Monday 22 December 2014

១០ ​យ៉ាង​ដែល​នឹង​កើត​មាន​​លើ​អ៊ីនធឺណិត​ឆ្នាំ ​២០១៥

22 Dec, 2014 12:16


ពិភព​អ៊ីនធឺណិតមាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ ហើយ​ភាព​ជឿនលឿន​ថ្មី​ៗ​បាន​លេច​ឡើង​ក្នុង​ឆ្នាំ ​២០១៤ ​នេះ។ ​​ដោយ​ឡែក​ នៅ​ឆ្នាំ ​២០១៥ ​ខាង​មុខ​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ឃើញ​ក្នុង​ឆ្នាំ​នេះ​​​អាច​នឹង​លេច​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​​​ក៏​មិន​ដឹង។ ​​នេះ​ជា​ការ​ទស្សន៍ទាយ​​ ១០ ​យ៉ាង​ពី​លោក​ Ben Schachter ​មកពី​ក្រុមហ៊ុន​ Macquarie Securities ​​​ពី​រឿង​ធំៗ​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​អ៊ីនធឺណិត​ឆ្នាំ ​២០១៥ ​ខាងមុខ។​
១. ​ស្ទើរ​គ្រប់​យ៉ាង​នឹង​ភ្ជាប់​ជា​មួយ​អ៊ីនធឺណិត

1

​នៅ​ពេល​ខាង​មុខ​វត្ថុ​ជា​ច្រើន​នឹង​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត។ ​​អ៊ីនធឺណិត​នឹង​មាន​វត្តមាន​លើ​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​តាំង​ពី​​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ​​មធ្យោបាយ​ធ្វើដំណើរ ​និង​ការ​ថែរក្សា​សុខភាព។

២. ​កន្លែង​ស្តុក​ទិន្នន័យ​កាន់​តែ​ធំ

Facebook Opens Data Center In North Carolina

ខណៈ​ដែល​ទីផ្សារ​បច្ចេកវិទ្យា​កាន់​តែ​រីក​ធំ​ អ្វីដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មិន​​នៅ​ស្ងៀម​គឺ​ការ​ពង្រីក​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​ខ្លួន​ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​ដំណើរការ​ដោយ​រលូន។

៣. ​បច្ចេកវិទ្យា​ពាក់​បាន

2A

ត្រៀម​ខ្លួន​ឲ្យ​ហើយ ​ដើម្បី​ទទួល​យក​​បច្ចេកវិទ្យា​ពាក់​បាន​ថ្មី​ៗ​បន្ថែម​ទៀត។ ​​​ឆ្នាំ​ ២០១៤ ​នេះ​អ្នក​បាន​ឃើញ​បច្ចេកវិទ្យា​ពាក់​បាន​មួយ​ចំនួន​រួច​ហើយ ​ដូចជា​ខ្សែ​ដៃ​សុខភាព​ FitBit Smartband, ​​SmartWatch, ​Google Glass ​​ដូច្នេះ​ឆ្នាំ​ ២០១៥ ​អាច​នឹង​មាន​អ្វី​ដែល​ថ្មី​ ក៏​ដូចជា​ការ​វិវឌ្ឍ​ឲ្យ​កាន់​តែ​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់។

​​​​​​៤. ​​​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​លឿន

3

​Google ​និង​ Facebook ​កំពុង​បង្កើន​ល្បឿន​​អ៊ីនធឺណិត​របស់​ខ្លួន​ឲ្យ​កាន់​តែ​លឿន ​និង​ទៅ​ដល់​គោលដៅ​មិន​ធ្លាប់​មាន​ជុំវិញ​ពិភពលោក។ ​​នៅ​ឆ្នាំ ​២០១៥ ​អ្នក​អាច​ឃើញ​​គម្រោង​ធំ​ៗ​របស់​ក្រុមហ៊ុន​ទាំង​នេះ​ដូចជា ​​Loon and Google Fiber ​និង​ Facebook’s Internet.org ​​ជា​ដើម។

៥. ​ក្រុមហ៊ុន​ធំ​ៗ​ងាក​មក​ផ្ដោត​លើ​កន្លែង​ស្តុក​ទិន្នន័យ​នៅ​លើ​អនឡាញ​ Cloud

4

ការ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​របស់​​ក្រុមហ៊ុន​ Amazon​ ធ្វើ​ឲ្យ​ Google ​និង​ Microsoft ​មិន​អាច​នៅ​ស្ងៀម​ឡើយ ​ហើយ​ឆ្នាំ​ខាង​មុខ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​ពីរ​​អាច​នឹង​ងាក​មក​ផ្ដោត​លើ​កំណែប្រែ​ Cloud ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​មិន​ឲ្យ​ចាញ់​ Amazon។

៦.​ ការ​ទូទាត់​ប្រាក់

5

​​ឆ្នាំ​នេះ​ Apple ​បាន​ណែនាំ​​វិធី​ទូទាត់​ប្រាក់​ដ៏​ងាយស្រួល​តាម​រយៈ​សេវាកម្ម​ Apple Pay ​របស់​ខ្លួន​តាម​រយៈ Smartphone ​ស៊េរី​ក្រោយ​ iPhone 6/6 Plus។ ​​បើ​ទោះ​ជា​មាន​ការ​រិះគន់​ពី​​ភាព​អាច​ទុក​បាន​របស់​វា ​​គេ​ជឿជាក់​ថា​ឆ្នាំ​​ក្រោយ​នេះ​ការ​ទូទាត់​ប្រាក់​តាម​វិធី​ដ៏​ងាយស្រួល​នេះ​នឹង​មាន​ការ​​អភិវឌ្ឍ​ឲ្យ​​កាន់​តែ​ប្រសើរ​ និង​ងាយស្រួល​ជា​មិន​ខាន។

៧. ​ការ​ប្រកួត​ប្រជែង​ផ្នែក​ E-Commerce ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ

6

ឆ្នាំ​​នេះ​ Amazon ​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ពី​ E-Commerce ​​ប្រហែល​ ៩១ ​ពាន់​លាន​ដុល្លារ។ ​​តែ​ឆ្នាំក្រោយ​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​ដូចជា ​Google, Alibaba​ និង​ eBay ​ប្រាកដ​ជា​មិន​នៅ​ឈរ​ឱប​ដៃ​ឲ្យ​គូ​ប្រជែង​របស់​ខ្លួន​បន្ត​រីក​ទៅ​មុខ​ស្រួល​ៗ​នោះ​ទេ ​ដូច្នេះ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ E-Commerce ​នឹង​កាន់​តែ​ក្ដៅ​គគុក​​ដោយ​ខាន​មិន​បាន។

៨. ​​​ការ​ផ្សព្វផ្សាយ​នៅ​លើ​អ៊ីនធឺណិត​កាន់​តែ​សម្បូរ​បែប

7

វេទិកា​ផ្សព្វផ្សាយ​​​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​នឹង​កាន់​តែ​ធំ​ទូលាយ ​និង​សម្បូរ​បែប។ ​​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ថ្មី​ៗ ​​រាប់​បញ្ចូល​ទាំង​វីដេអូ​ផង​នឹង​កាន់​តែ​អភិវឌ្ឍ​​ជឿនលឿន​ឡើង។

​៩. ​​​​ការ​កំណត់​គោលដៅ​ផ្សព្វផ្សាយ​កាន់​តែ​ច្បាស់​ជាង​មុន

8

ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត​បច្ចុប្បន្ន​ មាន​ខ្លះ​មិន​សូវ​ត្រូវ​នឹង​ចំណូលចិត្ត​របស់​អ្នក​ប៉ុន្មាន​ឡើយ។ ​​​តែ​នៅ​ឆ្នាំ​ខាង​មុខ​ ​ក្រុមហ៊ុន​មួយ​ចំនួន​នឹង​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដើម្បី​ដាក់​ផ្ទាំង​ Ad ​នានា​ឲ្យ​ស្រប​ទៅ​តាម​ចំណង់​ចំណូល​​​ចិត្ត​អ្នក​ជៀសវាង​ភាព​ធុញទ្រាន់។

១០. ​​​​​​​បច្ចេកវិទ្យា​​​មើល​ឃើញ​ដូច​ពិត​ (Virtual Reality)

9

​Oculus ​និង​ Google ​ជា​ក្រុមហ៊ុន​​​ល្បី​ជាង​គេ​​លើ​បច្ចេកវិទ្យា​មើល​ឃើញ​ដូច​ពិត (Virtual Reality) ​​តាម​រយៈ​វ៉ែនតា​ដ៏​ទំនើប​របស់​ខ្លួន។ ​​ឆ្នាំ​ ២០១៥ ​ខាង​មុខ​ ការ​អភិវឌ្ឍ​ថ្មី​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ជាង​មុន ​ហើយ​​អាច​មាន​ក្រុមហ៊ុន​ផ្សេង​​នឹង​ចូលរួម​ក្នុង​ផ្នែក​នេះ​ដែរ។


ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​Businessinsider

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan