Wednesday, 14 January 2015

វិធី​រក​ប្រាក់​តាម​ YouTube ដោយ​ខ្លួន​ឯង​ មិន​ខ្លាច​​ត្រូវ​គេ​បោក​

15 Jan, 2015
ធ្លាប់​បង្ហោះ​វីដេអូ​លើ​ YouTube នឹង​គេ​ដែរ​ តែ​មិន​ដែល​បាន​ប្រាក់​​មក​វិញ​​​មែន​ទេ? តាម​ពិត​ ​ការ​រក​ប្រាក់​តាម​ YouTube​ ​មិន​មែន​ជា​រឿង​លំបាក​ ​ តែ​ក៏​មិន​បាន​ន័យ​ថា​ងាយ​ផុយ​ៗ​ដូច​ការ​ឃោសនា​​បោក​ប្រាស់​របស់​ជន​មួយ​ចំនួន​នោះ​ឡើយ​។ ពិត​ណាស់ ​អ្នក​ត្រូវ​ពឹង​លើ​ចំណេះ​ដឹង សម្ភារៈ ​និង​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ ដើម្បី​អាច​​រក​ប្រាក់​​បាន​យ៉ាង​ច្រើន​ដូច​តារា YouTube ល្បី​ៗ​ជា​ច្រើន​នៅ​លើ​ពិភព​លោក។ ខាង​ក្រោម​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ឲ្យ​អ្នក​រក​ប្រាក់​​តាម​រយៈ YouTube បាន៖


YouTubeRich

>
១. ត្រូវ​បង្កើត​គណនី​ YouTube


670px-Earn-Money-on-YouTube-Step-1

ការ​បង្កើត​គណនី​ YouTube (YouTube Channel)  ​ជា​ការ​ចាប់​ផ្តើម​​​រក​ប្រាក់​ (លើ YouTube)។ ​បើ​សិន​ជា​អ្នក​មាន​គណនី​ Gmail ហើយ​​ អ្នក​គ្រាន់​តែ​ Sign in ចូល​ទៅ​ក្នុង​គណនី​នោះ​ បន្ទាប់​មក​៖
-អ្នក​ត្រូវ​​ដាក់​ឈ្មោះ​គណនី YouTube របស់​​អ្នក​ឲ្យ​មាន​ភាព​ទាក់ទាញ។ ឈ្មោះ​កាន់​តែ​ខ្លី​ ពីរោះ​ស្ដាប់​ និង​ Original (ឈ្មោះ​មិន​ស្រដៀង​​​​​​គណនី​ផ្សេង​) និង​កាន់​តែ​ទាក់ទាញ​​ ហើយ​​ងាយ​ចាំ។
-ត្រូវ​ចាំ​ថា​ឈ្មោះ​​គណនី​ YouTube របស់​អ្នក​ត្រូវ​​​មាន Keyword មួយ​ដែល​ងាយ​នឹង​ Search (ឧ. Cute Girls Hairstyles) ហើយ​ឈ្មោះ​នោះ​ក៏​ត្រូវ​​ស៊ី​នឹង​គោលការណ៍​នៃ​ Content របស់​អ្នក​ដែរ។ ឧទាហរណ៍​ ឈ្មោះ​​គណនី YouTube របស់​អ្នក​ឈ្មោះ Cute Girls Hairstyles ដូច្នេះ​គ្រប់ Content (វីដេអូ) ទាំង​អស់​ត្រូវ​និយាយ​ពី​ការ​ធ្វើ​ម៉ូដ​សក់។

២. Upload វីដេអូ


670px-Earn-Money-on-YouTube-Step-2


អ្នក​ត្រូវ Upload វីដេអូ​​មាន​គុណភាព​ច្បាស់ និង​មិន​វែង​ពេក​នោះ​ទេ តែ​ពេល​ខ្លះ​វា​អាស្រ័យ​លើ​​ប្រភេទ​វីដេអូ​ដែល​អ្នក​​ចង់​ Upload ដែរ។ មួយ​វិញ​ទៀត ​អ្នក​ត្រូវ​ព្យាយាម​ Upload វីដេអូ​ឲ្យ​បាន​ទៀង​ទាត់​ផង​ដែរ ទោះ​បី​​ជា​វីដេអូ​ដំបូង​របស់​អ្នក​មិន​សូវ​ល្អ​ក៏​ដោយ​​ក្តី​។ ​មាន​ចំណុច​ទាក់​ទង​ផ្សេង​ទៀត​ត្រូវ​ចង​ចាំ៖
-ធ្វើ​ឲ្យ​​រាល់​វីដេអូ​របស់​អ្នក​មាន​គុណភាព​ ដោយ​ប្រើ​កាមេរ៉ា​ទំនើប និង​ប្រើ​ Software ល្អ​ៗ​ក្នុង​ការ​កែ​ (Edit) វីដេអូ ឬ​ក៏​សុំ​ជំនួយ​ពី​មិត្ត​ភ័ក្តិ​ជំនាញ​ IT​។
-ដូច​ដែល​បាន​និយាយ​ខាង​លើ​ ការ​ Upload វីដេអូ​ទៀងទាត់ ​​និង​មាន​កាលវិភាគ​ច្បាស់​លាស់​ ប្រាកដ​ជា​​ទាក់​ទាញ​អ្នក​ចូល​ទស្សនា​កាន់​តែ​ច្រើន​។ ​
​-ត្រូវ​ប្រាកដ​ថា​​ចំណង​ជើង​នៃ​វីដេអូ​របស់​អ្នក មាន​ Keyword មួយ​ដែល​ងាយ​នឹង​​ Search រក​។ លើស​ពី​នេះ​ ត្រូវ​មាន​ការ​សរសេរ​ពិពណ៌នា​ណា​មួយ​នៅ​ពី​ក្រោម​​វីដេអូ​ដែល​បាន​ Upload (សម្រាប់​​ជា​ការ​ពន្យល់​បន្ថែម)​។ ​​​

៣. បង្កើន​អ្នក​ចូល​មើល​វីដេអូ​របស់​អ្នក


mmmm

កាល​ណា​​​មាន​អ្នក​ចូល​ទស្សនា​វីដេអូ​របស់​អ្នក​កាន់​តែ​ច្រើន​ នោះ​អ្នក​នឹង​អាច​រក​ប្រាក់​បាន​​ច្រើន​ដូច​គ្នា​។ វីធី​ដែល​​ធ្វើ​ឲ្យ​គណនី​របស់​អ្នក​មាន​អ្នក​មើល​ច្រើន គឺ​ត្រូវ​ធ្វើ​ឲ្យ​វីដេអូ​​នោះ​​​ទាក់​ទាញ។ បន្ថែម​ពី​នេះ​អ្នក​ត្រូវ៖
-Share វីដេអូ​របស់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ (ជាពិសេស​ Facebook) និង Tag វា​ឲ្យ​មិត្ត​ភក្តិ​។
-ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​​អ្នក​ទស្សនា​តាម​រយៈ​ការ​ឆ្លើយ​តប​ទៅ​នឹង​ Comment របស់​ពួក​គេ តែ​មិន​មែន​ជា​ការ​ឆ្លើយ​តប​ជេរប្រទេច​ចំពោះ Comment រិះគន់​នោះ​ឡើយ។

៤. Monetize វីដេអូ​​


Screen-shot-2012-08-25-at-4.58.44-PM


* Monetize មាន​ន័យ​ថា​អ្នក​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់ Ads លើ​វីដេអូ​របស់​អ្នក ដើម្បី​ទទួល​បាន​ប្រាក់។
– ដើម្បី​ Monetize វីដេអូ​ អ្នក​ត្រូវ​ចុច​លើ Video Manager ហើយ​ចុច​​លើ​សញ្ញា​ “$” នៅ​ខាង​ផ្នែក​ខាង​ស្តាំ​នៃ​តារាង​វីដេអូ​ ហើយ​ធីក​ទៅ​លើ​ប្រអប់​ “Monetize with Ads”។ កាន់​តែ​ច្បាស់​​ពី​របៀប​ Monetize សូម​ទស្សនា​វីដេអូ៖
See  youtube  click here 
<!--
--------------------------------------------
Source:http://news.sabay.com.kh/article/229454

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan