គេហទំព័រទេសចរណ៍អន្តរជាតិឈ្មោះថា tripzilla បានដាក់បញ្ចូលប្រាសាទអង្គរវត្តក្នុងចំណោមសម្បត្តិបេតិកភណ្ឌចំនួន ២០ផ្សេងទៀតជាដែលស្រស់ស្អាតបំផុតនៅលើពិភពលោកសម្រាប់ភ្ញៀវទេសចរណ៍ទៅកម្សាន្ត និងផ្ដិតយករូបភាពប្លែកៗនៅទីនោះ។
បេតិកភណ្ឌដ៏ស្រស់ស្អាតបំផុតទាំង២០ ក្រៅពីប្រាសាទអង្គរវត្តរបស់កម្ពុជាមានប្រាសាទ Acropolis របស់ប្រទេសក្រិក ទីក្រុង Bagan របស់មីយ៉ាន់ម៉ា កោះហ្កាឡាប៉ាហ្គោ (Galápagos Islands)ប្រទេសអេក្វាឌ័រ ឧទ្យានជាតិហ្គោរ៉េម៉េ( Göreme National Park) ប្រទេសទួរគី តំបន់ថ្មប៉ប្រះទឹក(Great Barrier Reef )នៅអូស្ត្រាលី តំបន់វិហារសាសនាហិនឌូ(Hampi)នៅឥណ្ឌា ឧទ្យានជាតិអីហ្គូស៊ូ(Iguazu National Park)នៅប្រេសស៊ីល និង អាហ្សង់ទីន ឧទ្យានជាតិទឹកករ (Los Glociares National Park )នៅអាហ្សង់ទីន ទីក្រុង Machu Picchu នៅប្រទេសប៉េរូ ផ្ទះវីឡា Mont-saint-Miche នៅប្រទេសបារាំង និងតំបន់ផ្សេងៗទៀតដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ទៅកំសាន្ត ។
ប្រាសាទអង្គរវត្តត្រូវបានព្រះរាជាសម័យដើម បង្គាប់ឲ្យគេសាងសង់ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ដែលជាទេវៈមួយអង្គ នៅក្នុងព្រហ្មញ្ញសាសនា ព្រោះព្រះរាជាខ្មែរសម័យនោះ ទ្រង់បដិបត្តិតាមព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ពីឆ្នាំ១១១៣-១១៥០៕
អត្ថបទ ៖ ចាន់ សុខ នាង

ប្រភព៖ http://magazine.tripzilla
0 comments:
Post a Comment