Monday, 2 February 2015

ញាក់សាច់! បវរកញ្ញា ជាប់លេខ២ ស្ទុះទៅទាញ ម្កុដពីលើក្បាល បវរកញ្ញា លេខ១ រួចគប់ចោល ស្រស់ៗ នៅលើឆាក (មានវីដេអូ)

ប្រេស៊ីល៖ វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើល និង កម្រកើតមានឡើងមួយ នៅក្នុងកម្មវិធី ប្រឡង បវរកញ្ញា ដែលបេក្ខនារី ជាប់ចំណាត់ថ្នាក់ លេខ២ ស្រាប់តែមាន ការខឹងសម្បារ ស្ទុះទៅទាញ ម្កុដពីបេក្ខនារី ជាប់លេខ១ នៅលើឆាក និង គ្រវែងចោល នៅនឹងមុខ ទស្សនិកជន ជាច្រើននាក់។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍សឹង តែមិនគួរឲ្យជឿ មួយនេះ បានកើតឡើង នៅក្នុងការប្រកួត ប្រឡងបវរកញ្ញា Amazon ឆ្នាំ២០១៥ នៃប្រទេស ប្រេស៊ីល ដែលជ័យលាភី លេខ១ ត្រូវធ្លាក់ទៅលើ នាង Carolina Toledo វ័យ ២០ឆ្នាំ ឯលេខ២ គឺនាង Sheislane Hayalla វ័យ ២៣ឆ្នាំ។

រូបភាពៈ សកម្មភាព ដែលនាង Hayalla ស្ទុះទៅទាញ ម្កុដពីលើក្បាល នាង Carolina
ការប្រកាស លទ្ធផលជ័យលាភី ដែលបានធ្វើឲ្យ បេក្ខនារី ជាប់លេខ២ គឺនាង Hayalla ស្ទុះទៅទាញ ម្កុដពីលើក្បាល នាង Carolina និងគ្រវែងចោល បានធ្វើឲ្យ បេក្ខនារី ផ្សេងៗទៀត និង ទស្សនិកជន ជាច្រើន បានស្រឡាំងកាំង ចំពោះទិដ្ឋភាព ដ៏កម្របែបនោះ តែក្រោយមក អ្នករៀបចំកម្មវិធី ក៏ប្រឹងប្រែងសម្រួល បរិយាកាសឡើងវិញផងដែរ។
នាង Hayalla បានអះអាងថា មូលហេតុ ដែលនាងធ្វើបែបនេះ ក៏ព្រោះតែដៃគូ របស់នាង ដែលជាប់លេខ១ នោះប្រើលុយ ទិញយកតំណែង មួយនេះពីនាង ហើយនាងក៏ចង់ បង្ហាញទៅដល់ ទស្សនិកជន ទាំងអស់ថា លុយគឺមិនអាច ទិញរបស់គ្រប់យ៉ាងនោះទេ។ ជាចុងក្រោយនាង Hayalla ក៏បាននិយាយ ពាក្យមួយឃ្លាថា “បេក្ខនារីម្នាក់នោះ មិនសមនឹង ទទួលបាន ចំណាត់ថ្នាក់ លេខ១ ឡើយ”។
ចំណែកឯ នាង Carolina បេក្ខនារីចំណាត់ ថ្នាក់លេខ១ មិនបានធ្វើ អត្ថាធិប្បាយ ជុំវិញហេតុការណ៍ នេះឡើយ ដោយគ្រាន់តែ លើកឡើងថា “នេះគឺជា រឿងដ៏ហួសហេតុមួយ ខ្ញុំពិតជាមិន ដឹងរកពាក្យ អ្វីមកបរិយាយ ពីអារម្មណ៍របស់ ខ្ញុំឡើយ”។ ទោះជាយ៉ាងណា ក៏ដោយនាង Hayalla កំពុងត្រូវបាន ក្រុមគណៈកម្មាការ រៀបចំកម្មវិធី ប្រឡងបវរកញ្ញា នេះពិភាក្សាគ្នា អំពីការសម្រេច ដាក់ពិន័យចំពោះ ទង្វើមិនគប្បី របស់នាង បែបនេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពៈ នាង Carolina (ឆ្វេង) ឯនាង Hayalla (ស្តាំ)


Source:khmerload.

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan