ក្រុមហ៊ុននាំចេញអង្ករលំដាប់អន្តរជាតិនៅកម្ពុជាងាកមកវិនិយោគទៅលើអង្ករសរីរាង្គដែលជាទិសដៅថ្មីក្នុងការវាយលុកទីផ្សារអន្តរជាតិនាឆ្នាំ២០១៥នេះ ខណៈដែលស្ថានភាពនៃការនាំចេញនាឆ្នាំ២០១៤ សរុបបានចំនួន ៣៨៨.០៦១ តោន កើនឡើងបាន ២,២ % ធៀបទៅឆ្នាំ២០១៣ មានចំនួន ៣៧៨.៨៥៦ តោន។
ប្រធានក្រុមហ៊ុនអេមរុ រ៉ាយខេមបូឌា (AMRU RICE) លោក សុង សារ៉ន ឱ្យ TheBNEWS ដឹងនៅព្រឹកនេះថា នៅឆ្នាំ២០១៥នេះក្រុមហ៊ុនបាននិងកំពុងតែពង្រីកការវិនិយោគ ទៅលើការនាំចេញអង្ករសរីរាង្គ និង អង្ករសំរូប បន្ថែមទៅលើការនាំចេញអង្ករចំរុះ ក្នុងគោលបំណងលើកំពស់តម្លៃអង្ករនៅកម្ពុជាស្របពេលដែលប្រទេសថៃ មីយ៉ាន់ម៉ា និងវៀតណាម ទទួលបានការនាំចេញ រួចពន្ធដូចគ្នានឹងកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លោកបន្តថា ៩០% នៃការនាំចេញអង្ករពីក្រុមហ៊ុនអេមរុរ៉ាយ គឺនាំទៅកាន់សហភាពអឺរ៉ុប ហើយគម្រោងនាំចេញនាឆ្នាំ២០១៥ នេះ ក្រុមហ៊ុនក៏គ្រោងសម្រេចឱ្យបានចន្លោះពី ៦ ទៅ ៧ ម៉ឺនតោន។
ចំពោះការបង្វែរទិសមកវិនិយោគអង្ករសរីរាង្គនិងអង្ករសំរូបនេះ លោក សារ៉ន ថ្លែងថា ដោយសារប្រទេសដែលរួចពន្ធនៃការនាំចេញមាន វៀតណាម និង មីយ៉ាន់ម៉ា មិនទាន់មានលទ្ធភាពសម្រាប់ការនាំចេញប្រភេទអង្ករទាំងពីរនេះនៅឡើយនោះទេ ស្របពេលដែលតម្រូវការនៃការនាំចូលប្រភេទអង្ករចំរុះត្រូវបានកំណត់សម្រាប់ប្រទេសនៅសហភាពអឺរ៉ុប ដែលធ្វើឱ្យការផ្គត់ផ្គង់ពីប្រទេសនៅតំបន់អាស៊ី ទៅកាន់ប្រទេសទាំងនោះច្រើនហួសតម្រូវការ ។ លោកបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចេញអង្ករសរីរាង្គ និងសំរូបទៅកាន់ ប្រទេសរុស្សី ប្រទេសបេឡារុស្ស និងប្រទេសប៉ូឡូញ ។
ប្រធានក្រុមហ៊ុនខ្មែរហ្វូត(Khmer Food) និង ជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឧកញ៉ា គឹម សាវុធ ឱ្យ TheBNEWS ដឹងដែរថា កម្ពុជាក៏គួរតែពង្រីកការនាំចេញប្រភេទអង្ករក្រអូប(ផ្ការំដួល)ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិកនិងចិន គឺមានសក្ដានុពលខ្លាំងសម្រាប់កម្ពុជា។ លោកបន្ថែមថានៅឆ្នាំ២០១៥នេះក្រុមហ៊ុនខ្មែរហ្វូតគ្រោងនឹងនាំអង្ករចេញឱ្យបាន៦៥០០០តោនដោយចាប់យកប្រទេសប៉ូឡូញជាទីផ្សារសំខាន់ជាងគេរបស់ក្រុមហ៊ុនសម្រាប់ការនាំចេញ ។
តាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជាប្រចាំឆ្នាំ២០១៤ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករឱ្យដឹងថា នៅឆ្នាំ២០១៤ នេះសហភាពអឺរ៉ុបនៅតែជាប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងនោះប្រទេសបារាំងជាប់ចំណាត់លេខ១ នាំចេញបានចំនួន ៧០០៧៧តោន, ទី២ ប្រទេស ប៉ូឡូញ ចំនួន ៥៥៩៣៨ តោន និងទី៣ ប្រទេសហូឡង់ចំនួន ៣២០៤ តោន ។ ដោយឡែកការនាំចេញនៅតំបន់អាស៊ានឯណេះវិញប្រទេសម៉ាឡេស៊ីច្រើនជាងគេមានចំនួន ៤៨១២០ តោន ប្រុយណេ ៣៥០៧ តោន និង សិង្ហបុរីមានចំនួន ៣២៣៩ តោន។
នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំណាត់ថ្នាក់លេខ១បានទៅលើក្រុមហ៊ុនខ្មែរហ្វូត ដោយនាំចេញបាន ៤៥៧៦៦តោន លេខទី២បានទៅលើក្រុមហ៊ុនអេមរុរាយ(Amru Rice)នាំចេញបានចំនួន ៤៣០៦៤ តោន និង លេខ៣បានទៅលើក្រុមហ៊ុនបៃតងកម្ពុជា(Baitang Kampuchea) បានចំនួន២៨ ៧១៤ តោន ៕
អត្ថបទ ៖ ចាន់ សុខ នាង

0 comments:
Post a Comment