Monday 22 December 2014

បម្លែង​ឯកសារ​ពី​ទំព័រ​វិប​​ទៅ​ជា PDF ​មាន​អី​ពិបាក!


22 Dec, 2014 16:20


តើ​ប្រិយមិត្ត​ធ្លាប់​មាន​បំណង​ចង់​បម្លែង​ គេហទំព័រ​ឲ្យ​ទៅ​ជា​ប្រភេទ​ឯកសារ PDF ដែរ​ឬ​ទេ? ជា​ការ​ពិត​ណាស់ សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ពេល​ខ្លះ​ចង់​រក្សា​ទុក​ព័ត៌មាន​ដែល​ មាន​សារប្រយោជន៍​នៅ​លើ​គេហទំព័រ​អ៊ីនធឺណិត​ហើយ។ ការ​រក្សា​ទុក​បែប​នេះ នឹង​ផ្ដល់​លក្ខណៈ​ងាយស្រួល បើក​មើល​នៅ​ពេល​ក្រោយ​ដោយ​ពុំ​ចាំបាច់​មាន​សេវា​អ៊ីនធឺណិត​ឡើយ។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​របៀប​បម្លែង​ទំព័រ​វិបសាយ​ទៅ​ជា​ឯកសារ PDF ដែល​មាន​នៅ​លើ​បី Browser ខុស​គ្នា​ដូច​ជា Google Chrome, Firefox និង Internet Explorer ដែល​ជា​ដំបូង​ត្រូវ​ដំឡើង​កម្មវិធី​មាន​ឈ្មោះ​ថា novaPDF Professional Desktop ជា​មុន​សិន។

ចង់​ដឹង​ធ្វើ​របៀប​ណា​សូម​បន្ត​ តាមដាន​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖ ប្រសិន​ប្រសិន​ពុំ​ទាន់​មាន​កម្មវិធី​ខាង​លើ​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក novapp.exe រួច​ហើយ​បើក file នេះ​ដើម្បី​ដំឡើង​ចូល​ទៅ​ម៉ាស៊ីន​ដោយ​ចុច OK → Next → រើស​យក​ឃ្លា I accept the agreement រួច Next → Next → Next-> Next → Next → Next → Install និង​ចុងក្រោយ​ចុច​លើ​ប៊ូតុង Finish។

+សម្រាប់​ប្រិយមិត្ត​ប្រើ Google Chrome

-ចុច​លើ​ប៊ូតុង Setting រួច​ចុច​ត្រង់​ពាក្យ “Print” ឬ​ចុច “Ctr+P” ក៏​បាន
-បន្ទាប់​មក​នឹង​ឃើញ​ផ្ទាំង​ថ្មី​បើក​ឡើង​ បន្ត​ចុច​​លើ​ប៊ូតុង Change រួច​រើស​យក novaPDF ឬ​ក៏​អាច​រើស​យក Save as PDF រួច​ហើយ​ចុច​ប៊ូតុង Print។

1

-ក្រោយ ​មក​ផ្ទាំង novaPDF នឹង​បើក​ឡើង, នៅ​ត្រង់​ប្រអប់ File name យើង​អាច​កំណត់​ទីតាំង​ និង​ឈ្មោះ​ក្រោយ​ពេល​បម្លែងរួច និង​ចុង​ក្រោយ​ចុច​ OK ជា​ការ​ស្រេច។

2

+សម្រាប់​ប្រិយមិត្ត​ប្រើ FireFox

-ចូល​ទៅ​កាន់ File → Print  (ចុចប៊ូតុង Alt ដែល​មាន​នៅ​លើ Keyboard ជា​មុន​សិន​ដើម្បី​បង្ហាញ Menu bar) ឬ​ចុច “Ctr+P” ក៏​បាន
-ផ្ទាំង​ Print នឹង​បើក​ឡើង​មក នៅ​ត្រង់​ប្រអប់ Name សូម​រើស​យក novaPDF និង​ចុច OK

3

-ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បើក​ឡើង សូម​កំណត់​ទីតាំង​នៅ​ត្រង់ File name ដោយ​ចុច​ប៊ូតុង Browse រួច​ហើយ​ចុច OK ជា​ការ​ស្រេច។

4

+សម្រាប់​ប្រិយមិត្ត​ប្រើ Internet Explorer

-ចូល​ទៅ File → Print (ដោយ​ចុច​ប៊ូតុង Alt នៅ​លើ Keyboard ដើម្បី​បង្ហាញ Menu bar ជា​មុន​សិន) ឬ​អាច​ចុច “Ctr+P” ក៏​បាន។ បន្ទាប់​មក​ផ្ទាំង Print នឹង​បង្ហាញ​, នៅ​ត្រង់​ប្រអស់ Select Printer ត្រូវរើស​យក novaPDF រួច​ចុច​ប៊ូតុង Print។

5

-ក្រោយពី ​នោះ ផ្ទាំង​ថ្មី​ novaPDF ​នឹង​បង្ហាញ​, យើង​អាច​កំណត់​ឈ្មោះ​នៅ​ត្រង់ File name និង​ទីតាំង​ដោយ​ចុចលើប៊ូតុង Browse…ហើយ​ចុងក្រោយ​ចុច OK ជា​ការ​ស្រេច។

6

សាក​​ល្បង​អនុវត្ត​ម្ដង​មើល៍ តើ​បាន​ផល​អត់? តើ​ក្រៅ​ពី​កម្មវិធី novaPDF ខាង​លើ​ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់​កម្មវិធី​ណា​ខ្លះ​ទៀត​ដែល​មាន​ សមត្ថភាព​ដូច​នេះ? បើ​ស្គាល់​អាច​ចូល​រួម​ចែក​រំលែក ចំណេះ​ដឹង​បាន​តាម​រយៈ​ប្រអប់ comment ខាង​ក្រោម​ណា៎!

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan