HRW document: 30 Years of Hun SenViolence, Repression, and Corruption in Cambodia
![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទពាណិជ្ជកម្ម នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ តុលា ២០១៤។ RFA/An Sithav |
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញរបាយការណ៍ថ្មីមួយនៅថ្ងៃទី១៣ មករា ស្ដីពីរយៈពេល ៣០ឆ្នាំរបស់លោក ហ៊ុន សែន។ ក្នុងរបាយការណ៍ដែលមានកម្រាស់ជាង ៧០ទំព័រ បានរៀបរាប់ពីជីវិតក្នុងឆាកនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចកាន់កាប់អំណាចបានយូរ គឺនឹងចូលដល់ ៣០ឆ្នាំនៅថ្ងៃទី១៤ ខែមករា នេះ។
អង្គការនេះបង្ហាញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមអ្នកដឹកនាំកាន់តំណែងយូរៗដទៃទៀតក្នុងពិភពលោក។ អង្គការនេះបានចាត់ទុក លោក ហ៊ុន សែន ថា ជាមេដឹកនាំកាន់អំណាចយូរ ដោយប្រើប្រាស់មធ្យោបាយសំខាន់ៗមួយចំនួន រួមមាន ការប្រើអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។
ក្នុងនាមជានាយករដ្ឋមន្ត្រី ជំនួសអោយការប្រើប្រាស់តួនាទីដើម្បីកែលំអវិស័យសុខាភិបាល ការអប់រំ និងបទដ្ឋានរស់នៅរបស់ពលរដ្ឋ លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅវិញ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម និងការជួបប្រជុំ រួមទាំងការបង្កើតបណ្ដាញស៊ើបការណ៍ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណមតិ។
យុទ្ធសាស្ត្រចម្បងជាងគេរបស់ លោក ហ៊ុន សែន គឺគំរាមកំហែង និងប្រើប្រាស់កម្លាំង។ ក្នុងពេលដែលលោក ហ៊ុន សែន កាន់អំណាច មានសកម្មជននយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន មេដឹកនាំសហជីពជាច្រើននាក់ត្រូវបានសម្លាប់ដោយចេតនានយោបាយ។ ករណីខ្លះ ឃាតកត្រូវគេស្គាល់ ប៉ុន្តែពុំត្រូវបានស៊ើបអង្កេត ចោទប្រកាន់ ឬដាក់ទោសឡើយ។
មកដល់ពេលនេះនៅមិនទាន់មានប្រតិកម្មតបយ៉ាងណាពីមន្ត្រីរដ្ឋាភិបាល ចំពោះរបាយការណ៍នេះនៅឡើយ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយយប់នេះ..
07:40
Unknown

Posted in: 






0 comments:
Post a Comment