Saturday, 13 December 2014

ក្រុមហ៊ុន​អ៊ីនធឺណិត​ធំ​ជាង​គេ​ទាំង​ ៨ ក្នុង​តំបន់​អាស៊ាន


13 Dec, 2014 10:48


ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ច្រើន​ទៅ​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​ ទាំង​ការ​ធ្វើ​អាជីវកម្ម​ ការ​កម្សាន្ត​ សិក្សា​ស្រាវជ្រាវ​ ជំនួញ ​និង​​​​ទំនាក់ទំនង​ផ្សេងៗ​ទៀត។ ក្នុង​នោះ​ដែរ​នៅ​តំបន់​អាស៊ាន​យើង​មាន​​មាន​ក្រុមហ៊ុន​ អ៊ីនធឺណិត​ធំ​ៗ​ជាង​គេ​ចំនួន៨ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ទាំង​​​នោះ​មាន ​៥​ ក្រុមហ៊ុន​​​ស្ថិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ចុះ​ចំណែក​ក្រុមហ៊ុន ៣ ទៀត​​នៅ​ក្នុង​ប្រទេស​ណា?​ ​តោះ!​ កុំ​ចាំ​យូរ​ទៅ​មើល​ទាំង​អស់​គ្នា។​

Apple_MacBook_Air_13-inch_35781451_02

៨.​ Rev Asia Berhad
Rev Asia Berhad គឺ​ជា​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​ អ៊ីនធឺណិត​មួយ​ដែល​មាន​ទីតាំង​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​។ ​ ក្រៅ​ពី​នេះ​​ក្រុមហ៊ុន​​ មួយ​នេះ​ក៏​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​មួយ​ដែរ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ ដំណោះ​ស្រាយ​​​ផ្នែក​ទី​ផ្សារ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ។ ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​មាន​ ៤០​​​ លាន​ដុល្លារ​​អាមេរិក​ ។
 
៧. Asiatravel.com Holdings Ltd

​ក្រុមហ៊ុន​ Asiatravel.com ​Holding Ltd គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​កក់​​សណ្ឋាគារ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​ និង​ជា​​ភ្នាក់​ងារ​​បម្រើ​សេវា​កម្ម​​​​ដំណើរ​ទេសចរណ៍​ដ៏​ធំ​មួយ​​ក្នុង​​​អាស៊ី។ ​Asiatravel ​មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ និង មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​ ៦៤ លាន​ដុល្លារ​​​អាមេរិក ។

៦. MigMe Ltd

MigMe Ltd គឺ​ជា​​ក្រុមហ៊ុន​នាំមុខ​មួយ​​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​ចែក​ចាយ​​​បណ្តាញ​សង្គម នៅ​លើ​​​​អ៊ីនធឺណិត។ ក្រៅ​ពី​បម្រើ​សេវា​កម្ម​ អ៊ីនធឺណិត ក្រុមហ៊ុន​ Migme Ltd ​បាន​បម្រើ​សេវា​កម្ម​កម្សាន្ត​ផ្សេង​ទៀត​ដូច​ជា​ Online Chat និង​ សេវាកម្ម​លេង​ហ្គេម​តាម​ប្រព័ន្ធ​អនឡាញ។ ​MigMe Ltd​​​មាន​ទី​តាំង​ក្នុង​ប្រទេស​សិង្ហបុរី និង មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៧៦ លាន​ដុល្លារ​​​អាមេរិក។​​​

៥. iBuy Group Ltd

iBuy Group Ltd គឺ​ជា​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នាំ​មុខ​គេ​មួយ​​ក្នុង​ពាណិជ្ជ​កម្ម​លក់​ដូរ​ទំនិញ​​ឡាយឡុង​ ​នៅ​លើ​បណ្ដាញ​​អ៊ីនធឺណិត​នៅ​​អាស៊ី​អាគ្នេយ៍​​។​ iBuy មាន​ការិយាល័យ​កណ្ដាល​ក្នុង​ប្រទេស​សិង្ហបុរី​ និង​ មាន​ទ្រព្យសម្បត្តិ​ស្មើ​ជា​ទឹក​ប្រាក់​ ១៣៤​​ លាន​ដុល្លារ​​​អាមេរិក។

៤. iCar Asia Ltd

iCar Asia Ltd គឺ​ជា​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​ អ៊ីនធឺណិត ដែល​មាន​ទីតាំង​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន ​២៥៨​​ ​លាន​ដុល្លារ​​​​អាមេរិក។ ក្រុមហ៊ុន​មួយ​នេះ​ក៏​ជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​លេខ​មួយ​​​នៅ​ក្នុង​​អាស៊ាន​​ទៅ​លើ​ប្រការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​រថយន្ត​ទៅ​ដល់​អតិថិជន​​របស់​ខ្លួន។ ​

៣.​ Jobstreet Corp Berhad

BN-BO908_0219se_G_20140219041716
Jobstreet Corporation Berhad គឺ​ជា​ក្រុមហ៊ុន​វិនិយោគ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​មួយ​​ដែល​មាន​ទី​តាំង​ទី​ក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។​ ក្រៅ​ពី​នេះ​​ Jobstreet Corp Berhad ក៏​ផ្ដល់​សេវាកម្ម​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍន៍​ ផ្គត់ផ្គង់​ផ្នែក​បច្ចេកទេស​ គ្រប់​គ្រង​ទូ​ទៅ​​និង​​ផ្គត់​ផ្គង់​ផ្នែក​ធនធាន​មនុស្ស  សេវា​ផ្សព្វ​ផ្សាយ​និង​​​ប្រឹក្សា​ផ្សេងៗ​ទៀត​តាម​រយៈ​បណ្ដាញ​អ៊ីនធឺណិត​ទូទាំង​តំបន់​អាស៊ាន។​ ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​មាន​ ៤៨៣ លាន​ដុល្លារ​​​អាមេរិក ។

២. MYEG Services Berhad

MyEG Services Berhad គឺ​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​​ដែល​ទទួល​សិទ្ធិ​​​កាន់​កាប់​​ផ្នែក​សេវា​កម្ម​អេឡិចត្រូនិក​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​​ដ៏​សំខាន់​​ដើម្បី​ធ្វើ​ការ​​ទំនាក់​ទំនង រវាង​រដ្ឋាភិបាល​​និង​ប្រជាពលរដ្ឋ​តាម​រយៈ​​សេវា​អេឡិចត្រូនិក​។ MYEG Services Berhad មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​ជា​ទឹក​ប្រាក់ ៤៨៣ លាន​ដុល្លារ​​​​អាមេរិក ។​

១. iProperty Group Ltd​

ក្រៅ​ពី​​បម្រើ​សេវា​កម្ម​អ៊ីនធឺណិត​ iProperty Group Ltd ក៏​​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​មួយ​​​ដែល​ផ្ដល់​​​ព័ត៌មាន​ទៅ​ដល់​អតិថិជន​ និង​អ្នក​ធ្វើ​ជំនួញ​​ទាក់​ទង​​​នឹង​​​ការ​លក់​ ទិញ​ និង​ ជួល​ទ្រព្យសម្បត្តិ​ផ្សេងៗ​នៅ​លើ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ទូ​ទាំង​តំបន់​អាស៊ី។​ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី និង មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​ក្រុម​ប្រមាណ ៥៣៤ លាន​ដុល្លារ​​​អាមេរិក៕



ប្រែ​សម្រួល៖ ​សំនៀង​
ប្រភព៖ businessinsider

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan