– សង្គមសាស្ត្រ ភ្នំពេញ ១៩៧៣
– Thmenh Chey en français, étude, Phnom Penh 1973
– សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី  សិក្សាកថាអក្សរសិល្ប៍បារាំង
ភ្នំពេញ ១៩៧៤
– ស្នេហាចុកឈាមរបស់កំលោះវែរទែរ សិក្សាកថាអក្សរសិល្ប៍បារាំង  ភ្នំពេញ ១៩៧៤
– Réflexion sur la littérature khmère en français  étude  Phnom Penh 1981
– រឿងព្រេងបុរាណខ្មែរ ភាគ១  កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ ១៩៨៧
– រឿងព្រេងបុរាណខ្មែរ ភាគ២ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
– កោះបិសាច, រឿងនិទាន ភ្នំពេញ ១៩៨៧
– Cambodge : 1940-1990 La fin d’une époque  essai  Paris, 1991
– Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
– Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
– អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩ ការផ្សាយរបស់អ្នកនិពន្ធ  ភ្នំពេញ ២០១០
– ប្រវត្តិសាស្ត្រកម្ពុជា ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– ប្រវត្តិសាស្ត្រកម្ពុជា ភាគ២ ការផ្សាយរបស់អ្នកនិពន្ធ  ភ្នំពេញ ២០១០– ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី ភ្នំពេញ ២០១២-សុបិននិងការពិត ភាគ២ សមាគមកម្ពុជាអាស៊ី ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា  ភ្នំពេញ ២០១៣។
ភ្នំពេញ ២០១៣។
10525680_734099116636930_4501636019082529018_n54657_385527154858809_298658079_o10386320_734098803303628_8725594555148003163_n10320588_734098839970291_3522503143485810120_n10475223_734098699970305_1675474059269857247_n10257381_734098769970298_3947477903794780437_n10409316_734098963303612_1170359389791501434_n

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan