
<
ប្រព័ន្ធប្រតិបត្តិការ Android គឺជាប្រព័ន្ធប្រតិបត្តិការមួយដែលដំនើរការនៅលើស្មាតហ្វូន និងថេប្លេត ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនបំផុតក្នុងចំនោមប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ហើយមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលបានជ្រើសរើសប្រព័ន្ធប្រតិបត្តិការ Android នេះយកទៅប្រើប្រាស់នៅលើម៉ូឌែលទូរស័ព្ទរបស់ពួកគេ ដូចជា ក្រុមហ៊ុន Samsung, Motorola, LG, Sony និងមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។
1. អាប់ដេតប្រព័ន្ធប្រតិបត្តិការរបស់អ្នក
នេះក៏ជាចំនុចសំខាន់ដែល សំរាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ត្រូវតែអាប់ដេតប្រព័ន្ធប្រតិបត្តិការចុងក្រោយ ដោយសារការអាប់ដេតថ្មីតែងតែមានមុខងារថ្មីៗ និងកាន់តែធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការប្រើប្រាស់ ហើយក៏មានការជួសជុលថ្មីដែលមាននៅលើប្រព័ន្ធប្រតិបត្តិការចាស់ដែរ។ អ្នកអាចចូលទៅកាន់ Setting -> About device -> Software update បន្ទាប់ចុចត្រង់ Check update បើសិនជាមានការអាប់ដេតថ្មី អ្នកត្រូវអាប់ដេតភ្លាម។
អ្នកត្រូវចូលទៅកាន់ Setting ->Security បន្ទាប់អូសចុះក្រោមអ្នកនឹងឃើញ Unknown Sources ដូចនេះអ្នកត្រូវដោះធីកចេញពីប្រអប់នោះ ជាការស្រេច។ ដូចនេះអ្នកមិនអាចដំឡើងកម្មវិធីផ្សេងៗដែលអ្នកដោនឡូដមកពីប្រភពដែលមិនច្បាស់លាស់បានទៀតហើយ។
បន្ទាប់ពីអ្នកចុចពាក្យ Install កម្មវិធីអ្វីមួយនឹងមានលោតផ្ទាំងមួយដែលបង្ហាញពីតម្រូវការរបស់កម្មវិធីមួយនោះ ដូចនេះអ្នកត្រូវចាប់អារម្មណ៏ ហើយមើលឲ្យច្បាស់ មុនពេលចុចពាក្យ Accept។
បើសិនជាមិត្តអ្នកអាននៅតែមិនទាន់ទុកចិត្ត យើងបានណែនាំកម្មវិធីកម្ចាត់ និងទប់ស្កាត់មេរោគមួយចំនួនទៀតសំរាប់មិត្តអ្នកអាន ហើយមានដូចជា ៖
ដូចនេះមិត្តអ្នកអានជ្រើសរើសកម្មវិធីណាមួយក៏បានក្នុងចំណោមកម្មវិធីទាំងនេះ ដែលអ្នកពេញចិត្ត ហើយអាចឲ្យអ្នកទុកចិត្តបាន។
មិត្តអ្នកអានត្រូវតែឧស្សាហ៏ចាប់អារម្មណ៏ ការប្រើប្រាស់របស់អ្នក ដូចជានៅពេលដែលអ្នកធ្វើការផ្ទេរឯកសារពីឧបករណ៏ផ្សេងៗដូចជាទូរស័ព្ទ ឬកុំព្យូទ័រ តាមរយៈខ្សែ ឬតាមរយៈប្លូធូស ឬដោនឡូដអ្វីមួយពីអ៊ីនធើណេត ឬដំឡើងកម្មវិធីណាដែលគ្មានប្រភពច្បាស់លាស់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ទូរស័ព្ទអ្នកដោយមិនដឹងខ្លួនបានដែរ ដូចនេះសូមមិត្តអ្នកអានព្យាយាមសង្កេតថាតើទូរស័ព្ទរបស់អ្នកខុសប្លែកពីមុនឬអត់ ហើយមានអ្វីប្លែកព្យាយាមបំផ្លាញទិន្នន័យរបស់អ្នក ឬបាត់បង់ទិន្នន័យដោយមិនដឹងមូលហេតុក៏ថាបាន។
ប្រភពៈ Cambo-Report
ដោយៈ Hong
1 comments:
I Love your article. You cant visit my website
clean master sage droid app?
Post a Comment