Saturday, 14 February 2015

អាកប្បកិរិយា ១០ យ៉ាងដែលមនុស្សជោគជ័យមិនដែលធ្វើ



------------
ថ្ងៃ សៅរ៏ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ 

មនុស្សភាគច្រើនតែងតែចង់ដឹងនូវជំហានដែលពួកគេអាចធ្វើ ដើម្បីទទួលបានភាពជោគជ័យ ប៉ុន្តែពួកគេមិនសូវ ជាយកចិត្តទុកដាក់នូវអ្វីដែលជាចំណុចអវិជ្ជមានរបស់ពួកគេ ជាមេរៀនដើម្បីជៀសវាងនោះឡើយ។ 

ខាងក្រោមនេះគឺជាផ្នែកមួយនៃភាពជោគជ័យ ប៉ុន្តែវាមិនមែនជាជំហានដែលនាំឱ្យអ្នកជោគជ័យទេ ប៉ុន្តែវាគឺជាចំណុច ដែលអ្នកត្រូវចៀសវាង ក្នុងដំណើរទៅកាន់ភាពជោគជ័យរបស់អ្នក៖

១. ត្រចៀកស៖

មនុស្សភ្លើ និងមនុស្សល្ងង់មិនដែលទទួលបានជោគជ័យឡើយ ដូច្នេះជាមនុស្សជោគជ័យ អ្នកមិនត្រូវត្រចៀក​សឡើយ។ ចូរអ្នករៀនចោទសួរចំពោះបញ្ហាគ្រប់យ៉ាងដែលអ្នកបានអាន ឬបានឮ ហើយអ្នកត្រូវតែពិចារណា​អំពីប្រភព​នៃចំណេះដឹងទាំងនោះផងដែរ។ 

២. ការភ័យស្លន់ស្លោ៖

ស្ថានភាពប្រថុចញ៉ុចគឺជារឿងធម្មតានៅក្នុងវិស័យជំនួញ។ អ្វីគ្រប់យ៉ាងអាចខុសប្រក្រតីបាន គ្រប់ពេលវេលាទាំងអស់ ដែលអ្នកមិនអាចគ្រប់គ្រងបាន។ បើសិនជាអ្នកមិនអាចគ្រប់គ្រងស្ថានភាពបែបនេះ ដោយរក្សាឱ្យផ្លូវចិត្ត​មានលំនឹង​នោះទេ អ្នកមុខជាបរាជ័យមិនខាន។
៣. ការគាំទ្រផ្កាប់មុខ

៤. ភាពខ្ជិលច្រអូស

រឿងពិតមួយដែលមនុស្សជោគជ័យទន្ទេញជាប់ក្នុងចិត្តនោះគឺ វាជាការងារដ៏លំបាកណាស់ ដើម្បីធ្វើឱ្យសម្រេចការងារ​អ្វីមួយនោះ។ មនុស្សភាគច្រើនគឺជាមនុស្សខ្ជិលច្រអូស អ៊ីចឹងហើយ បានជាមនុស្សភាគច្រើនទាំងនោះ​មិនដែលទទួល​បានភាពជោគជ័យឡើយ។
 
៥. គំនិតឥតបានការ៖

Steve Jobs បាននិយាយថា “អ្វីដែលមនុស្សជោគជ័យខុសពីមនុស្សមិនជោគជ័យ​នោះគឺការតាំងចិត្តដ៏​មុតមាំ​នោះឯង” ហើយបើអ្នកមិនមានជំនក់ចិត្តនឹងអ្វីដែលអ្នកធ្វើទេនោះ នោះចិត្តអ្នកនឹងមិនតាំងមាំជាមួយវាទេ។ តើអ្នកធ្វើ​យ៉ាងដូចម្ដេចទើបបាននូវលទ្ធផលជាទីពេញចិត្តត្រឹមតែមួយ ពព្រិចភ្នែកនោះ? វាមិនអាចទេ។ 

៦. ឆេវឆាវ៖

មានរឿងជាច្រើនដែលអ្នកត្រូវប្រឈម ដូចយ៉ាង ភាពច្រណែនឈ្នានីស ភាពអាម៉ាស់ ការបាត់បង់ការងារ ។ល។ បើសិនជាអ្នកប្រតិកម្មតមទាំងកំហឹងនោះ អ្នកនឹងធ្វើឱ្យអ្នកដទៃឈឺចាប់ ហើយរឿងនេះហើយដែល​នឹងបំផ្លាញ​អាជីព្វរបស់អ្នក។ 

៧. ភាពអាត្មានិយម៖

ត្រឹមតែភាពអាត្មានិយមតែមួយមុខ គឺវាគ្រប់គ្រាន់ហើយដែលធ្វើឱ្យអ្វីគ្រប់យ៉ាងរបស់អ្នករលាយបាន។ ភាពជោគជ័យ​ទាំងអស់ត្រូវតែឈរលើប្រយោជន៍រួម ព្រោះសហការីដ៏ល្អរបស់​អ្នកទេដែលបានជួយឱ្យអ្នកក្លាយ​ជាសហគ្រិន​ដ៏ល្បីឈ្មោះម្នាក់។ 

៨. រស់នៅក្នុងអតីត ឬអនាគត៖

ជីវិតដែលពិតប្រាកដគឺមានតែមួយខណៈនៃខ្យល់ដង្ហើមចេញចូលរបស់អ្នកតែប៉ុណ្ណោះ។ ដង្ហើមដែលអ្នកបានដកកន្លង​ទៅរួច វាគឺជាដង្ហើមក្នុងពេលអតីតកាល រីឯដង្ហើមដែលអ្នកមិន ទាន់បានដកគឺជាដង្ហើមអនាគតកាល។ អ្នកមិនអាចធ្វើ​អ្វីបានទេចំពោះដង្ហើមទាំងពីរនេះ ប៉ុន្តែ ដង្ហើមបច្ចុប្បន្ននេះហើយ គឺជាជីវិតពិតរបស់អ្នក។ យើងអាចរៀនសូត្រពី​អតីតកាល ហើយអាចស្រមៃប្រមើលមើលអំពីអនាគតកាល ប៉ុន្តែសកម្មភាពក្នុងពេលបច្ចុប្បន្នតែមួយគត់ដែល អាចនាំយើងទៅដល់គោលដៅនៅពេលអនាគតបាន។ 

៩. ភាពព្រងើយកន្តើយ៖

អ្នកធ្លាប់តែឮគេនិយាយថា ធ្វើអ្វីក៏បានដែរ វាមិនអីនោះទេ វាល្អហើយ កុំបារម្ភអី។ ប៉ុន្តែមនុស្ស ដែលជោគជ័យគេមិន​ដែលប្រើពាក្យទាំងនេះទេ។ 

១០. ងាយប៉ះទង្គិច៖

បើសូម្បីតែការរិះគន់តិចតួចក៏អាចធ្វើឱ្យអ្នកឈឺចាប់បានដែរនោះ តើអ្នកអាចនឹងដើរដល់គោលដៅ​របស់អ្នកបាន​ដោយរបៀបណា? អ៊ីចឹងហើយបានជាអ្នកជំនួញភាគច្រើនជាមនុស្ស ដែលមានភាពរួសរាយរាក់ទាក់ និងចេះឱន​លំទោន ប៉ុន្តែពួកគេដើរសំដៅគោលដៅរបស់ពួកគេយ៉ាងស្វាហាប់ ដោយមិនសូវខ្វល់អំពីការរិះគន់ ឬការតិះតៀន​ដែលពួកគេយល់ថាជារឿងគ្មានប្រយោជន៍នោះទេ៕

---------
Source:http://www.everyday.com.kh/article/37086.html

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan