
របាយការថ្មីមួយ KGI បានបង្ហាញថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់ប្រព័ន្ធខួរក្បាលដែលផលិតដោយខ្លួនឯងលើ Mac។

ក្រុមហ៊ុន Apple បានប្រកាសភ្ជាប់ប្រព័ន្ធដំណើរការដែលផលិតដោយខ្លួនឯងមានសក្តានុភាពខ្លាំងជាងប្រព័ន្ធដំណើរការខួរក្បាល Trail-based Atom និង Core i3 របស់ក្រុមហ៊ុន Intel។ សម្រាប់ MacBook Air បច្ចុប្បន្នមានភាពល្បីល្បាញយ៉ាងខ្លាំងជាមួយនឹងប្រព័ន្ធខួរក្បាល Core i5។ គ្រាន់តែឃើញប្រព័ន្ធខួរក្បាល Core i5 នោះ អ្នកប្រើប្រាស់បានចាប់អារម្មណ៍ និងទទួលទិញយកប្រើប្រាស់មានចំនួនច្រើនបំផុត។ នេះជាមូលហេតុដែលក្រុមហ៊ុន Apple បានសម្រេចចិត្តប្រើ Ax-based AP ដើម្បីគ្រប់គ្រងសមត្ថភាពផលិតផល។ សម្រាប់ក្រុមហ៊ុន Samsung វិញបានសំងំផលិតប្រព័ន្ធដំណើរការ ប៉ុន្តែមិនទាន់បានដាក់ប្រើប្រាស់នៅឡើយ។

ពាក់ព័ន្ធនឹងការភ្ជាប់ប្រព័ន្ធដំណើរការផលិតដោយខ្លួនឯង ក្រុមហ៊ុន Apple នឹងភ្ជាប់វាប្រើក្នុងឆ្នាំ 2106។ បកក្រោយបន្តិចកាលពីឆ្នាំ 1980 ក្រុមហ៊ុន Apple ក៏ធ្លាប់បរាជ័យម្តងរួចមកហើយក្នុងការផលិត quad-core CPU។
ប្រភព៖App/itcity
0 comments:
Post a Comment