ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រជំនាន់ និងចុងក្រោយគេបង្អស់ Windows 10 របស់ក្រុមហ៊ុន Microsoft បានប្រកាសចេញអោយយើងទាំងអស់គ្នាបានដឹង និងស្គាល់កាលពីថ្ងៃទីអង្គារ ទី 30 ខែកញ្ញាកន្លងទៅថ្មីៗនេះ តែវាមិនមែនជា Windows ផ្លូវការនោះទេ ផ្ទុយទៅវិញ Microsoft នឹងប្រកាសចេញ Windows 10 នេះជាផ្លូវការ ដំណើរការបានស្រួលបំផុតនៅពាក់កណ្ដាលឆ្នាំ 2015 ខាងមុខ។ យ៉ាងណាក៏ដោយបើទោះបីជាពេលបច្ចុប្បន្នយើងពុំទាន់អាចប្រើប្រាស់ Windows 10 ក៏ពិតមែន តែយើងក៏អាចធ្វើការប្រើប្រាស់ Windows 10 ជាជំនាន់ Preview បានផងដែរ ដែលវាដូចទៅនឹង Mac OS X Yesomite Beta ខុសត្រង់តែពាក្យ Preview និង Beta ប៉ុណ្ណោះ។

ហេតុនេះសម្រាប់ប្រិយមិត្តដែលកំពុងតាមដានពត៌មាន ហើយចង់បាន File របស់ Windows 10 Preview យកទៅប្រើប្រាស់សាកល្បងលេងនោះ អ្នកទាំងអស់គ្នាអាចធ្វើការ Download យក File របស់ Windows 10 ជាប្រភេទ ISO ទៅតម្លើងបានយ៉ាងងាយស្រួលបំផុតដោយប្រើប្រាស់តាមកម្មវិធី Boot មួយចំនួនទៅតាមការចង់បានរបស់អ្នក ឬ Burn ចូល DVD ក៏បាន។ យ៉ាងណាក៏ដោយមុននឹងធ្វើការ Download អ្នកតម្រូវអោយមានកម្លាំងម៉ាស៊ីនកុំព្យូទ័រដូចខាងក្រោមទាំង Laptop និង Desktop៖
- CPU ល្បឿនចាប់ពី 1GHz ឡើងទៅ
- RAM តិចបំផុត 1GB (32-bit)
- RAM ទំហំ 2GB ឡើងទៅ (64-bit)
- ទំហំ Hard Disk យ៉ាងហោចណាស់ 16GB
- ក្រាហ្វិចត្រូវ Support ជាមួយ DirectX9
- ត្រូវមាន Account របស់ Microsoft ផ្ទាល់ខ្លួនមួយ
- កុំព្យូទ័រត្រូវភ្ជាប់ទៅកាន់ អ៊ីនធឺណែត
Download យក File Windows 10 នៅខាងក្រោម៖
លេខសម្ងាត់ ឬ Product Key សម្រាប់ប្រើប្រាស់៖ NKJFK-GPHP7-G8C3J-P6JXR-HQRJR
បញ្ជាក់៖ Windows 10 នឹងទាមទារអោយអ្នកវាយលេខកូដ ឬ Product Key ចូលលើកុំព្យូទ័ររបស់អ្នក ហេតុនេះសូមវាយកូដខាងលើចូលគឺជាការស្រេច ដែលវាមានសុពលភាពដល់ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2015 តែត្រូវភ្ជាប់កុំព្យូទ័រទៅកាន់អ៊ីនធឺណែតផងទើប Microsoft ស្គាល់លេខកូដនេះ។

1 comments:
https://www.youtube.com/watch?v=84NI5fjTfpQ#t=126
Post a Comment