Monday, 2 February 2015

តែ​មួយ​ភ្លែត​នឹង​​ដឹង​ថា ​កម្មវិធី​កម្ចាត់​មេរោគ (Anti-Virus) នៅ​លើ​​កុំព្យូទ័រ​របស់​អ្នក​ចាប់ Virus បាន​ឬ​មិន​បាន​




មេរោគ​កុំព្យូទ័រ (virus) បើ​មិន​ប្រយ័ត្ន​ទេ នោះ​នឹង​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លោក​អ្នក​បាន។ចំពោះ​អ្នក​ប្រើប្រាស់​ធម្មតា ដែលការងារ​មិន​សូវ​ជា​ពឹងផ្អែក​លើ​កុំព្យូទ័រ​ នោះ​មិន​ចោទ​ជា​បញ្ហា​ទេ ដោយឡែក លោក​អ្នក​ដែល​ចាត់ទុក​កុំព្យូទ័រ​ជា​កំណប់ទ្រព្យ ជា​ប្រភព​ផ្ទុក​ឯកសារ​សំខាន់ៗ​មិន​អាច​បាត់បង់​បាន​វិញ គឺ​ប្រាកដ​ជា​មាន​ការ​ព្រួយបារម្ភ និង​រក​ដំណោះស្រាយ​សុវត្ថិភាព​ដើម្បី​ការពារ​ពី​មេរោគ​កុំព្យូទ័រ​មិន​ខាន។ វិធីសាស្ត្រ​ដ៏​សាមញ្ញ និង​ងាយស្រួល​ជាង​គេ​គឺ ដំឡើង Anti-Virus។ យ៉ាងណា កម្មវិធី​កម្ចាត់​មេរោគ​មួយ​ចំនួន ទោះបី​បាន​ដំឡើង​ហើយ​ក៏​ដោយ ប៉ុន្តែ​ពុំ​មាន​ប្រសិទ្ធភាព​អាច​ចាប់​មេរោគ (Scan virus) បាន​នោះ​ទេ ដូច​គេ​ថា បាន​តែ​ល្អ​មើល មិន​ល្អ​ស៊ី។

តើ​ដើម្បី​ធ្វើតេស្ត ចង់​ដឹង​ថា Anti-Virus របស់​អ្នក ដំណើរការ​នូវ​មុខងារ​ស្កេន​មេរោគ​ឬ​អត់ ត្រូវ​ធ្វើ​ដូចម្ដេច? មិន​ពិបាក​ទេ សូម​មក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

១) បើក​កម្មវិធី Notepad ដែល​មាន​នៅ​លើ​កុំព្យូទ័រ (Windows) ស្រាប់ ដោយ​ចូល​ទៅ Start ហើយ​វាយ​ឈ្មោះ​កម្មវិធី Notepad រួច​ចុច Enter។

២) កម្មវិធី Notepad នឹង​បើក​ឡើង ត្រង់​នេះ សូម​សរសេរ ឬ​ចម្លង (copy) ឃ្លា​ខាង​ក្រោម​ទៅ past ក្នុង Notepad៖

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

៣) បន្ទាប់​មក​រក្សា​ទុក (save) ដោយ​កំណត់​ប្រភេទ​ឯកសារ (extension) ជា “*.exe” (ឧទាហរណ៍៖ Virus.exe) ជា​ការ​ស្រេច។ (កំណត់​សម្គាល់៖ ប្រសិន Anti-Virus មាន​ប្រសិទ្ធភាព វា​នឹង​ចាប់​យក file ដែល​ទើប​បង្កើត​នេះ ផ្ទុយ​ទៅ​វិញ​ប្រសិន​ពុំ​មាន​អ្វី​កើត​ឡើង នោះ​មាន​ន័យ​ថា Antivirus របស់​អ្នក​គ្មាន​ប្រសិទ្ធភាព​ឡើយ)៕ ប្រសិន​ប្រិយមិត្ត​​មាន​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​គន្លឹះ​ដូច​នេះដែរ សូម​ចូលរួម​បញ្ចេញ​មតិ​ យោបល់​នៅ​ក្នុង​ប្រអប់ commend ខាងក្រោម​ទាំង​អស់​គ្នា។



ដោយ៖ លី ឈៀន
ប្រភព៖​ techyleakz, antivirus.about/thebnews

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan